កម្ពុជាមានបវរកញ្ញាជាម្តាយ ២ រូប ដែលបានបោះជំហានចូល Top 30

វិស័យ​បវរកញ្ញា​នា​ពេល​បច្ចុប្បន្ន​បាន​បើក​ទូលាយ​ជា​ច្រើន Title ហើយ ដោយ​ឲ្យ​បេក្ខភាព​ចូលរួម​អាច​ជា​ស្ត្រី​មាន​គ្រួសារ មាន​កូន និង​ខ្លះ​ទៀត​ជា​ស្ត្រី​កែ​ភេទ។ ក្នុង​នោះ​កម្ពុជា​ក៏​មាន​បេក្ខភាព​ជា​មាតា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​នៅ​លើ​ឆាក​អន្តជាតិ ២ រូប និង​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់ចិត្ត​ផង​ដែរ។

បវរកញ្ញា និង​អ្នក​ម្ដាយ​នៃ​កម្ពុជា ២ រូប​បាន​បោះ​ជំហាន​ចូល Top 30 កម្ម​វិធី​ប្រកួតប្រជែង​សម្រស់ ២ ផ្សេង​គ្នា។ ដោយ​អ្នកនាង ប្រាសាទ ដាវីន ជា​ស្ត្រី​ខ្មែរ​ដំបូង​ដែល​អាច​បើក​ទ្វារ​ចក្រវាល​ឲ្យ​កម្ពុជា​បាន​ឈរ​ជើង​ក្នុង​កម្មវិធី Miss Universe 2024 នៅ​ប្រទេស​ម៉ិកស៊ីកូ។ ក្រៅពី​ជាប់​ជា top 30 ហើយ​នោះ​បវរកញ្ញា​កូន​១​រូប​នេះ ក៏​ឈ្នះ​ពាន​រង្វាន់​ជាច្រើន​ទៀត​ដែរ ដូចជា​ពាន Best Makeup និង ពាន​មាស Voice For Change។

បវរកញ្ញា និង​ជា​អ្នក​ម្ដាយ​១ រូប​ទៀត​គឺ​អ្នកនាង សាំង មាលាយ៉ាន នីតា បាន​ចូល Top 30 ក្នុង​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី Miss Asia Pacific International នៅ​ឯ​ប្រទេស​ហ្វីលីពីន​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្រៅ​ពី​ចំណាត់​ថ្នាក់​កំពូល​ទាំង ៣០ ហើយ មាលាយ៉ាន ក៏​ទទួល​បាន special award ជា​ច្រើន​ទៀត​ដូច​ជា MISS EVENTOLOGY , MISS CINDERELLA DRIP , 12TH PLACE – MISS POPULAR VOTE។

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា បើ​ទោះ​កម្ពុជា​ទើប​តែ​ប្រមាណ​ ១០ ឆ្នាំ​ចុងក្រោយ​នេះ​សកម្ម​ខ្លាំង​ក្នុង​ការ​បញ្ជូន​បេក្ខភាព​ចេញ​ទៅ​ប្រកួត​នៅ​អន្តជាតិ​ច្រើន​កម្មវិធី ហើយ​ក៏​ទទួល​បាន​លទ្ធផល​គួរសម​ដែរ។ មិន​តែ​ប៉ុណ្ណោះ​បើ​និយាយ​ពី​ការ​បញ្ជូន​បវរកញ្ញា​វ័យ​ក្មេង និង​ជំទង់​វិញ ឃើញ​ថា​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត ព្រោះ​កម្មវិធី​កុមារ​ជាច្រើន ដែល​កម្ពុជា​ក្លាយ​ជា​ម្ចាស់​មកុដ ឬ​តំណែង​ធំ។

អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ជឿជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត កម្ពុជា​កាន់តែ​រីក​ចម្រើន​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ ព្រោះ​ក្មេង​ៗ​តូច​ៗ​ដែល​ធ្លាប់​បាន​មកុដ​លើ​ឆាក​អន្តរជាតិ បាន​ប្ដេជ្ញា​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​មនុស្ស​ធំ ពេល​ពួកគេ​គ្រប់​អាយុ៕

រូបភាព៖ Mealyann Nita Saing, Davin Prasath និង Miss Asia Pacific International Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *