Britney Spears កើបលុយរាប់លានដុល្លារ ខណៈសៀវភៅជីវប្រវត្តិមានអ្នកទិញជាង ១លានក្បាល

សៀវភៅ “The Woman in Me” ដែលពណ៌នាពីដំណើរជីវិតរបស់តារាចម្រៀងអាមេរិក Britney Spears តាមរយៈទស្សនៈផ្ទាល់ខ្លួនរបស់នាង អាចលក់បាន ១,១ លានច្បាប់ ក្រោយ​ចេញលក់ត្រឹមតែ​១​សប្ដាហ៍​ប៉ុណ្ណោះ។

“The Woman in Me” បានបង្ហាញខ្លួននៅថ្ងៃទី ២៤ ខែតុលា ហើយក្រុមហ៊ុនបោះពុម្ព Simon & Schuster ក៏បានរាយការណ៍ថាមកដល់ពេលនេះសៀវភៅរបស់ Britney Spears ត្រូវបានលក់ចេញ ១,១ លានច្បាប់ហើយ ដោយគិតរួមទាំងការកុម្ម៉ង់ទុកមុន សៀវភៅបោះពុម្ព សៀវភៅអេឡិចត្រូនិក និងសៀវភៅសំឡេងផងដែរ។ ផ្អែកតាមសារព័ត៌មាន TMZ ចុះផ្សាយ Britney Spears អាចទទួលបានប្រាក់ ២៥% ពីចំណូលសរុបនៃការលក់សៀវភៅនេះ ដូច្នេះក៏មានន័យថានាងទទួលបានប្រាក់រាប់សិបលានដុល្លាររួចទៅហើយ។

កាលពីថ្ងៃពុធ Britney Spears បានចេញមកអរគុណអ្នកគាំទ្រដែល​បាន​គាំទ្រ​ការងារ​របស់​នាង​លើក​នេះ​ច្រើន​លើសលប់​ថា​៖ “ខ្ញុំ​បាន​បញ្ចូល​បេះដូង និង​ព្រលឹង​របស់​ខ្ញុំ​ទៅ​ក្នុងសៀវភៅកំណត់ហេតុមួយ​នេះ ហើយ​ខ្ញុំ​ពិតជាអរគុណ​ចំពោះ​អ្នក​គាំទ្រ និងអ្នកអានជុំវិញពិភពលោកសម្រាប់ការគាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេ”។

ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍ថា សៀវភៅ “The Woman in Me” ឥឡូវនេះកំពុងបោះពុម្ពលើកទីបួនបន្ថែមចំនួន ១,៤ លានច្បាប់ និងបានក្លាយជាសៀវភៅលក់ដាច់បំផុតរបស់ The New York Times, USA Today និង Indie Booksellers។

មិនត្រឹមតែជោគជ័យនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ The Woman in Me ​ក៏​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ប្រទេស​អង់គ្លេស កាណាដា អូស្ត្រាលី និង​ឥណ្ឌាដូចគ្នាដែរ និងត្រូវបានបោះពុម្ពជា ២៦ ភាសា ៕

ចុចអាន៖ ជីវប្រវត្តិរបស់ Britney Spears



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង