ឡើងកូដខ្លាំង! Byeon Woo Seok វ៉ាដាច់តារាទូទាំងប្រទេសកូរ៉េគ្រងចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីសិល្បករពេញនិយមបំផុតប្រចាំខែ

ផ្ទុះការចាប់អារម្មណ៍ខ្លាំងខណៈតារាសម្ដែងប្រុសកំពុងឡើងកូដ Byeon Woo Seok ដែលទើបទទួលបានរហស្សនាមថា ‘King of K-Dramas’ ដោយសាររឿងភាគល្បី ‘Lovely Runner’ បានឡើងដល់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់តារាកូរ៉េប្រចាំខែមិថុនា ឆ្នាំ ២០២៤ ដោយអាចវ៉ាដាច់ក្រុមចម្រៀង BTS ដែលគ្រងតំណែងនេះអស់រយៈពេលជាយូរមកហើយ។

ជឿជាក់ថាប្រិយមិត្តរឿងភាគកូរ៉េជាច្រើនដែលបានតាមដានរឿង “Lovely Runner” ដែលចាក់ផ្សាយនៅលើ Viki និង Netflix ប្រហែលជាបានឃើញថារឿងមួយនេះមានប្រជាប្រិយភាពខ្លាំង និងបានក្លាយជារឿងភាគល្បីបំផុតនៅលើវេទិកាទាំងពីរនាពេលថ្មីៗកន្លងទៅនេះ។ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលតារាសម្តែងប្រុសពោរពេញទេពកោសល្យដូចជា Byeon Woo Seok អាចឆក់យកបេះដូងអ្នកគាំទ្រទាំងនៅកូរ៉េខាងត្បូង និងក្រៅប្រទេស ទោះបីជារឿងនេះបានបញ្ចប់ក៏ដោយ។

មិនត្រឹមតែរឿងភាគនោះទេដែលទទួលបានភាពល្បីល្បាញ ប៉ុន្តែសកម្មភាពផ្សេងៗរបស់ Byeon Woo Seok ផ្ទាល់ក៏បានក្លាយជាប្រធានបទក្តៅជាបន្តបន្ទាប់ ដោយកន្លងមករូបលោកបានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រទូទាំងអាស៊ី រួមមាន តៃប៉ិ ហុងកុង សេអ៊ូល និងបាងកក ហើយក៏ទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីបង្ហាញម៉ូដ Fashion Week នៅទីក្រុង Milan ផងដែរ។ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាប្រិយភាពរបស់ Byeon Woo Seok ស្ទុះឡើង និងក្លាយជាតារាពេញនិយមថ្មី អាច​និយាយ​បាន​ថា​ភាព​ល្បីល្បាញលំដាប់សកល​របស់​លោក​បាន​ឆក់​យក​បេះដូង​មនុស្ស​ជុំវិញ​ពិភពលោក។

យោងតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េ សន្ទស្សន៍ប្រជាប្រិយភាពរបស់លោកក្នុងខែមិថុនាបានកើនឡើងដល់ ៩,៣ លានពិន្ទុដែលកើនឡើងជាង ៦០% ធៀបនឹងខែឧសភា ហើយតួលេខនេះធ្វើឱ្យលោកអាចវ៉ាដាច់មិត្តរួមអាជីពទាំងតារាសម្តែង តារាចម្រៀង និងតារាល្បីៗមកពីកម្មវិធី Variety ផ្សេងៗ។

ទោះជាយ៉ាងណា ក្នុងខែកន្លងទៅនេះ ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញលំដាប់ពិភពលោក BTS នៅតែរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងមោទនភាព ដោយអាចឈរនៅចំណាត់ថ្នាក់លេខ ៣ នៃប្រជាប្រិយភាពជាមួយនឹងពិន្ទុ ៦,៤៩ លាន តាមពីក្រោយតារាចម្រៀងសំណព្វចិត្តមហាជនកូរ៉េ Lim Young Woong ដែលអាចនិយាយបានថាក្រុម BTS នៅតែជាជើងខ្លាំង​ដែល​អាច​រក្សា​បាន​នូវ​ភាព​រឹងមាំ​របស់​ខ្លួនបាន ​បើ​ទោះ​បី​ជា​សមាជិក​ក្រុម​នេះ​ចំនួន ៦ នាក់​កំពុង​បម្រើ​ក្នុង​ជួរ​យោធាក៏ដោយ ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *