ឆលី មានក្តីសង្ឃឹមឡើងវិញ ក្រោយបានទៅព្យាបាលនៅប្រទេសម៉ាឡេស៊ីមួយរយៈ

កុមារា​ ពន្លឺ វិរះបុត្រ ហៅ ឆលី វ័យ ៥ឆ្នាំ បាន​តស៊ូ​ជម្នះ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ជាមួយ​ជំងឺ​មហារីក​ដំណាក់​ទី​៤ អស់​មក​ជា​យូរ ហើយ​ក៏​ចំណាយ​ច្រើន​សន្ធឹក​ផង​ដែរ។ ប្រមាណ​ជាង​មួយ​ខែ​កន្លង​មក​នេះ ឆលី ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន បន្ទាប់ពី​ទទួល​ការ​ព្យាបាល​ជាមួយ​មន្ទីរពេទ្យ​១​នៅ​ប្រទេស​ម៉ាឡេស៊ី។

មន្ទីរ​ពេទ្យ​នៅ​ម៉ាឡេស៊ី បាន​ព្យាបាល​តាម​វិធីសាស្ត្រ Immunotherapy ដោយ​ប្រើប្រាស់ Natural Killer Cells ដែល​កោសិកា​ដុំ​សាច់ ឆលី ធ្លាក់​ពី ៣.៦ ទៅ ២.១។ សម្រាប់​ឪពុក ឆលី ដែល​មហាជន​ស្គាល់​ថា ជា​វិចិត្រករផ្នែក​គំនូរ​សហ​សម័យ ព្រហ្ម ពន្លឺ បាន​លម្អិត​ពី​ស្ថានភាព​វិវឌ្ឍ​របស់ ឆលី នៅ​ពេល​បាន​ទៅ​ព្យាបាល​នៅ​ម៉ាឡេស៊ី ដូច​ខាង​ក្រោម។

ករណី​ជំងឺ​កុមារា ឆលី ប្រៀប​ដូច​អភិ​និហា ក្រោយ​ជំងឺ​មហារីក​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ សល់​តែ​ដង្ហើម ប្រែ​ជា​សាច់​ឈាម​ស្រស់ថ្លា មាន​សង្ឃឹម​វិញ ៥០ ភាគរយ​ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ម៉ាឡេស៊ី ២៣ Century។

អំឡុង​ខែ​មិថុនា ឆ្នាំ ២០២៥ កន្លង​ទៅ ឆលី ត្រូវ​បាន​ជំងឺ​មហារីក​រើ​ឡើង​វិញ​ធ្ងន់ និង​បាន​ត្រឡប់​ទៅ​មន្ទីរពេទ្យ​ថៃ តែ​ពេទ្យ​ដែល​ធ្លាប់​ព្យាបាល ឆលី បាន​និយាយ​ថា អស់​សង្ឃឹម​ហើយ មិន​អាច​បន្ត​ការ​ព្យាបាល​បាន​ទៀត​ទេ ដោយ​គ្រាន់តែ​ប្រើ​ថ្នាំ​គីមី ដើម្បី​រក្សា​ពេល​វេលា​រស់នៅ​ជាមួយ​គ្រួសារ ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ទោះ​យ៉ាង ម្ដាយ​ឪពុក ឆលី មិន​បោះបង់​ចោល​ក្ដី​សង្ឃឹម​ឡើយ អ្នក​ទាំង ២ បន្ត​ស្វែងរក​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​មហារីក​នេះ ដើម្បី​ព្យាបាល ឆលី រហូត​បាន​ជួប។

ឆលី ជា​កុមារ​ទទួល​បាន​ក្ដី​អាណិត និង​ស្រលាញ់​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម និង​មហាជន​ទូទៅ។ ក្រោយ​ទទួល​ដំណឹង​ថា​កុមារា​រូប​នោះ​អស់​សង្ឃឹម សប្បុរសជន និង​មហាជន​ទូទៅ រឹតតែ​មិន​បោះបង់​ការ​ជួយ​ឡើយ ហើយ​សាមី​ខ្លួន​រឹតតែ​មិន​បណ្ដែតបណ្ដោយ​ខ្លួន​តាម​ព្រហ្មលិខិត ជម្នះការឈឺចាប់គ្រប់​បែបយ៉ាង។

ឆលី ជួប​ឧបសគ្គ​ជាច្រើន​ដំណាក់​កាល បន្ទាប់ពី​ក្រុម​គ្រួសារ​របស់ ឆលី បាន​ចំណាយ​ពេល​វេលា​ព្យាបាល​កន្លង​មក ប៉ុន្តែ​ដុំ​សាច់​នៅ​តែ​បន្ត​ដុះ​រាលដាល ដោយសារ​ជំងឺ​ប្រភេទ​នេះ គឺជា​ជំងឺ​ដ៏​កាច​សាហាវ និង​រីក​ដុះដាល​លឿន​រហ័ស។ បច្ចុប្បន្ន ឆលី មាន​ភាព​ប្រសើរ​ឡើង បន្ទាប់ពី​ការ​ព្យាបាល​ដោយ​វិធីសាស្ត្រ អេមម៉្យូណូ ថេរ៉ាពី (Immunotherapy) ដែល​បាន​ប្រើប្រាស់​កោសិកា​ធម្មជាតិ ដើម្បី​ទៅ​ប្រឆាំង នឹង​សម្លាប់​កោសិកា​មហារីក។

បន្ទាប់ពី​ទទួល​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ Natural Killer Cells​ (NK Cells) នេះ លទ្ធផល​វិភាគ​សញ្ញា​កោសិកា​ដុំ​សាច់​របស់ ឆលី បាន​ធ្លាក់​ពី​ទំហំ ៣.៦ ទៅ ២.១។ បន្ថែម​ពី​នេះ​គ្រួសារ ឆលី បាន​ប្រាប់​ឲ្យ​ដឹង​ថា ឆលី មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន ក្រោយ​ពេល​ទទួល​បាន​ការ​ព្យាបាល​នៅ​ប្រទេស​ម៉ាឡេស៊ី។

ឪពុក ឆលី បាន​​បញ្ជាក់​ចំណុច​មួយ​ថា វិធីសាស្ត្រ Natural Killer Cells​ (NK Cells) ឆលី ពុំ​សូវ​ទទួល​ការ​ឈឺចាប់​ដូច​មុន​ៗ​ឡើយ បន្ថែម​ពី​នេះ​គុណភាព​ជីវិត​ប្រចាំ​ក៏​កាន់តែ​ប្រសើរ​ឡើង​មក​វិញ។ លោក ព្រុំ ពន្លឺ ឪពុក​កុមារា​រូប​នេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ម៉ាឡេស៊ី​មួយ​រយៈ​ឃើញ​ថា “មុន​ទៅ​ប្រទេស​ម៉ាឡេ ឆលី មាន​សង្ឃឹម តែ ៥% ប៉ុណ្ណោះ។ តែ​ពេល​នេះ​យើង​មាន​សង្ឃឹម​ពី ៥% ទៅ ៤០-៥០ %​ឡើង​វិញ”។

អ្នក​គូរគំនូរ ព្រហ្ម ពន្លឺ បាន​អរគុណ​មហាជន​ដែល​បាន​ជួយ​ជា​ថវិកា​ដល់​ការ​ចំណាយ​ព្យាបាល ឆលី កន្លង​មក ព្រោះ​បើ​គ្មាន​សប្បុរសជន​​ទាំង​អស់​ទេ ឆលី ប្រហែល​មិន​អាច​អង្គុយ​ទី​នេះ​បាន​ឡើយ ដោយ​ការ​ចំណាយ​ព្យាបាល​ជំងឺ​នោះ​អស់​ច្រើន​ខ្លាំង លើស​ពី​សមត្ថភាព​លោក និង​គ្រួសារ។

ជាចុងក្រោយ​ឪពុក ឆី ក៏​បាន​អរគុណ​ចំពោះ ២៣Centuryដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពស់​មក​លើ ឆលី ព្រម​ទាំង​ថែទាំ​បាន​យ៉ាង​ល្អ​ដិតដល់។ លោក​បាន​លើក​ឡើង​ថា​ជា​ឪពុក​ម្ដាយ ក្រោយពី​ការ​ព្យាបាល យើង​ពុំ​ដែល​ធ្លាប់​មាន​អារម្មណ៍​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ដូច​ពេល​នេះ​ឡើយ៕

រូបភាព៖ Charlie និង Stem Cell Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ



Leave a Reply

Your email address will not be published.Required fields are marked *