ជាកូនមាសកូនពេជ្ររបស់ HYBE ដឹងអត់ថា BTS កាន់ភាគហ៊ុន​ម្នាក់​ប៉ុន្មានលាន​ដុល្លារ​?

មិនអាចប្រកែក​បាន​ឡើយបើនិយាយថា BTS ជាកូនមាសកូនពេជ្រដែលបានជ្រោង HYBE Labels ពីក្រុមហ៊ុនលំដាប់ទាប និងមានបំណុល​រុំសួត ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​ក្នុងឧស្សាហកម្មកម្សាន្ត​កូរ៉េ​នាពេលបច្ចុប្បន្ន។ ថ្មីៗនេះដែរ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា សមាជិក BTS ទាំង ៧ នាក់បានចូលរួមក្នុងក្លឹបម្ចាស់ភាគហ៊ុនរបស់ HYBE ​ដែលមានចំណែកភាគហ៊ុនម្នាក់ៗជាង ១០ ពាន់លានវ៉ុន។

ផ្អែកតាមសេចក្ដីរាយការណ៍នោះ សមាជិក ៤ នាក់គឺ Suga, Jimin, V និង Jungkook សុទ្ធតែមានភាគហ៊ុនរបស់ HYBE ចំនួន 68,385 ហ៊ុនដែលមានតម្លៃ 13.3 ពាន់លានវ៉ុន (១០ លានដុល្លារ)។ ទន្ទឹមនឹងនេះ J-Hope បានកាន់កាប់ភាគហ៊ុនចំនួន 62,784 ដែលមានតម្លៃ 12.2 ពាន់លានវ៉ុន (9.5 លានដុល្លារ) ខណៈ RM មាន 11.3 ពាន់លានវ៉ុន (8.8 លានដុល្លារ) ហើយ Jin មាន 10.2 ពាន់លានវ៉ុន (7.9 លានដុល្លារ)។

សូមបញ្ជាក់ថា ក្លឹបម្ចាស់ភាគហ៊ុនដែលមានភាគហ៊ុនលើស 10 ពាន់លានវ៉ុនរបស់ HYBE មានសមាជិក​តែ ៣៤ នាក់ប៉ុណ្ណោះ ហើយក្នុងនោះ ៧នាក់គឺជាសមាជិក BTS។ តួលេខនេះអាចបញ្ជាក់ពីទ្រព្យសម្បត្តិដ៏ច្រើនរបស់ BTS ក៏ដូចជាឥទ្ធិពលរបស់ពួកគេនៅក្នុងរចនាសម្ព័ន្ធរបស់ HYBE Labels។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​ការ​ផ្លាស់​ប្តូរ​ ឬសកម្មភាពផ្សេងៗរបស់​សមាជិក BTS សុទ្ធតែអាច​ប៉ះ​ពាល់​ដល់​តម្លៃ​ហ៊ុន​របស់ HYBE Labels។ ជាក់ស្ដែង បន្ទាប់ពីការប្រកាសផ្អាកសកម្មភាពក្រុមរបស់ BTS ក្នុងខែមិថុនា ឆ្នាំ ២០២២ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះមួយភាគបួននៃតម្លៃមុនការប្រកាស និងធ្លាក់មកនៅកម្រិតទាបបំផុតចាប់តាំងពីក្រុមហ៊ុនត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនកាលពី ២ ឆ្នាំមុន។

នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ ដំណឹងនៃការចូល​បំពេញកាតព្វកិច្ចយោធារបស់ BTS ក៏បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមធ្លាក់ចុះ 2.5% ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ភាគហ៊ុនបានកើនឡើង 6.52% ដោយសារតែប្រតិកម្មវិជ្ជមានជុំវិញការចូលបម្រើទ័ពរបស់ Jin ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ