បណ្ដុំតារាចម្រៀងល្បីៗ គាំងនិយាយលែងចេញក្រោយត្រូវគេគប់កំឡុងពេលសម្ដែងលើឆាកតន្ដ្រី

កាលពីថ្មីៗ នេះ តារាចម្រៀងស្រីល្បី Cardi B ត្រូវបានអ្នកគាំទ្រជះទឹកដាក់កំឡុងពេលច្រៀងលើឆាកតន្ដ្រីនៅឯ Las Vegas។ ជាហេតុធ្វើឱ្យរូបនាងហាក់មានការខឹងសម្បារយ៉ាងខ្លាំងរហូតទ្រាំមិនបានគប់ក្បាលមេក្រូទៅកាន់អ្នកគាំទ្រវិញ។ រឿងនេះដែរ បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម និងមានមតិវែកញែកជាហូរហែរ។ មែនទែនទៅ Cardi B មិនមែនជាមនុស្សដំបូងឡើយដែលត្រូវទស្សនិកជនជះទឹកដាក់ ឬគប់របស់របរចំ ក្នុងនោះក៏មានតារាល្បីៗ ផ្សេងទៀតជួបរឿងដូចគ្នា អ្នកខ្លះត្រូវគេគប់ឡើងជាំភ្នែកទៀតផង។

១.Harry Styles

តារាប្រុស Harry Styles ត្រូវបានអ្នកគាំទ្រគប់របស់ចំភ្នែកកំឡុងពេលប្រគំតន្ដ្រីនៅ Vienna។ Harry Style មិនបានបញ្ចេញអាការៈខឹងសម្បារអ្វីឡើយ ប៉ុន្ដែលោកហាក់មានការឈឺចាប់ខ្លាំង និងដើរចុះពីឆាកទាំងយកដៃបាំងភ្នែក។ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិលើកទឹកចិត្តដល់រូបលោក និងសូមឱ្យលោកមានការប្រុងប្រយ័ត្ននៅពេលឡើងសម្ដែងលើកក្រោយ។

២.Kelsea Ballerini

Kelsea Ballerini បានបញ្ឈប់ការច្រៀងលើឆាកតែម្ដង ក្រោយរូបនាងត្រូវបានគេគប់ខ្សែដៃចំភ្នែករបស់នាងកំឡុងពេលច្រៀង។ ដើមឡើយ Kelsea Ballerini ចង់ច្រៀងឱ្យដល់ចប់ផងដែរ ប៉ុន្ដែដោយសារតែមានការឈឺចាប់ពេក នាងក៏សម្រេចបញ្ឈប់ការច្រៀង។ នាងក៏បានចែករំលែកក្នុងបណ្ដាញសង្គមថា នាងមិនមានរបួសធ្ងន់ធ្ងរឡើយ ប៉ុន្ដែនាងភ្ញាក់ផ្អើល និងភ័យខ្លាំងទើបធ្វើឱ្យនាងសម្រេចចិត្តមិនធ្វើការប្រគំតន្ដ្រីតទៅទៀត។

៣.Pink

កំពុងតែបង្ហាញអារម្មណ៍រីករាយក្នុងការប្រគំតន្ដ្រីរបស់ខ្លួននៅឯ Hyde Park តារាចម្រៀងល្បី Pink ត្រូវបានឈប់ច្រៀងមួយសន្ទុះដោយសារតែអ្នកគាំទ្ររបស់នាងបានគប់ថង់ប្លាស្ទិចរបស់ឡើងមកលើឆាកចំរូបនាង។ ក្រោយមកនាងក៏បាននិយាយនៅលើឆាកថា នាងពិតជាមិនដឹងគួរនិយាយបែបណាអំពីរឿងនេះ។

៤.Drake

ចំណែកឯតារាប្រុស Drake ត្រូវបានអ្នកគាំទ្រគប់មួយទូរសព្ទកំឡុងពេលធ្វើតន្ដ្រីទេសចរណ៍របស់ខ្លួននៅឯ Chicago។ បើទោះជាត្រូវគេគប់មួយទូរសព្ទ ប៉ុន្ដែតារាប្រុសរូបនេះមិនមានបញ្ហារបួសអ្វីធ្ងន់ធ្ងរឡើយ គាំងមួយសន្ទុះរូបលោកក៏សម្រេចចិត្តបន្ដការប្រគំតន្រ្ដីរបស់ខ្លួនទៀត។

៥.Bebe Rexha

សម្រាប់តារាស្រី Bebe Rexha ត្រូវបានគេចាត់ទុកថា ជាតារាម្នាក់ដែលរងគ្រោះខ្លាំងលើឆាកដោយសារត្រូវអ្នកគាំទ្រគប់ទូរសព្ទចំមុខ។ នាងបានសន្លប់ភ្លាមៗ លើឆាក និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ។ ក្រោយពីហេតុការណ៍នោះ នាងបានទម្លាយថា នាងបានជាំភ្នែកយ៉ាងខ្លាំង។ ចំណែកបុរសដែលគប់នាងក៏ត្រូវបានចាប់ទៅប៉ូលីសចាប់ និងដោះស្រាយទៅតាមផ្លូវច្បាប់។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​