ប្រាក់ ៨ ម៉ឺនដុល្លារពីការប្រគំតន្ត្រី RISE FOR KHMER នៅប៉ារីស បារមី សម្រេចយកទៅជួយជនភៀសសឹកកម្ពុជា

ផលិតកម្ម បារមី សម្រេច​យក​ទឹក​ប្រាក់​ទាំង​អស់​ដែល​បាន​មក​ពី​ការ​ប្រគំតន្ត្រី RISE FOR KHMER: BARAMEY នៅទីក្រុងប៉ារីស ៨ ម៉ឺន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ជនភៀសសឹក​កម្ពុជា​ដែល​កំពុង​រង​គ្រោះ​ ដោយ​សារ​សង្គ្រាម​ឈ្លានពាន​ទឹកដី​ដែល​បង្ក​ឡើង​ដោយ​កង​ទ័ព​ថៃ។

ដូច​ដែល​មហាជន​បាន​ជ្រាប ផលិតកម្ម បារមី បាន​សហការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ និង​សប្បាយ អ៊ីវិនថ៍ ប្រូដាក់ស៊ិន រៀប​ចំ​ការ​ប្រគំតន្ត្រី​ (មិន​ស្វែង​រក​ប្រាក់​ចំណេញ) RISE FOR KHMER ក្នុង​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី ថ្ងៃ​ទី ១ ធ្នូ ២០២៥ កន្លង​ទៅ ដែល​មាន​ការចូលរួម​ពី​សំណាក់​សិល្បករ​ល្បីៗ វណ្ណដា , វណ្ណថាន , នរិទ្ធ , យូហៃ និង​ ស៊ូហ្សាណា។ ក្រោយ​បញ្ចប់ RISE FOR KHMER រ៉ៃ​អង្គាស​បាន​ទឹក​ប្រាក់​ចំនួន ៨ ម៉ឺន​ដុល្លារ ដែល​ជា​ទឹក​ចិត្ត​របស់​ប្រជាជន​ខ្មែរ​ក៏​ដូច​ជា​ជនបរទេស​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រគំតន្ត្រី​ខាង​លើ។

យោង​ទៅ​លើ​ភាព​ចាំ​បាច់​នា​ពេល​នេះ​ ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​ការ​លំបាក​ក្នុង​ភ្លើង​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​របស់​​សៀម​ ផលិតកម្ម បារមី និង​បណ្ដា​អ្នក​ពាក់ព័ន្ធ​បាន​សម្រេច​យក​ទឹក​ប្រាក់ ៨ ម៉ឺន​ដុល្លារ ដែល​បាន​មក​ពី​ការ​រ៉ៃ​អង្គាស​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​មនុស្ស​ធម៌ RISE FOR KHMER បែងចែក​សម្រាប់​កិច្ចការ​មនុស្សធម៌ ផ្ដល់​ជំនួយ​ដល់​ជន​ភៀស​សឹក និង​សហគមន៍​ផ្លាស់​ទី​លំនៅ ដោយ​ផ្ដោត​ជា​សំខាន់​លើ​ស្ត្រី កុមារ ជន​ចាស់​ជរា និង​អ្នក​ដែល​ងាយ​រង​គ្រោះ។

ជាមួយ​គ្នា​នេះ​ដែរ ផលិតកម្ម បារមី ក៏​បាន​បង្កើត​មូលនិធិ RISE FOR KHMER ដើម្បី​កៀរគរ​ជំនួយ​បន្ថែម ​ជួយ​ដល់​ជន​ភៀស​សឹក និង​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​បន្ថែម​ពី​សំណាក់​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ដើម្បី​ផ្ដល់​ជំនួយ​សង្គ្រោះ និង​សម្រាល​ទុក្ខ​លំបាក​របស់​ជន​ភៀស​សឹក​ក្នុង​ពេល​វេលា​ដ៏​លំបាក​មួយ​នេះ៕

រូបភាព ៖ Baramey Production



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *