មង្គលការ​កូនប្រុសច្បង Beckham ជាមួយ​កូន​ស្រី​មហាសេដ្ឋី ​​ចាយ​ខ្ទង់​លាន​ដុល្លារ សុទ្ធតែភ្ញៀវល្បីៗ​ចូល​រួម​

តារា​ម៉ូដែល​ Brooklyn Beckham និង​មិត្ត​ស្រី​បាន​​ប្រារព្ធ​ពិធី​អាពាហ៍​ពិពាហ៍​​នៅភូមិគ្រឹះគ្រួសារខាងស្រី ស្ថិត​នៅ​ទីក្រុង​ Palm Beach រដ្ឋ​ Florida ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ​ដោយ​​មាន​​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន។

កូន​ប្រុស​អតីត​តារា​បាល់​ទាត់​ David Beckham ដែល​មាន​ឈ្មោះ​ថា​ Brooklyn Beckham បាន​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជា​មួយ​មិត្ត​ស្រី​របស់​ខ្លួន​ ដោយមានភ្ញៀវ​កិត្តិយស​ជា​តារា​ល្បីៗ​ជា​ច្រើន​បាន​ចូល​រួម​ធ្វើ​ជា​សក្ខី​ភាព​ ដែល​មាន​ដូច​ជា​តារា​សម្ដែង​ស្រី Eva Longoria), ​កីឡាការិនី​វាយ​កូន​បាល់​ Serena Williams និង​​អតីត​សមាជិក​ក្រុម​ចម្រៀង​នារី Spice Girls ជា​ដើម។

លើស​ពី​នេះ​ពិធី​អាពាហ៍ពិពាហ៍​ដែល​គេ​ជឿជាក់​ថា​បាន​ចំណាយ​ទឹក​ប្រាក់​អស់ ៣,៦​លាន​ដុល្លារ​ក្នុង​ការ​រៀប​ចំ​នេះ ក៏​មាន​ការ​សម្ដែង​ពី​សំណាក់​តារា​រ៉េប​ Snoop Dogg និង​កំពូល​តារា​ចម្រៀង​ Bruno Mars ផង​ដែរ។

សូម​បញ្ជាក់​ថា​ Brooklyn Beckham គឺ​ជា​អ្នក​ថត​រូប​អាជីព និង​ជា​ចុងភៅ​​​មួយ​រូប​ដែល​តែង​តែ​បង្អួត​ស្នាដៃ​​​លើ​បណ្ដាញ​សង្គម។ រូប​គេ​គឺ​ជា​កូន​ប្រុស​ច្បង​របស់​ ​​ក្នុង​ចំណោម​កូន​ទាំង​បួន​រូប​របស់​​អតីត​តារា​បាល់​ទាត់​ David Beckham ។ ​​​​​​​ភរិយារបស់គេមាន​ឈ្មោះ​ថា​ Nicola Peltz មាន​វ័យ​២៧​ឆ្នាំ គឺ​ជា​តារា​សម្ដែង​ ដែល​ទទួល​បាន​ប្រជាប្រិយភាព​តាម​រយៈ​​ភាព​យន្ត​ “Transformers” ​ហើយ​នាង​គឺ​ជា​កូន​ស្រី​របស់​អ្នក​ជំនួញ​ល្បី​ឈ្មោះ លោក Nelson Peltz ដែលមានទ្រព្យសម្បត្តិជាង ១.៦ពាន់​លាន​ដុល្លារ។ ​

គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ប្រកាស​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជា​សាធារណៈ​កាល​ពី​ដើម​ឆ្នាំ​២០២០​ ​ហើយ​​ក្រោយ​មក​ ​អ្នក​ទាំង​ពីរ​​ក៏​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា នៅ​​អំឡុង​រដូវ​ក្ដៅ​នៃ​ឆ្នាំ​២០២០​ដដែល៕​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ