មកដឹងពីគុណសម្បត្តិបាត់ដំបង អាចក្លាយជាក្រុងដំបូងរបស់កម្ពុជា ចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតយូណេស្កូ

ថ្មី​ៗ​នេះ​អង្គការ​យូណេស្កូ​បាន​ប្រកាស​ថា ខេត្ត​បាត់ដំបង​របស់​ប្រទេស​កម្ពុជា បាន​ចូលរួម​ជា​បណ្ដាញ​ទីក្រុង​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ នៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ ២០២៣ កន្លង​ទៅ​ម្សិលមិញ​នេះ។ ។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហោះ​សារ​អបអរ​សាទរ​ខេត្ត​បាត់ដំបង ដែល​ត្រូវ​បាន​ចូលរួម​ជា​បណ្ដាញ​ទី​ក្រុង​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ​ផង​ដែរ។ ការ​កំណត់​របស់​គឺ​ថា​បាត់ដំបង​ជា​ទីក្រុង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៃ​អាហារដ្ឋាន គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​របស់​ខេត្ត​នេះ ក្នុង​ការ​ទាញ​យក​វប្បធម៌ និង​ភាព​ច្នៃប្រឌិត សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហោះ​សារ​អបអរ​សាទរ​ខេត្ត​បាត់ដំបង ដែល​ត្រូវ​បាន​ចូលរួម​ជា​បណ្ដាញ​ទី​ក្រុង​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ​ផង​ដែរ។ ការ​កំណត់​របស់​គឺ​ថា​បាត់ដំបង​ជា​ទីក្រុង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៃ​អាហារដ្ឋាន គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​របស់​ខេត្ត​នេះ ក្នុង​ការ​ទាញ​យក​វប្បធម៌ និង​ភាព​ច្នៃប្រឌិត សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព។

កាលពី​ថ្ងៃ​ទិវា​ទីក្រុង​ពិភពលោក ទីក្រុង ៥៥ បាន​ ចូលរួម​ជាមួយ​បណ្ដាញ​ទីក្រុង​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ (UCCN) បន្ទាប់ពី​មាន​ការ​ចាត់តាំង​ដោយ​អគ្គនាយក​អង្គការយូណេស្កូ Audrey Azoulay។ ទី​ក្រុង​ថ្មី​ៗ​រួម​ទាំង​បាត់ដំបង​របស់​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ពួកគេ ក្នុង​ការ​ទាញ​យកវប្បធម៌ និង​ភាព​ច្នៃ​ប្រឌិត​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ពួកគេ និង​ការ​បង្ហាញ​ការ​អនុវត្ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ក្នុងការ​រៀបចំ​ផែនការ​ទីក្រុង​ដែល​ផ្តោត​លើ​មនុស្ស។



ការ​ដាក់​បញ្ចូល​ខេត្ត​បាត់ដំបង​ជា​ទីក្រុង​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ ក្នុង​ប្រភេទ​ម្ហូបអាហារ​បែប​សិល្បៈ មិន​ត្រឹម​តែ​បង្ហាញ​ពី​មុខ​ម្ហូប​ដ៏​ពិសេស​របស់​ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មាន​ឥទ្ធិពល​លើ​វិស័យ​ម្ហូប​អាហារ ដើម្បី​បង្កើន​ការ​អភិវឌ្ឍន៍​ក្នុង​ស្រុក និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ពិភពលោក​ថែម​ទៀត​ផង។

លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​បាន​មាន​ប្រសាសន៍​ថា​ “យូណេស្កូ​សូម​អបអរ​សាទរ​ដល់​កម្ពុជា​ចំពោះ​សមិទ្ធផល​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នេះ។ ការ​ទទួល​ស្គាល់​ក្រុង​បាត់ដំបង​ជា​ទីក្រុង​ច្នៃ​ប្រឌិត​ម្ហូប​អាហារ​បែប​សិល្បៈ​នេះ គឺជា​ការ​សរសើរ​ដល់​ទ្រព្យសម្បត្តិ​វប្បធម៌​របស់​ទីក្រុង ហើយ​នឹង​មាន​សារៈសំខាន់​ក្នុង​ការ​លើក​កម្ពស់វប្បធម៌ និង​ភាព​ច្នៃ​ប្រឌិត និង​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច ព្រម​ទាំង​ប្រាក់​ចំណូល​ទេសចរណ៍​របស់​សហគមន៍“។

ប្រភពរូបភាព៖ UNESCO

នៅឆ្នាំ ២០២៣ អង្គការ​យូណេស្កូ​កម្ពុជា​បាន​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្របសម្រួល​សកម្មភាព​កសាង​សមត្ថភាព​សម្រាប់​ការ​ផ្សព្វផ្សាយ​បណ្តាញ​ទីក្រុង​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ (UCCN) ដែលរៀបចំដោយសាលាក្រុងបាត់ដំបង រួមជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅបាត់ដំបង។

មុខ​ម្ហូបក្នុងស្រុក រួមមាន ណែម​បាត់ដំបង (ត្រីទន់) ប្រហុក​បាត់ដំបង អាម៉ុក​បាត់ដំបង ក្រឡាញ់បាត់ដំបង (អង្ករដំណើបក្នុងបំពង់ឬស្សី) សង្វាក់​បាត់ដំបង បុក​ល្ហុង​បាត់ដំបង កន្ទុយ​ហេស​បាត់ដំបង អង្ករ​សំរូប​បាត់ដំបង ទឹកក្រូច​បាត់ដំបង គឺជា​អាហារ​ដែល​ពេញ​និយម​ជាងគេ។ មុខ​ម្ហូបជា​បេះដូង​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង៕

រូបភាពក្រ AKP



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម