ROSÉ គឺជាសមាជិកម្នាក់ក្នុងក្រុមតារាចម្រៀងនារី BLACKPINK ដែលមានទឹកដមសំឡេងពីរោះ និងមិនដែលធ្វើឱ្យ BLINK ខកចិត្តចំពោះការសម្ដែងរបស់នាងជាមួយសមាជិកក្រុមផ្សេងទៀតដែរ។ ទន្ទឹមនឹងនេះអ្វីដែលធ្វើហ្វេនចាប់អារម្មណ៍តែខ្លាំងគឺសក់ពណ៌ទង់ដែងដែលជាពណ៌នាងឧស្សាហ៍លាបជាងគេ។

BLINK និងហ្វេន base ជាច្រើនពួកគេចង់ឃើញ ROSÉ លេងម៉ូដសក់ថ្មីៗឱ្យដូចសមាជិក ឬតារាខេប៉ុបដទៃទៀតដែរ។ ព្រោះភាគច្រើនគេសង្កេតឃើញថា ស្ទើរតែរាល់ពេលឡើងឆាក នាងគឺគ្រាន់ទម្លាក់សក់ចុះធម្មតាបែបធម្មតា ហើយបើទោះបីជាធ្វើម៉ូដសក់ យ៉ាងច្រើននាងក៏គ្រាន់តែចាប់ចងពាក់កណ្ដាលតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ROSÉ មានបទពិសោធន៍ច្រើនក្នុងការលេងពណ៌សក់ទើបធ្វើឱ្យអ្នកគាំទ្រចង់ដឹងអំពីរបៀបថែរក្សាពណ៌សក់ឱ្យស្ថិតក្នុងស្ថានភាពល្អ។


សម្រាប់អ្នកជំនាញភាគច្រើនតែងតែណែនាំឱ្យប្រើវិធីព្យាបាល និងឧបករណ៍ផ្សេងៗ ប៉ុន្តែចំពោះដំបូន្មានដំបូងរបស ROSÉ វិញគឺមិនត្រូវធ្វើអ្វីទាំងអស់។ នាងធ្លាប់បានចែករំលែកថារឿងសំខាន់ដែលចាំបាច់សម្រាប់នាង គឺមិនប៉ះពាល់សក់ខ្លាំងដូចជាវៀស ឬច្បូតសក់ច្រើននោះទេ។ ហើយយើងអាចប៉ះវាច្រើន នៅពេលដែលត្រូវថែទាំ ឬព្យាបាលសក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ នាងក៏បានណែនាំថាមិនឱ្យប៉ះ ឬធ្វើម៉ូដសក់ច្រើនពេកដែរ ព្រោះវាអាចបណ្ដាលឱ្យសក់ស្ងួត និងបែកចុង។
ដូច្នេះទើបធ្វើឱ្យអ្នកគាំទ្រគិតថានេះប្រហែលជាមូលហេតុដែល ROSÉ មិនសូវលេងម៉ូដសក់ដូចសមាជិកផ្សេង ហើយ BLINK ក៏បានជូនពរឱ្យសុខភាពសក់របស់នាងកាន់តែមានភាពប្រសើរឡើងផងដែរ៕
























Account
Security
Favourite Content