កម្មវិធីប្រកួត Miss Charm 2023 បានកំពុងប្រារព្ធឡើងយ៉ាងសស្រាក់សស្រាំនៅទីក្រុងហូជីមិញប្រទេសវៀតណាម ក្រោយខកខានការរៀបចំអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិកូវីដ-១៩។ ក្នុងនោះ កញ្ញា ប៊ី សុធារី បេក្ខភាពតំណាងជាតិកម្ពុជាក៏មានវត្តមានក្នុងការប្រកួតប្រជែងនេះផងដែរ។
បេក្ខភាពតំណាងកម្ពុជារូបនេះ ត្រូវអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់នោះឡើយ តាំងពីថ្ងៃដំបូងនៃការប្រកួត ព្រោះនាងរៀបចំខ្លួនបានយ៉ាងល្អ ទាំងសម្លៀកបំពាក់ ការប្រើប្រាស់ភាសា និងការប្រតិបត្តិខ្លួនផ្សេងៗ ព្រោះនាងជា Miss Universe កម្ពុជា ២០១៧ ដែលចេញទៅប្រកួតនៅឆាកអន្តរជាតិរួចមកហើយ។ ដ្បិតថ្ងៃបង្ហាញឈុតហែលទឹកមានបញ្ហាស្បែកជើងកែងបន្តិចក៏ពិតមែន តែនាងអាចកែខៃបញ្ហា និងនៅតែធ្វើបានល្អសម្រាប់អ្នកគាំទ្រកម្ពុជា។
ក្រឡេកវគ្គប្រកួតបឋម កាលពីយប់មិញវិញនោះ បវរកញ្ញាតំណាងកម្ពុជារូបនេះ ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំងនៅពេលឃើញនាងបោះជំហានលើឆាកអន្តរជាតិដ៏ធំភាពជឿជាក់បំផុត និងពេញដោយថាមពលក្នុងការប្រកួតប្រជែង។ បវរកញ្ញារាងខ្ពស់ស្រឡះនេះ ធ្វើបានល្អខ្លាំងមែនទែនក្នុងការដើរបង្ហាញឈុតតំណាងជាតិ ឈ្មោះថា «រាជនីមយូរ៉ា» ឬ «The Golden Charm of Majura» ឈុតរាត្រីសមោសរ និងការប្រកួតឈុតហែលទឹក។ មិនតែប៉ុណ្ណោះ សូម្បីសម្លៀកបំពាក់ប្រពៃណីជនជាតិវៀតណាម ក៏នាងស្លៀកសមសួនដែរ។
សមត្ថភាពរបស់ Miss Charm Cambodia ធ្វើឱ្យអ្នកគាំទ្រមានកម្លាំងចិត្ត និងមានក្តីរំពឹងខ្ពស់លើរូបនាងនាងថាអាចនឹងនាំយកភាពជោគជ័យណាមួយមកជូនជាតិកម្ពុជាជាក់ជាមិនខាន។ ដូច្នេះ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួត និងគាំទ្រកញ្ញា ប៊ី សុធារី ទាំងអស់គ្នា ដើម្បីឱ្យនាងមានលទ្ធភាពអាចចូលទៅដល់វគ្គផ្តាច់ព្រ័ត្រចុងក្រោយ៕























Account
Security
Favourite Content