ថៅកែឡេអនឡាញដ៏មានឈ្មោះល្បីល្បាញ ឡៃ ស៊ូយៀក បានចំណាយថវិកា ៥ ពាន់ដុល្លារ សម្រាប់ការបោះឆ្នោតឲ្យ ថៃ នារីសុជាតា Miss Universe Cambodia 2025 ដើម្បីចូលទៅកាន់ Top ជ្រៅណាមួយនៃកម្មវិធី Miss Universe 2025 ដែលកំពុងរៀបចំឡើងនៅប្រទេសថៃ។


លោកស្រី ឡៃ ស៊ីយៀក ជាបុគ្គលដែលតែងតែឈឺឆ្អាល និងជួយ vote គាំទ្របវរកញ្ញាតំណាងជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងនៅព្រឹកថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ថៅកែឡេ Miss Sunflower បានចំណាយថវិកា ៥ ពាន់ដុល្លារ ដើម្បីឲ្យបវរកញ្ញាខ្មែរ ដែលប្រកួតនៅ Miss Universe 2025 ភ្លែតតែម្ដង។
ទង្វើលោកស្រីទទួលបានការគាំទ្រ ក៏ដូចជាអរគុណដែលខ្នះខ្នែងជួយឲ្យបវរកញ្ញាតំណាងកម្ពុជា បានឈានជើងចូលទៅ Top ជ្រៅនៃកម្មវិធីដ៏ល្បីលំដាប់ពិភពលោកនេះ។ សម្រាប់ការបោះឆ្នោតជូនឲ្យ Miss Universe Cambodia 2025 ថៃ នារីសុជាតា មានទាំងការបោះ Free Vote និង Buy Vote។ ក្រៅពីលោកស្រី ឡៃ ស៊ូយៀក ក៏មានអ្នកជំនួញអនឡាញល្បីៗជាច្រើនរូបទៀតដែរ ដែលបាន Buy Vote ដោយប្រើថវិកា ជួយជាកម្លាំងចិត្តដល់ ហ្វីយ៉ាតា។
ការចេញទៅប្រកួតរបស់ ហ្វីយ៉ាតា នៅប្រទេសក្បែរខាង ទទួលបានការគាំទ្រខ្លាំងទាំងអ្នកសិល្បៈ និងអ្នកជំនួញអនឡាញ។ ជាក់ស្ដែងមកដល់ពេលនេះ Miss Universe Cambodia 2025 អ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបាននាំគ្នាជួយបោះឆ្នោតឲ្យអ្នកនាង ថៃ នារីសុជាតា ទៅកាន់ពានរង្វាន់ People’s Choice។
សម្រាប់អ្នកចង់ដឹងពីវិធីបោះឆ្នោត អាចទស្សនាវីដេអូនេះបាន៖ https://www.facebook.com/watch/?v=1479883949978149











រូបភាព៖ Fiyata និង Lai Souyiek























Account
Security
Favourite Content