សមាជិក Stray Kids បរិច្ចាគប្រាក់ច្រើនរយលានជួយសង្គ្រោះក្នុងហេតុការណ៍ភ្លើងឆេះព្រៃធំបំផុតនៅកូរ៉េ

ក្រុមចម្រៀងប្រុស Stray Kids បានបរិច្ចាគប្រាក់ចំនួន ៨០០ លានវ៉ុន (ប្រហែល ៥៤៤ ០០០ ដុល្លារ) ដើម្បីជួយដល់អ្នករងគ្រោះ និងតំបន់ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃដែលបានលេបត្របាក់នៅទូទាំងភាគអាគ្នេយ៍នៃប្រទេសកូរ៉េកាលពីសប្តាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារ JYP Entertainment ឱ្យដឹងនៅថ្ងៃអង្គារ ទី១ ខែមេសានេះ។

យោង​តាម JYP Entertainment ថវិកាបរិច្ចាគ​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​តាម​រយៈ​សមាគម​សង្គ្រោះ​គ្រោះ​មហន្តរាយ Hope Bridge Korea និង​ World Vision ហើយនឹង​ត្រូវ​បាន​បែងចែក​សម្រាប់​ការ​ទិញ​សម្ភារ​សង្គ្រោះ​បន្ទាន់ និង​ឧបករណ៍​ជំនួយ ព្រម​ទាំង​ជួយ​ដល់​អ្នក​ពន្លត់​អគ្គិភ័យ​ផង​ដែរ។

តាមរយៈសេចក្ដីថ្លែងការណ៍រួម សមាជិកក្រុម Stray Kids បាននិយាយថា៖ “យើងពិតជាសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការឈឺចាប់ដែលអ្នកស្ថិតក្នុងតំបន់នោះបាននិងកំពុងជួបប្រទះ។ យើងក៏សូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ក្រុមការងារដើម្បីផ្ដល់ការសង្គ្រោះក្នុងហេតុការណ៍នេះ”។

ចាប់តាំងពីការបរិច្ចាគលើកដំបូងដើម្បីគាំទ្រដល់កុមារក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងឆ្នាំ ២០១៤ មកដល់ពេលនេះ Stray Kids បានធ្វើការរួមចំណែកជាបន្តបន្ទាប់  តួយ៉ាងដូចជាផ្ដល់អាហារថ្ងៃត្រង់សម្រាប់កុមារដែលខ្វះខាតនៅក្នុងប្រទេសកូរ៉េ ជំនួយសង្គ្រោះបន្ទាន់ក្នុងកំលុងពេលរញ្ជួយដីនៅស៊ីរី-តួកគីក្នុងឆ្នាំ ២០២៣ និងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្វះខាតស្បៀងអាហារសកលនៅឆ្នាំ ២០២៤។

បច្ចុប្បន្ន Stray Kids ​កំពុងមមាញឹកក្នុងការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក​ដែល​មាន​ចំនួន ២២ ទីក្រុង​នៅ​អាមេរិក​ឡាទីន អាមេរិក​ខាង​ជើង អាស៊ី និង​អឺរ៉ុប​រហូត​ដល់​ចុង​ខែ​កក្កដា។

គួរបញ្ជាក់ថា ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ឆាបឆេះ​ពី​ថ្ងៃ​ទី ២២ ខែ​មីនា ដល់​ថ្ងៃ​សុក្រសប្ដាហ៍មុន បាន​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ដ៏ធំមិន​ធ្លាប់​មាន​ពី​មុន​មក។ នៅទូទាំងប្រទេស ផ្ទៃដីសរុបដែលបានឆេះមានទំហំប្រហែល ៤៨ ២៣៩ ហិកតា ស្មើនឹងប្រហែល ៨០ ភាគរយនៃទំហំទីក្រុងសេអ៊ូល។ នៅក្នុងខេត្ត North Gyeongsang តែមួយ ផ្ទះជាង ៣៤០០ ខ្នង និងទីកន្លែងកសិកម្មចំនួន ២១០០ កន្លែងត្រូវបានបំផ្លាញ។ មនុស្សយ៉ាងហោច ៣០ នាក់បានស្លាប់ និង ៤៥ នាក់ផ្សេងទៀតបានរងរបួស ធ្វើឱ្យហេតុការណ៍នេះក្លាយជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏សាហាវបំផុតរបស់ប្រទេសកូរ៉េ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *