តារាសម្ដែងប្រុសហុងកុង Pakho Chau កំពុងទទួលការគាំទ្រខ្លាំងពីអ្នកគាំទ្រជាច្រើនមិនថាក្នុងស្រុក ឬក្រៅស្រុក។ តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះចាប់ផ្ដើមលេចធ្លោខ្លាំងក្រោយសម្ដែងរឿង Wonder Women ក្នុងឆ្នាំ ២០១៩ ជាបន្ដបន្ទាប់លោកបង្ហាញខ្លួនយ៉ាងសកម្មមិនថាតែរឿងភាគ និងភាពយន្ដកុន។ ជាពិសេស លោកកាន់តែទទួលបានការចាប់អារម្មណ៍ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី Call Me By Fire។

ថ្មីៗនេះ Pakho Chau ត្រូវបានគេអញ្ជើញទៅច្រៀងនៅឯពិធីមង្គលការមួយនៅឯទីក្រុង Shen Zhen ប្រទេសចិន ហើយតម្លៃខ្លួនរបស់លោកត្រូវបានគេរាយការណ៍ហក់ដល់ជាង ៩៥០០០ ដុល្លារអាមេរិក ដោយលោកច្រៀងចម្រៀងត្រឹម ២ បទប៉ុណ្ណោះ។ ក្នុងកម្មវិធីនោះដែរ លោកបានច្រៀងបទ “My Vow” និង “The Best”។

បើតាមសម្ដីអ្នកដែលបានចូលរួមផ្ទាល់ក្នុងពិធីមង្គលការបានឲ្យដឹងថា តម្លៃខ្លួនរបស់លោកពិតជាមិនថ្លៃនោះទេបើប្រៀបធៀបនឹងអ្វីដែលលោកបានផ្ដល់ឲ្យកម្មវិធី។ លោកពិតជាពូកែ និងធ្វើឲ្យបរិយាកាសកាន់តែអស្ចារ្យត្រឹមការច្រៀងចម្រៀង ២ បទ។ ជាពិសេស លោកបានរាក់ទាក់ជាមួយភ្ញៀវជាច្រើនក្នុងកម្មវិធីកំឡុងពេលច្រៀងដែលធ្វើឲ្យគ្រប់គ្នាមានវត្ដមាននៅទីនោះកាន់តែសប្បាយរីករាយ។


គួរបញ្ជាក់ថា ចំពោះមូលហេតុដែលលោកត្រូវបានគេអញ្ជើញទៅច្រៀងសម្រាប់ពិធីមង្គលការនេះដោយសារតែកូនក្រមុំជាអ្នកគាំទ្រជ្រាលជ្រៅរបស់លោកទើបក្រុមគ្រួសារអញ្ជើញលោកមកច្រៀងក្នុងពិធីតែម្ដង និងមិនខ្លាចក្នុងការចំណាយឡើយ ៕

























































Account
Security
Favourite Content