Jc babin នាយកប្រតិបត្តិ Bvlgari មកដល់សៀមរាបភ្លាម បង្ហោះរូបចម្លាក់ខ្មែរដ៏អស្ចារ្យអមដោយគ្រឿងអលង្ការមានតម្លៃ

នាយក​ប្រតិបត្តិ Bvlgari លោក Jc babin បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ដឹកនាំ​កម្មវិធី BVLGARI AETERNA EVENT នៅ​ប្រាសាទ​បាយ័ន​នា​ល្ងាច​ថ្ងៃ ២១ ខែ​កុម្ភៈ​នេះ។ Jean-Christophe Babin មក​ដល់​ដី​ខ្មែរ​ភ្លាម បាន​បង្ហោះ​រូបភាព​ជាច្រើន​ទាំង​ការ​ទទួល​ស្វាគមន៍​ផ្សេង​ៗ ព្រម​ទាំង​សណ្ឋាគារ ពិសេស​គឺ​រូប​នៅ​ប្រាសាទ​ខ្មែរ​តែម្ដង។

រូបភាព​ជាច្រើន​សន្លឹក​ដែលJc babin បង្ហោះ មាន​១​សន្លឹក​ទាក់​ភ្នែក​ខ្លាំង គឺជា collection ថ្មី នាឡិកា​រូប​មយូរា​ដែល​មាន​ដាំ​ត្បូង​ជាច្រើន ហើយ​យក​ទៅ​ដាក់​ក្បែរ​ជញ្ជាំង​ថ្ម​បាយក្រៀម​ជា​ជញ្ជាំង​ប្រាសាទ​ខ្មែរ។ មិន​មែន​មាន​តែ​មួយ​សន្លឹក​ទេ លោក Jc babin បាន​យក​រូបភាព​ចិញ្ចៀន​ត្បូង​ពណ៌​ក្រហម ស៊ី​ជាមួយ​ផ្កា​លំចង់​ក្នុង​សណ្ឋាគារ​ខ្លួន​ស្នាក់នៅ។

មក​ដល់​ជាន់​ដី​ខ្មែរ​ភ្លាម នាយក​ប្រតិបត្តិ Bvlgari បាន​សរេសរ​រៀបរាប់​លើ Instagram ថា “ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ព្រលាន​សៀមរាប​ ជាមួយរដ្ឋលេខាធិការ មាស សុខសេនសាន់ ដោយ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ផ្សេងទៀត ក្នុង​នាម​លោក​ជំទាវ​ទី​មួយ​កម្ពុជា។ ជា​កិត្តិយស​ដ៏​ធំ​ធេង​សម្រាប់ @bvlgari មុន​ពេល​ធ្វើ​ដំណើរ​ដ៏​ពិសេស​ទៅ​កាន់​សណ្ឋាគារ sofitelangkor ដែល​ស្ថិត​នៅ​ក្នុង​សួនឧទ្យាន​ដ៏​ខៀវ​ស្រងាត់​​ដ៏​ធំ​សម្បើម លាយឡំ​ជាមួយ​រុក្ខជាតិ​ត្រូពិក​ជាមួយ​នឹង​បឹង និង​វត្ថុ​បុរាណ​ខ្មែរ។ វា​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ!”។

Jc babin មាន​ឈ្មោះ​ពេញ​ថា Jean-Christophe Babin ជា​ជនជាតិ​បារាំង ដោយ​កាន់​កាប់​តួនាទី ជា​នាយក​ប្រតិបត្តិ Bvlgari Group និង​ជា​ប្រធាន​មូលនិធិ Bvlgari ដែល​ទទួល​ខុសត្រូវ​ទូទាំង​ពិភព​លោក សម្រាប់​អាជីវកម្ម​គ្រឿងអលង្ការ នាឡិកា គ្រឿង​បន្លាស់ គ្រឿងក្រអូប និង​អាជីវកម្ម​បដិសណ្ឋារកិច្ច៕

រូបភាព៖ IG jc.babin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *