មក​ស្គាល់​តារា​​លំដាប់​ៗ​ ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ដាក់​ផ្លាក​ហាម​​មិនឱ្យចូល​ជាន់​ដី

រាល់​ប្រទេស​នីមួយៗ​រមែង​តាក់តែង​ច្បាប់​ស្រប​ទៅ​​តាម​វប្បធម៌ ឬ​របៀប​របប​របស់​ប្រទេស​ខ្លួន ហើយ​ពិត​ណាស់​ថា​ច្បាប់​ទាំង​អស់​នឹង​មិន​ដូច​គ្នា​នោះ​ តែ​អ្វី​ដែល​ដូច​គ្នា​នោះ​គឺ​​ច្បាប់​អនុវត្ត​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​ មិន​ថា​ជា​បុគ្គល​ល្បី ឬ​អ្វី​នោះ​ទេ​បើ​បំពាន​ច្បាប់​របស់​ប្រទេស​ដទៃ​ គឺ​មិន​អាច​ចៀស​ផុត​ពី​សំណាញ់​ច្បាប់​​ងាយ​ៗ​នោះ​ទេ​ ឬ​អាច​នឹង​ត្រូវ​ប្រទេស​នោះ​ហាម​ឃាត់​លែង​ឲ្យ​ចូល​តែ​ម្ដង។ ដោយ​ឡែក​ថ្ងៃ​នេះ​ យើង​មក​ដឹង​ពី​តារា​ល្បី​លំដាប់​អន្តជាតិ​ ៧នាក់​ ដែល​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ហាម​ឃាត់​មិន​ឲ្យ​ចូល​។

១ Beyoncé – ប្រទេស​ម៉ាឡេស៊ី

ទោះ​អ្នក​គាំទ្រ​ចាត់​ទុក​ដូច​ម្ចាស់ក្សត្រី​នៃ​តន្ត្រី​សម័យ តែ​ Beyoncé ត្រូវ​បាន​ រដ្ឋាភិបាល​ម៉ាឡេស៊ី​ហាម​ឃាត់​មិន​ឲ្យ​ចូល​ប្រទេស​ខ្លួន​ ឬ​ធ្វើ​ Concert ក្នុង​ប្រទេស​នេះ​ឡើយ។ បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ BBC ការ​ហាម​ឃាត់​​តារា​ចម្រៀង​អាមេរិក​ដ៏​ល្បី​ល្បាញ​បំផុត​រូប​នេះ​​ដោយ​សារ​ រដ្ឋាភិបាល​ម៉ាឡេស៊ី ចាត់​ទុក​ការ​ស្លៀកពាក់​របស់​ Beyoncé ​អសីលធម៌​ ឬ​លេច​លើ​លេច​ក្រោម និង​ថា​អាកប្បកិរិយា​ក្នុង​ការ​សម្តែង​របស់​នាង​ជា​ការ​ការ​ផ្សព្វផ្សាយ «ការ​សម្ដែង​សិច​ស៊ី​បែប​លោក​ខាង​លិច»។

២ Katy Perry – ប្រទេស​ចិន

តារា​ចម្រៀង​អាមេរិក​ Katy Perry ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ជាន់​ដី​ប្រទេស​ចិន​ឡើយ និង​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី Victoria’s Secret Fashion Show ក្នុង​ទីក្រុង​សៀងហៃ បន្ទាប់​ពី​នាង​បាន​ពាក់​ទង់ជាតិ​តៃវ៉ាន់​ក្នុង​ពេល​ប្រគំ​តន្ត្រី​នៅ Taipei Arena។

៣ Lady GaGa – ប្រទេស​ចិន

Lady GaGa ស្ថិត​ក្នុង​ចំណោម​តារា​ចម្រៀង​អន្តជាតិ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រទេស​ចិន​ដាក់​ផ្លាក​ហាម​ឃាត់ តែ​តារា​ចម្រៀង​រូប​នេះ​ខុស​គេ​បន្តិច​គឺ​ត្រូវ​បាន​ហាមឃាត់​ ២ដង​ផ្ទួនៗ​។ កាល​ពី​ឆ្នាំ​ ២០១១ Lady GaGa ត្រូវ​បាន​ហាម​ឃាត់​ជា​លើក​ទី១ ដោយ​សារ​ការ​តុបតែង​ខ្លួន​ពេល​សម្ដែង​ហួសហេតុ និង​ហួស​ព្រំ​ដែន ដែល​ក្រុង​ប៉េកាំង​ចាត់​ទុក​ថា​ការ​ «ប្រមាថ»។ ហើយ​នៅ​ឆ្នាំ ២០១៦ GaGa ត្រូវ​បាន​ហាមឃាត់​ម្ដង​ទៀត​ ដោយ​សារ​រូប​គេ​ជួប​ជា​មួយ​ព្រះសង្ឃ Dalai Lama។

៤ Brad Pitt – ប្រទេសចិន


អតីត​ស្វាមី​របស់​ Angelina jolie ក៏​ត្រូវ​បាន​ប្រទេស​ចិន​ហាមប្រាម​មិន​ឲ្យ​ចូល​ជាន់​ដី​ចាប់​តាំង​ពី​រូប​សម្ដែង​ជា​តួ​អង្គ​ឯក​ក្នុង​រឿង​ “7 Years in Tibet” ឬ ៧ឆ្នាំ​ក្នុង​ទីក្រុង​ទីបេ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ខក​ចិត្ត និង​យល់​ថា​វា​ជា​បង្ហាញ​សញ្ញា​គាំទ្រ​ឯករាជ​របស់​ទីបេ និង​សម្ដេច​សង្ឃ​ Dalai Lama។

៥ Snoop Dogg – ប្រទេស​ន័រវែស

ក្នុង​ឆ្នាំ២០១២ ខណៈ​ពេល​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​ន័រវែស​តារា​រ៉េប​អាមេរិក Snoop Dogត្រូវ​បាន​គេ​រក​ឃើញ​មាន​​ថ្នាំ​ញៀន​ចំនួន​ប្រាំបី​ក្រាម និង​លុយ​ជាប់​ខ្លួន​ដ៏​ច្រើន​លើស​លុប​លើ​ខ្លួន​របស់​គាត់។ បើ​យោង​តាម ​​BBC បាន​ឲ្យ​ដឹង​ថា Snoop Dog ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្ដែង​កម្មវិធី​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​ចប់​រូប​គេ​ត្រូវ​បង់​ប្រាក់​ពិន័យ​ជា​កំហិត​ និង​មិន​អាច​ចូល​ប្រទេស​ន័រវែស​ក្នុង​រយៈ​ពេល​ ២ឆ្នាំ។

៦ Chris Brown – ចក្រភព​អង់គ្លេស

បន្ទាប់​ពី​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​រំលោភបំពាន​ទៅ​លើ​តារា​ចម្រៀង​ Rihanna ក្នុង​ឆ្នាំ ២០០៩ រួច​មក Brown មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​ចក្រភព​អង់គ្លេស​ទៀត​នោះ​ឡើយ។ រាល់​ការ​ស្នើ​សុំ​ចូល​ប្រទេស​អង់គ្លេស​ Visa របស់​តារា​រ៉េប​រូប​នេះ​ត្រូវ​បាន​បដិសេធចាប់តាំងពីឆ្នាំ ២០១០ ក៏ប៉ុន្តែនៅឆ្នាំ ២០២០ ការ Reject ទិដ្ឋការរបស់តារាចម្រៀងរូបនេះត្រូវបានលើកលែងវិញហើយ។

៧ Justin Bieber – ប្រទេស​ចិន

Justin Bieber ត្រូវ​បាន​ហាម​មិន​ឱ្យ​សម្ដែង​នៅ​ប្រទេស​ចិន​ដោយ​សារ​តែ​អាកប្បកិរិយា​មិន​ល្អ​របស់​គេ។ ការិយាល័យ​វប្បធម៌​ក្រុង​ប៉េកាំង​ថែមទាំង​បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០១៧​ថា «ដើម្បីរក្សា​សណ្តាប់ធ្នាប់​នៅក្នុង​ទីផ្សារ​ចិន​ និង​បន្សុទ្ធបរិយាកាស​ការសម្តែង​របស់ចិន វាមិនសមរម្យទេក្នុងការទទួលសិល្បករដែលមានអាកប្បកិរិយាមិនល្អ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨