កាលពីថ្មីៗកន្លងទៅនេះ Jennie សមាជិកក្រុមចម្រៀងនារី BLACKPINK ត្រូវបានគេរាយការណ៍ថាបានទិញផ្ទះប្រណីតមួយខ្នងដែលមានតម្លៃ ៥ ពាន់លានវ៉ុនប្រហែលស្មើនឹង ៣,៨ លានដុល្លារអាមេរិកនៅតំបន់ UN Village។ យោងតាមសារព័ត៌មានកូរ៉េ Biz Hankook បានឱ្យដឹងថា Jennie បានទិញផ្ទះនៅក្នុងតំបន់ UN Village ដោយចំណាយជាប្រាក់សុទ្ធដោយមិនមានកម្ចីពីធនាគារណាមួយឡើយ។

ខណៈពេលអ្នកគាំទ្រជាច្រើនរង់ចាំការប្រកាសអំពីការបន្តកិច្ចសន្យារបស់ក្រុម BLACKPINK កាលពីខែកក្កដា ឆ្នាំ២០២៣ នេះ Jennie ក៏បានទិញផ្ទះមួយខ្នងមានទំហំសរុប ២៤៤ ម៉ែត្រការ៉េក្នុងតំបន់វីឡា LaTerrace ដែលមានទីតាំងនៅ UN Village ផងដែរដោយក្នុងនោះមានបន្ទប់គេង ៥ និងបន្ទប់ទឹក ៣។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៅទៀតនោះគឺតារាសម្ដែងប្រុស Lee Jong Suk ក៏ជាម្ចាស់ផ្ទះមួយខ្នងក្នុងតំបន់ UN Village ជាមួយនឹង Jennie ដែរ។ គួរបញ្ជាក់ផងដែរថា UN Village គឺជាតំបន់អភិជនមួយស្ថិតក្នុងប្រទេសកូរ៉េខាងត្បូងដោយជាមធ្យមវីឡាប្រណីតមួយគឺមានតម្លៃ ៣ ពាន់លានវ៉ុនប្រហែលស្មើនឹង ២,៦៥ លានដុល្លារ។ ហើយចំពោះផ្ទះដែលទើបសាងសង់ហើយអាចមានតម្លៃរហូតដល់ទៅ ១០ ពាន់លានវ៉ុន ឬប្រហែល ៩ លានដុល្លារអាមេរិក ៕




























Account
Security
Favourite Content