ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តារាខេប៉ុបទាំងនេះ មិនភ្លេចចេញមកជូនពរដល់អ្នកគាំទ្រ

ជាក់ស្ដែង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង ពិធីបុណ្យចូលឆ្នាំថ្មីរបស់កូរ៉េខាងត្បូងដែលមានឈ្មោះហៅថា Seollal បានឈានមកដល់នៅចុងខែមករានេះដូចគ្នា ជាហេតុដែលតារាខេប៉ុបមិនតិចក្រុមទេដែលបានចូលរួមអបអរសាទរដូចគ្នា ដោយម្នាក់ៗមានស្លៀកឈុត Hanbok ដែលជាសម្លៀកបំពាក់តាមបែបប្រពៃណីកូរ៉េ។ ខាងក្រោមនេះ ជាក្រុមតារាខេប៉ុបទាំង ៦ ដែលបានចេញមកជូនពរឆ្នាំថ្មីដល់អ្នកគាំទ្រ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៥៖

១. Billie

តួយ៉ាង ក្រុមចម្រៀងនារី Billie បានចាប់ផ្ដើមវីដេអូថា៖ “ឆ្នាំ២០២៤ គឺជាឆ្នាំដែលពោរពេញទៅដោយការចងចាំដ៏មានតម្លៃសម្រាប់យើង។ យើងរីករាយណាស់ដែលបានចំណាយពេលជាមួយ Belllie’ve (ឈ្មោះអ្នកគាំទ្រ) ហើយយើងក៏ទន្ទឹងរង់ចាំបង្កើតការចងចាំដ៏រីករាយបន្ថែមទៀតជាមួយគ្នានៅឆ្នាំ ២០២៥”។​

សមាជិកទាំង៧នាក់ បានជូនពរទៅកាន់អ្នកគាំទ្រថា៖ “យើងសង្ឃឹមថាអ្នកនឹងរីករាយជាមួយអាហារឆ្ងាញ់ៗជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ក៏ដូចជារីករាយក្នុងថ្ងៃសម្រាកដ៏កក់ក្តៅមួយនេះ។ ជាមួយនឹងថាមពលនៃពស់ខៀវ (សត្វសម្រាប់ឆ្នាំថ្មីរបស់កូរ៉េ) យើងសូមជូនពរឱ្យអ្នកគ្រប់គ្នាមានសុភមង្គល និងសុខភាពល្អ ហើយពួកយើងក៏នឹងនៅតែបន្តលើកទឹកចិត្តអ្នកទាំងអស់បន្តទៀតដែរ​”។

២. THE BOYZ

ទន្ទឹមគ្នានេះ ក្រុមចម្រៀងបុរស THE BOYZ ក៏បានចេញវីដេអូមួយដូចគ្នាដែរ។ បុរសទាំង១១ នាក់ បានបើកវីដេអូដោយនិយាយថា៖ “ឥឡូវយើងមកដល់ឆ្នាំ២០២៥ ហើយ ឯបុណ្យចូលឆ្នាំថ្មីក៏មកដល់ដូចគ្នា។​ The B (ឈ្មោះក្រុមអ្នកគាំទ្រ) តើអ្នករីករាយជាមួយនឹងថ្ងៃឈប់សម្រាកនេះដែរឬទេ?”។

ម្ចាស់បទ WATCH IT បានបន្ត ដោយប្រើប្រាស់ពាក្យជូនពរថា៖ “សុវត្ថិភាពជាចម្បង។ ដូច្នេះសូមបើកបរដោយប្រុងប្រយ័ត្នប្រសិនបើអ្នកត្រូវធ្វើដំណើរ ហើយរីករាយជាមួយនឹងម្ហូបឆ្ងាញ់ៗជាមួយមនុស្សជាទីស្រឡាញ់។ យើងសង្ឃឹមថា អ្នកនឹងមានថ្ងៃឈប់សម្រាកដ៏កក់ក្ដៅ និងរីករាយ”។

រំឭកដល់ឆ្នាំចាស់ THE BOYZ បានអរគុណ The B ដែលតែងតែគាំទ្រសកម្មភាពរបស់ខ្លួននៅឆ្នាំកន្លងមកថា៖ “អរគុណអ្នកទាំងអស់គ្នា ឆ្នាំ២០២៤ ជាឆ្នាំដ៏កក់ក្ដៅ និងរីករាយមួយសម្រាប់យើង។ ពួកយើងបានតាំងចិត្តធ្វើការសម្រាប់ឆ្នាំនេះ អ៊ីចឹងកុំភ្លេចរង់ចាំស្នាដៃដែលយើងនឹងដាក់លក់នៅក្នុងឆ្នាំ ២០២៥”។

មុននឹងបញ្ចប់វីដេអូ សមាជិកទាំងអស់បានជូនពរទៅអ្នកគាំទ្របន្ថែមថា៖ “យើងសង្ឈឹមថា ឆ្នាំថ្មីរបស់អ្នកទាំងអស់គ្នា នឹងពេញទៅដោយសុខភាពល្អ និងសេចក្ដីសុខ។ សូមធ្វើឱ្យឆ្នាំនេះ ជាឆ្នាំមួយទៀតដែលអ្នកនៅតែអាចរីករាយជាមួយពួកយើង។ The BOYZ! សួស្ដីឆ្នាំថ្មី”។

៣. ARrC

ក្រៅពីក្រុមរៀមច្បងទាំងពីរខាងលើ ក្រុមចម្រៀងបុរសថ្មីដូចជា ARrC ក៏បានធ្វើសកម្មភាពតែមួយដែរ។ ចាប់ផ្ដើមដោយរំឭកទៅកាន់ឆ្នាំចាស់ សមាជិកទាំង ៦បាននិយាយថា៖ “ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏ពិសេសមួយ នៅពេលដែលពួកយើងបានចាប់ផ្ដើមប្រឡូកខ្លួនក្នុងវិស័យសិល្បៈ និងបានជួបអ្នកគាំទ្ររបស់យើង គឺ ARCr ។ យើងសង្ឃឹមថានឹងបង្កើតការចងចាំដ៏រីករាយកាន់តែច្រើនជាមួយគ្នានៅឆ្នាំ ២០២៥”។

ARrC បានពោលពាក្យគាំទ្រថា៖ “យើងសូមជូនពរឱ្យអ្នកគ្រប់គ្នានឹងមានថាមពលល្អពេញមួយឆ្នាំ ហើយសង្ឃឹមថាសុបិន្តរបស់អ្នកទាំងអស់ក្លាយជាការពិត។ ARrC នឹងបន្តនាំមកជូនអ្នកនូវតន្ត្រីដ៏អស្ចារ្យ និងសកម្មភាពដ៏គួរឱ្យរំភើប។ ដូច្នេះសូមកុំភ្លេចបង្ហាញនូវក្តីស្រឡាញ់ និងការគាំទ្រមកកាន់ពួកយើង​”

៤​. BTS

ខុសប្លែកពីក្រុមដទៃ សមាជិកក្រុម BTS ២រូប ក៏បានចេញមកជូនពរដល់អ្នកគាំទ្រដែរ។ ជាក់ស្ដែង Jin បាននិយាយថា​៖ “ឆ្នាំ 2025 ឆ្នាំនៃសត្វពស់បានមកដល់ហើយ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកកាលពីឆ្នាំមុន។ ឆ្លើយតបនឹងក្ដីស្រឡាញ់ពី ARMY (ឈ្មោះក្រុមអ្នកគាំទ្រ) ដែលពួកយើងបានទទួល ខ្ញុំកំពុងព្យាយាមបង្ហាញសកម្មភាពល្អឱ្យកាន់តែប្រសើរជាមុននៅឆ្នាំនេះ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានពេលវេលារីករាយជាមួយខ្ញុំ”។

J-Hope បានបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាឆ្នាំនេះជាពេលវេលាដែលបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត ARMY ។ បំណងប្រាថ្នាដំបូងរបស់ខ្ញុំគឺ សុខភាពរបស់អ្នក។ ខ្ញុំសង្ឃឹមថាអ្នកនឹងសុខភាពល្អ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំកំពុងរាប់ថ្ងៃដែលខ្ញុំនឹងបានជួបសមាជិក ARMY ដែលខ្ញុំខកខានមិនជួបអស់មួយរយៈហើយ”។

៥. TXT

សម្រាប់ក្រុមចម្រៀងបុរស TXT ក៏មិនខុសគ្នាដែរ ដោយអ្នកទាំង ៤បានបើកវីដេអូដោយនិយាយថា៖ “ឆ្នាំពស់ខៀវបានមកដល់ជាមួយនឹងបុណ្យចូលឆ្នាំថ្មី ២០២៥។ យើងសង្ឃឹមថាឆ្នាំនេះគឺជាកន្លែងដែលក្តីសុបិន្ត និងគោលដៅទាំងអស់របស់ MOA (ឈ្មោះក្រុមអ្នកគាំទ្រ) ក្លាយជាការពិត”។

ម្ចាស់បទ Sugar Rush Ride ក៏បានជូនពរដោយអ្នកគាំទ្រ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសុខភាព ថា៖ “ដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក ការរក្សាសុខភាពគឺជាគន្លឹះ។ យើងសង្ឃឹមថា អ្នកមានជីវិតរស់រវើក និងមានសុខភាពល្អនៅឆ្នាំថ្មីខាងមុខនេះ។ បុណ្យចូលឆ្នាំថ្មីក៏ជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីចំណាយពេលវេលាដ៏កក់ក្តៅ និងរីករាយជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។ ដូច្នេះ យើងសូមជូនពរឱ្យអ្នករីករាយ និងសម្រាកលំហែកាយនៅថ្ងៃឈប់សម្រាកនេះ”។

៦. WJSN

ខុសប្លែកពីក្រុមដទៃដែលចេញមកជូនពរអ្នកគាំទ្រជាវីដេអូ​ ដោយឡែក WJSN បានបង្ហោះរូបថតមួយសន្លឹកដែលសមាជិកម្នាក់ៗគ្រងក្នុងឈុតប្រពៃណី ជាមួយនឹងសំណេររៀបរាប់ថា៖ “ឆ្នាំ ២០២៤ បានកន្លងផុតទៅហើយ ឯបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ក៏បានមកដល់ដូចគ្នាដែរ។ យើងសូមជូនពរឱ្យឆ្នាំថ្មីនេះ អ្នកទាំងអស់គ្នាមានតែសំណើច និងភាពរីករាយពេញមួយឆ្នាំ​ ក៏ដូចជាចំណាយពេលដ៏រីករាយនៅថ្ងៃឈប់សម្រាកនេះ ជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក។ ជូនចំពោះ Ujung (ឈ្មោះអ្នកគាំទ្រ) អរគុណខ្លាំងណាស់ដែលតែងតែគាំទ្រពួកយើង។ Ujung, we Ujung you!”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *