Suga ចេញមុខទទួលស្គាល់កំហុសនិងសុំទោសក្រោយធ្លាយវីដេអូបើកបរទាំងស្រវឹង

សមាជិកកំពូលក្រុមចម្រៀងខេប៉ុប BTS, Suga បានចេញមុខសុំទោសជាផ្លូវការ កាលពីថ្ងៃ៧ ខែសីហា ពាក់ព័ន្ធករណីដែលរូបគេបើកបរយានយន្ត Scooter អគ្គិសនីទាំងកំពុងស្ថិតក្នុងស្ថានភាពស្រវឹង នៅទីក្រុងសេអ៊ូល។

ទីភ្នាក់ងាររបស់ក្រុម BTS គឺក្រុមហ៊ុន Big Hit Music បានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍ថា Suga បានធ្វើដំណើរបានចម្ងាយប្រហែល ៥០០ ម៉ែត្រ ហើយក៏បានក្រលាប់ដួលឯកឯងនៅយប់ថ្ងៃទី៦ ខែសីហា។ ក្រោយមករូបគេត្រូវបានផាកពិន័យ និងដកហូតប័ណ្ណបើកបរ បន្ទាប់ពីប៉ូលីសបានវាស់ជាតិអាល់កុល។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថាមិនមានអ្នករងគ្រោះ និងទ្រព្យសម្បត្តិណាមួយត្រូវបានខូចខាតនោះទេ។

គួរបញ្ជាក់ថា ក្នុងប្រទេសកូរ៉េខាងត្បូង ជនល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយបើកបរយានយន្ត Scooter ក្នុងស្ថានភាពស្រវឹង និងបង្ករបួសស្នាមដល់អ្នកដទៃ អាចប្រឈមនឹងការផ្ដន្ទាទោស។

https://www.youtube.com/watch?v=KKcukQEE8WM&pp=ygUMc3VnYSBzY29vdGVy

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន សមាជិក BTS រូបនេះ​កំពុងបំពេញ​កាតព្វកិច្ច​យោធាក្នុងនាម​ជាមន្ត្រីបម្រើសេវាសង្គម​។ ពាក់ព័ន្ធករណីនេះ សមាគម​កម្លាំង​យោធាកូរ៉េ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍ដាច់ដោយឡែកថា​នឹង​មិន​មានការដាក់ពិន័យ​បន្ថែម​ណា​មួយ​ចំពោះ Suga នោះទេ ដោយសារហេតុការណ៍នេះបានកើតឡើងក្រៅម៉ោងការងារ។

ក្រោយវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបែកធ្លាយនិងមានការចែករំលែកជាច្រើន Suga ក៏បានបង្ហោះសេចក្តីថ្លែងការណ៍សុំទោស នៅលើ Weverse ដែលជាវេទិកាអ្នកគាំទ្ររបស់ HYBE ។

តារាវ័យ ៣១ឆ្នាំរូបនេះបានរៀបរាប់ថា៖ “ខ្ញុំបានដួលពេលចត Scooter មុខផ្ទះ ហើយ​ប៉ូលីស​នៅបរិវេណនោះក៏បានឱ្យខ្ញុំធ្វើតេស្តជាតិអាល់កុល។ ជាលទ្ធផល ខ្ញុំត្រូវបានពិន័យ និងដកហូតប័ណ្ណបើកបរ។ គ្មាន​នរណា​ម្នាក់​រង​របួស ឬ​ខូច​ខាត​អ្វី​ឡើយ ប៉ុន្តែវាជាទំនួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំគ្មានលេសដោះសាអ្វីទេ។ ខ្ញុំចង់ទទួលស្គាល់កំហុស និងសុំទោសអ្នកទាំងអស់គ្នាដែលឈឺចាប់ដោយសារទង្វើខុសរបស់ខ្ញុំ។ ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​ មិនឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ទៀតឡើយនៅថ្ងៃខាងមុខ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *