គួរឱ្យសរសើរ ក្រៅពីមហាជនក៏មានអ្នកសិល្បៈជាច្រើនបានចូលរួមបរិច្ចាគឈាមដែរ!

កាល​ពី​ថ្ងៃ​ទី៦ មេសា កន្លង​ទៅ​នេះ​ក្នុង​បរិវេណ​ផ្សារទំនើបអូឡាំព្យា ក្នុងកម្មវិធី​បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត​ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ នី មុនីនាថ មាន​មនុស្ស​ចូលរួម​យ៉ាង​ច្រើន​កុះករ​ទាំង​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​និង​មិន​បាន​ចុះ​ឈ្មោះ​សរុប​ទាំង​អស់​ជាង ​៥០០​ នាក់។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ដោយ​ផ្ទាល់​ពី​ប្រធាន​មូលនិធិ។

កម្មវិធី​មនុស្ស​ធម៌​ដែល​រៀបចំ​ឡើង​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្រោម​ប្រធានបទ «ចូល​ឆ្នាំ​ហើយ តស់​ធ្វើ​បុណ្យ​រួម​គ្នា ដោយ​ការ​បរិច្ចាគ​ឈាម» ក្នុង​គោលបំណង​ប្រមែប្រមូល​សប្បុរសជន​ជិត​ឆ្ងាយ​ ដើម្បី​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជួយ​ទៅ​កាន់​អ្នក​ជំងឺ​ដែល​កំពុង​ត្រូវ​ការ​ឈាម​ និង​ការ​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​។ កម្មវិធី​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​ដោយ​មាន​​អ្នក​ចូលរួម​សរុប​ទាំង​អស់​ ៤៤៨ ​នាក់​ក្នុង​នោះ ​២១៦​ ជា​ចំនួន​ដែល​បាន​ចុះ​ឈ្មោះ​តាម​លីង​ និង​ចំនួន​អ្នក​ដែល​បាន​ដើរ​ចូល​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​នា​ថ្ងៃ​នោះ​មាន​ចំនួន ២៣២​ នាក់។

ជា​លទ្ធផល ចំនួន​ឈាម​ដែល​ទទួល​បាន​ពី​បណ្ដា​អ្នក​​ចូលរួម​សរុប​ទាំង​អស់ ២៧៥​ សាក។ ក្រៅពី​មហាជន​ក៏​មាន​បណ្ដា​អ្នក​សិល្បៈ​​តារា​សម្ដែង​វ័យ​ក្មេង​ព្រម​ជាមួយ​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ច្រើន​រូប​ចូលរួម​ផ្ទាល់​មាន​ដូច​ជា រចនា រ៉ាវ៉ាឌី, សារ៉ាពេជ្រ ម៉ានីកា, Miss MERA Cambodia 2024 ថាន រតនា, ណារ៉ូ Vee & លីន Vee , ខឿន នភាល័យ, ឌី បញ្ញាវិមាលា, លោក សាយ សៀរ៉ា ព្រម​ជាមួយ​សិល្បករ​ច្រើន​ទៀត​ដែល​ពុំ​បាន​រៀប​រាប់​ឈ្មោះ​អស់។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​ចូលរួម​របស់​បង​ប្អូន​មហាជន​នា​ពេល​នេះ​ជា​ចំណែក​មួយ​ដ៏​ធំ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ច្រើន​នាក់​ដែល​ពុំ​មាន​លទ្ធភាព​ក៏​ដូច​ជា​ការ​ជួយ​ដល់​មន្ទីរពេទ្យ​ដែល​កំពុង​ខ្វះខាត​ឈាម​ជួយ​ដល់​អ្នក​ជំងឺ៕

ប្រភពរូប ៖ Ny Monyneath & Miss Mera Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។



Leave a Reply

Your email address will not be published.Required fields are marked *