មិនធម្មតា! ដឹងតម្លៃនាឡិកា BAMBAM មួយៗ តម្លៃខ្ទង់រាប់សិបម៉ឺនដុល្លារ

BAMBAM ជាសមាជិកក្រុម GOT7 មួយរូបដែលចូលចិត្ដលេងស្ទីលតុបតែងខ្លួនបែបឡូយឆាយ និងតែងលេងស្ទីលថ្មីៗ រាល់ពេលបង្ហាញខ្លួន។ ជាពិសេស តម្លៃសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗ របស់ BAMBAM តែងត្រូវគេកត់សម្គាល់ថាមានតម្លៃថ្លៃៗ និងជាម៉ាកប្រេនល្បីៗ ផងដែរ។

ថ្មីៗ នេះ BAMBAM បានបង្ហាញខ្លួនក្នុងកម្មវីធី “My Little Old Boy” ជាមួយតារាប្រុស HeeChul សមាជិកក្រុម Super Junior និងតារាប្រុស Lee SangMin។ បន្ទាប់ពីជជែកកម្សាន្ដគ្នាមួយសន្ទុះ អ្វីដែលធ្វើឲ្យតារាប្រុស Lee SangMin ចាប់អារម្មណ៍ និងអត់ទ្រាំមិនសួរមិនបានគឺនាឡិការបស់ BAMBAM។

លោកបានចោទសួរថា៖ តើនេះជានាឡិកាម៉ាក Swiss មែន ឬទេ? វាពិតជាប្រេនមានតម្លៃថ្លៃ និងពិបាកសូម្បីតែចង់ទិញនៅប្រទេសកូរ៉េ។ ប្រសិនបើចង់ទិញវិញ ក៏ត្រូវហ៊ានឲ្យតម្លៃថ្លៃគុណដល់ទៅ ២ ទៀត ធ្វើឲ្យតម្លៃហក់ដល់ជាង ៣០០ លានវ៉ុន ឬប្រហាក់ប្រហែល ២២៥ ០០០ ដុល្លារអាមេរិក។ ប្រសិនបើចង់បន្ថែមត្បូង ឬពេជ្រ កាន់តែមានតម្លៃថ្លៃកប់ពពក។

BAMBAM បានលើកឡើងថា៖ លោកគឺជាភ្ញៀវ VVIP ពិសេសម្នាក់ លោកអាចទិញនាឡិកានេះ ឬប្រេនផ្សេងទៀតក្នុងតម្លៃបញ្ចុះ ២០ ភាគរយ។ BAMBAM បន្ថែមថា​៖ នេះជានាឡិកាដែលលោកបានទិញនៅពេលដែលក្រុម GOT7 បានឈ្នះពានជាលើកដំបូង។

មែនទែនទៅ នេះក៏មិនមែនជានាឡិកាតែមួយរបស់ BAMBAM ដែលមានតម្លៃថ្លៃខ្ទង់រាប់សិបម៉ឺនដុល្លារឡើយ។ កន្លងមក BAMBAM ក៏ធ្លាប់ត្រូវបានឃើញគេប្រទះឃើញពាក់នាឡិកាម៉ាក Richard Mille RM ដែលនាឡិកានេះមានតម្លៃចាប់ពី ២៥ ម៉ឺនដុល្លារ​ ដល់ ៧០ម៉ឺនដុល្លារអាមេរិក។ BAMBAM ក៏មាននាឡិកាប្រេនថ្លៃៗ ផ្សេងទៀតដូចជា Rolex, Audemars Piguet និង Franck Muller ដែលនាឡិកាទាំងនោះមានតម្លៃចាប់ពី ១ ម៉ឺនដុល្លារ​ដល់ខ្ទង់ជិត ៦​ ម៉ឺនដុល្លារអាមេរិក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីកោរជុក ទំនៀមទម្លាប់ពីបុរាណរបស់អ្នកស្រុកអង្គរ សព្វថ្ងៃកម្រឃើញណាស់

ពិធីកោរជុក ឬ ពិធី​ចម្រើន​កេសា គឺ​ជា​ទំនៀម​មួយ ដែល​អ្នក​ស្រុក​អង្គរ​និយម​ប្រារព្ធ​ពិធី​មង្គល​សិរី​នេះ​សម្រាប់​កូន​ប្រុស​ស្រី​របស់​ពួកគេ។ ពិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​រយៈពេល ​២​ថ្ងៃ១​យប់ ស្រដៀង​​ពិធី​មង្គលការ​ដែរ។

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ៧០០ ០០០ នាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះ

Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

មិន​ទាន់​អី​ផង Amélie Gigan ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​បាត់​ទៅ​ហើយ ដ្បិត​បវរ​កញ្ញា​មក​ពី​ប្រទេស​បារាំង​រូប​នេះ បាន​ចង​ចិត្ត​អ្នក​គាំទ្រ​ ជាមួយ​សកម្មភាព​ជា​ច្រើន​ដែល​នាង​បាន​ថត​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​បណ្ដាញ​សង្គម។

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

ការប្រែប្រួលអាកាសធាតុកំពុងគំរាមគំហែងដល់ទីតាំងចម្ការកាហ្វេ ដែលនាំឱ្យទិន្នផលធ្លាក់ចុះ ខណៈផលប៉ះពាល់រយៈពេលវែងអាចនាំឱ្យតម្លៃកាហ្វេនៅទូទាំងពិភពលោកកើនឡើង។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន

ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

អ្នកគាំទ្រហាក់ស្រឡាំងកាំងដែលឃើញ បវរកញ្ញា​ខ្មែរ​​​កំពុងប្រកួត​លើ​ឆាក​អន្តរជាតិ​ និងជា​អ្នក​តំណាង​កម្ពុជា Sydney Marith Miss Planet Cambodia 2025 និង ប៉ូគីមថេង សុធីតា ទើប​ប្រកាស​ថានឹង​វិល​ត្រឡប់​មក​ឆាក​បវរកញ្ញា​វិញ គឺ Miss Cosmo

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

CAM-ENGENE រួមដៃគ្នា បញ្ជូនរថយន្តតវ៉ាទៅមុខអាគារ HYBE សុំឱ្យ Heeseung ចូលក្រុម ENHYPEN វិញ

នៅព្រឹកថ្ងៃទី១២ ខែមីនានេះ គណនីបណ្ដាញសង្គមក្រុមអ្នកគាំទ្រ Enhypen Engene Cambodia បានចែករំលែកថា រថយន្តតវ៉ាដែលក្រុមអ្នកគាំទ្រកម្ពុជា រួមគ្នាបញ្ជូនទៅតវ៉ាសុំឱ្យ Heeseung ចូលក្រុមវិញ បានទៅដល់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី