យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ OMG Girls Dance Crew ឱ្យដឹងថា ក្រុមរាំស្រីវ័យក្មេង OMG បានកំពុងត្រៀមរៀបចំកម្មវីធីដ៏អស្ចារ្យ គឺ «Boostrong x OMG សង្រ្កាន School Tour» ដំបូងគេបង្អស់ក្នុងឆ្នាំ ២០២៣ នេះ។
ក្នុងនោះ OMG នឹងធ្វើដំណើរទៅចូលរួមកម្មវិធីសង្រ្កានតាមបណ្តាវិទ្យាល័យខេត្តក្រុង ១០ ផ្សេងៗ តាមរាជធានី-ខេត្តរួមមាន៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស, វិទ្យាល័យជាស៊ីមសាមគ្គី, វិទ្យាល័យដំដែក, វិទ្យាល័យហ៊ុនសែនកំពង់រោទ៍, វិទ្យាល័យហ៊ុនសែនសំពៅពូន, វិទ្យាល័យព្រះបាទសុរាម្រឹត, វិទ្យាល័យហ៊ុនសែនចំការលើ, វិទ្យាល័យសិរិសោភ័ណ, វិទ្យាល័យសុខអានក្តីទន្ទឹម និងវិទ្យាល័យបារាយ៍ ដែលមានការសហការចូលរួមពីលោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្ត ជាពិសេសម្ចាស់ឧបត្ថម្ភធំ Boostrong ។

សម្រាប់អ្នកគាំទ្រ និង Eleven របស់ OMG ក៏អាចចូលរួម OMG fan meeting បានផងដែលដោយអាចជួបសំណេះសំណាល និងចូលរួមលេងសកម្មភាពសប្បាយៗជាមួយក្រុម OMG ដោយផ្ទាល់តែម្តង។ដើម្បីជំរុញ និងជួយលើកស្ទួយកម្មវិធីសង្រ្កាន្តតាមបណ្តាវិទ្យាល័យឱ្យកាន់តែមានភាពសប្បាយរីករាយ ក្នុងឱកាសត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដូចនេះ សូមអញ្ញើញ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនយុវជនទាំងអស់គ្នា ចូលរួមឱ្យបានច្រើនកុះករ។
Boostrong x OMG សង្រ្កានវិទ្យាល័យ ចាប់ផ្តើមពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗពីកម្មវិធី លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ OMG Girls Dance Crew៕
























Account
Security
Favourite Content