កាលពីថ្ងៃទី៦ មេសា កន្លងទៅនេះក្នុងបរិវេណផ្សារទំនើបអូឡាំព្យា ក្នុងកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តដែលរៀបចំឡើងដោយមូលនិធិ នី មុនីនាថ មានមនុស្សចូលរួមយ៉ាងច្រើនកុះករទាំងអ្នកដែលបានចុះឈ្មោះនិងមិនបានចុះឈ្មោះសរុបទាំងអស់ជាង ៥០០ នាក់។ នេះបើតាមការឱ្យដឹងដោយផ្ទាល់ពីប្រធានមូលនិធិ។

កម្មវិធីមនុស្សធម៌ដែលរៀបចំឡើងមុនពិធីបុណ្យចូលឆ្នាំខ្មែរក្រោមប្រធានបទ «ចូលឆ្នាំហើយ តស់ធ្វើបុណ្យរួមគ្នា ដោយការបរិច្ចាគឈាម» ក្នុងគោលបំណងប្រមែប្រមូលសប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជួយទៅកាន់អ្នកជំងឺដែលកំពុងត្រូវការឈាម និងការជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។ កម្មវិធីបានបញ្ចប់ទៅយ៉ាងរលូនដោយមានអ្នកចូលរួមសរុបទាំងអស់ ៤៤៨ នាក់ក្នុងនោះ ២១៦ ជាចំនួនដែលបានចុះឈ្មោះតាមលីង និងចំនួនអ្នកដែលបានដើរចូលផ្ទាល់នៅក្នុងកម្មវិធីនាថ្ងៃនោះមានចំនួន ២៣២ នាក់។
ជាលទ្ធផល ចំនួនឈាមដែលទទួលបានពីបណ្ដាអ្នកចូលរួមសរុបទាំងអស់ ២៧៥ សាក។ ក្រៅពីមហាជនក៏មានបណ្ដាអ្នកសិល្បៈតារាសម្ដែងវ័យក្មេងព្រមជាមួយអ្នកផលិតមាតិកាក្នុងស្រុកច្រើនរូបចូលរួមផ្ទាល់មានដូចជា រចនា រ៉ាវ៉ាឌី, សារ៉ាពេជ្រ ម៉ានីកា, Miss MERA Cambodia 2024 ថាន រតនា, ណារ៉ូ Vee & លីន Vee , ខឿន នភាល័យ, ឌី បញ្ញាវិមាលា, លោក សាយ សៀរ៉ា ព្រមជាមួយសិល្បករច្រើនទៀតដែលពុំបានរៀបរាប់ឈ្មោះអស់។














គួរឱ្យដឹងដែរថា ការចូលរួមរបស់បងប្អូនមហាជននាពេលនេះជាចំណែកមួយដ៏ធំក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺច្រើននាក់ដែលពុំមានលទ្ធភាពក៏ដូចជាការជួយដល់មន្ទីរពេទ្យដែលកំពុងខ្វះខាតឈាមជួយដល់អ្នកជំងឺ៕
ប្រភពរូប ៖ Ny Monyneath & Miss Mera Cambodia






















































Account
Security
Favourite Content