ចំរើន សុភ័ក្រ្ត​ សម្រាលបានកូនស្រីម្នាក់ឈ្មោះពីរោះ ហើយស្អាតកាត់រកទាំងប៉ា និងម៉ាក់

ធ្មេច​បើក​ៗ ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ​ចំរើន សុភ័ក្រ្ត សម្រាល​បាន​កូន​ស្រី​ម្នាក់​ដ៏​គួរ​ឱ្យ​ស្រលាញ់​ ថែម​ទាំង​មាន​មុខ​មាត់​ស្អាតឡើង​មូល​ដូច​ព្រះច័ន្ទ​ពេញវង្ស ទម្រង់​មុខ​កាត់​រក​​​ប៉ា​​ម៉ាក់​​ទៀត​ផង​។​​​​

ទើប​សម្រាល​កូនបាន​បី​ថ្ងៃ​​ សុភ័ក្រ្ត ​ហាក់​នៅ​មិន​ទាន់​មាន​​​កម្លាំង​​ត្រឡប់​មក​​ដូច​ដើម​នោះ​ទេ​​។​ ទោះ​ជា​យ៉ាង​​នេះ​​ក្ដី​ តារា​ស្រី​រូប​នេះ​​បាន​បង្ហាញ​​ស្នាម​ញញឹម​រាល់​ពេល​​សាច់​ញាតិ ​និង​មិត្ត​ភក្តិ​​ ក៏​ដូច​ជា​មិត្ត​រួម​ការងារ​របស់​ខ្លួន​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​។​​

ជាក់ស្ដែង តាមរយៈរូបភាព​ច្រើន​សន្លឹកដែល​បានបង្ហោះ​នៅលើគណនីយផ្ទាល់ខ្លួនរបស់ ចំរើន សុភ័ក្រ្ត ឃើញមានវត្តមានតារាប្រុសស្រីច្រើននាក់មកសួរសុខទុក្ខអ្នកនាងផងដែរ។ ក្រឡេក​មក​មើល​អូន​ មុន្នី ចេស្សីកា ​ដែល​ជា​កូន​ស្រី​ទើប​សម្រាល​បាន ​៣​ថ្ងៃ​របស់​តារា​​ចម្រៀង​ស្រី​រូប​នេះ​វិញ​​គួរ​ឱ្យ​ស្រលាញ់​​ និងមាន​សុខភាព​ល្អ​​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​មុខ​មាត់​ស្អាត​កាត់​រក​​ទាំង​ប៉ា​ និង​ម៉ាក់​ទៀត​ផង​។​

ចំរើន សុភ័ក្រ្ត​​ ជាម្ដាយ​ដ៏រឹង​មាំ​ម្នាក់​​ធ្វើ​ការងារ​រហូត​ខ្លួន​ជិត​សម្រាល​​ មិន​តែ​ប៉ុណ្ណោះ​តារា​ស្រី​រូប​នេះ​ក៏​បាន​ឆ្លៀត​ថត​រូប​ជា​មួយ​ស្វាមី​បណ្ដូល​ចិត្ត​​ក្នុង​ពេល​ពពោះ​ទុក​ជា​អនុស្សាវរីយ៍​គ្រួសារ​តូច​របស់​ពួក​គេ​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​