ចាន់ សុបញ្ញា ពេញកំលោះស្ដូក ហើយឥឡូវទើបទម្លាក់​បទថ្មី​ត្រៀមចូលឆ្នាំខ្មែរ

មហាជន​ចាប់​អារម្មណ៍​បទ «ទើប​មក​ទីក្រុង» របស់​តារា​ចម្រៀង​ស្រក​ក្រោយ ចាន់ សុបញ្ញា ព្រោះ​មិន​ត្រឹម​ជា​​ចម្រៀង​អាច​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ដោយឡែករសជាតិ​នៃ​បទ​មួយ​នេះបាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​និស្សិត​ថ្មោង​ថ្មី​លើ​ដី​ក្រុង ​ក្រោយ​ចាកចេញ​ពី​ស្រុក​កំណើត។

មិន​ត្រឹម​ជា​បទ​បទ​ចម្រៀង​ដែល​ឆក់​បាន​បេះដូងអ្នកស្ដាប់ឱ្យ​នឹក​ស្រណោះ​កាល​គ្រា​​មក​ដល់​ដី​ក្រុង​ដំបូង​ប៉ុណ្ណោះ​ទេ ​ចម្រៀង​បែប​យុវវ័យ​មួយ​បទ​នេះ​បាន​បញ្ចូល​នូវ​សំឡេង​រ៉េប​យ៉ាង​ធ្ងន់​របស់ម្ចាស់ពាន ​X Factor Cambodia ឆ្នាំ ២០១៩ ផង​ដែរ។ ពិត​ណាស់ ចម្រៀង​មួយ​បទ​នេះ​បាន​នាំ​អារម្មណ៍​អ្នក​ស្ដាប់​ឱ្យ​ស្រមៃ​នឹក​ឃើញ​ទិដ្ឋភាព​ដែល​ពួកគេ​ធ្លាប់​បាន​ជួប​ប្រទះ​ពេល​មក​រស់​នៅ​ក្នុង​ក្រុង​តែ​ម្នាក់​ឯង ក្រោយចាកចេញពីស្រុកកំណើត។

រីឯសាច់​ភ្លេង និងរសជាតិ​នៃ​បទ​ចម្រៀងបាន​បញ្ចូល​សំឡេង​រ៉េប​យ៉ាង​ធ្ងន់​ល្អ​ធ្វើ​ឱ្យ​មហាជន​អ្នក​ស្ដាប់​កាន់​តែ​ចាប់​អារម្មណ៍​និង​ពោល​សរសើរ​ថា​ជា​ចម្រៀង​សក្ដិសម​ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​ ដែល​អាច​ឱ្យ​បង​ប្អូន​រាំ​កម្សាន្ត​បាន​យ៉ាង​រីករាយ។ ដោយឡែក ក្នុងចម្រៀង១បទនេះក៏បាន​ធ្វើឱ្យមហាជនចាប់ភ្លឹកពីរូបសម្រស់របស់កំលោះ​កំពង់ចាម​រូប​នេះ ខណៈ​បច្ចុប្បន្ន​ បញ្ញា​ មាន​វ័យ ​១៩ ​ឆ្នាំ​ បើ​គិត​ពី​កាល​ដែល​រូប​លោក​បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី​ចម្រៀង X Factor Cambodia រដូវកាលទី១ លោក​មាន​អាយុ ១៤​ ឆ្នាំ​ប៉ុណ្ណោះ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ចាន់ សុបញ្ញា ជា​តារា​ចម្រៀង​ស្រក​ក្រោយ​ដែល​មាន​ទឹក​ដម​សំឡេង​ធ្ងន់​ល្អ​ ដែលតែងទទួលបាន​ការគាំទ្រមិនចេះដាច់ពីសំណាក់បងប្អូនមហាជននៅក្នុងស្រុក។ ម្ចាស់​ពាន​កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ រូប​នេះ​​វិវឌ្ឍ​ខ្លួន​យ៉ាង​ល្អ​ជាមួយ​បទ​ចម្រៀង​ជាច្រើនបទ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ​ដោយនៅក្នុងនោះបទ​ថ្មីក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ក៏​ឡូយ​មិន​ធម្មតា​នោះដែរ៕

រូបភាព ៖ ចាន់ សុបញ្ញា

ចុច​ទីនេះ​ដើម្បី​ទស្សនា​វីដេអូ​ចម្រៀង៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *