កូនស្រីច្បងរបស់ពិធីការិនី គង់ សុជាតិ គឺកញ្ញា ម៉ៅ សាលភាពនែលលី កាន់តែធំ កាន់តែស្អាត ហើយក៏កាន់តែកសាងស្នាដៃសិល្បៈ និងការសិក្សាក៏កាន់តែរីកចម្រើនទៅមុខផងដែរ។ ថ្មីៗនេះ Nelly ឈានដល់វ័យ ២១ ឆ្នាំ ហើយការរៀបចំតុបតែងខ្លួនក៏កាន់តែលេចធ្លោ ស៊ិចស៊ី លេចធ្លោខ្លាំងទៀត។

កាលពីថ្ងៃ ១៦ ខែកុម្ភៈ គឺជាវេលាដែល Nimo ចម្រើនវ័យ ២១ ឆ្នាំ ហើយកញ្ញាក៏បានរៀបចំខ្លួន និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយម្ដាយយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ទឹកប្រាក់ខ្លី សមនឹងរូបរាងពិធីការិនីវ័យក្មេង ដែលកំពុងដើរតាមគន្លងរបស់ម្ដាយរូបនេះ។
ជាធម្មតា Nimo តែងតែត្រូវបានមហាជនសរសើរពីរូបរាងដូចនារីឡាទីន ចង្កេះអង្ក្រង ដើមទ្រូងមូលក្លុំ ត្រគាកសាយ កម្ពស់ខ្ពស់ និងមានសម្បុរស្បែកទឹកឃ្មុំ។ ដូចនេះហើយការជ្រើសរើសសម្លៀកបំពាក់របស់នាង មើលទៅដូចនារីជនជាតិបរទេស តែទោះជាយ៉ាងណា នាងក៏មិនភ្លេចឈុតប្រពៃណី សំពត់បត់ហូល ផាមួង អាវប៉ាក់។
មិនត្រឹមការស្លៀកពាក់ស្អាតបែបនារីឡាទីនឡើយ Nimo ក៏ចូលចិត្តស្ទីល៍ផាត់មុខបែបដិតៗ មានគូររឹមមាត់ រោមភ្នែកវែងៗ។ ខាងក្រោមគឺជារូបភាពដែល ម៉ៅ សាលភាពនែលលី អបអរថ្ងៃខួបកំណើត ក្នុងឈុតពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាត៖











រូបភាព៖ Salpheap Nelly
























































Account
Security
Favourite Content