ពិតណាស់ ក្រោយ MoonBin ទទួលមរណភាព មនុស្សដែលមហាជន និងអ្នកគាំទ្រមានការព្រួយបារម្ភជាងគេគឺម្ដាយ និងប្អូនស្រីរបស់ MoonBin តែម្ដង។ ពិសេស ប្អូនស្រីរបស់ MoonBin គឺ MoonSua នាងតែងតែនិយាយ និងរំឭកពីបងប្រុសរបស់ខ្លួនក្នុងបទសម្ភាសន៍។ មានម្ដងនាងធ្លាប់លើកឡើងថា នាងយំដោយសារតែបងប្រុសរបស់ខ្លួនមិនលើកទូរសព្ទរបស់នាង។ ទំនាក់ទំនងដ៏ស្អិតល្មួតរបស់បងប្អូនមួយគូនេះពិតជាធ្វើឱ្យគ្រប់គ្នារំជួលចិត្ត ម្ល៉ោះហើយនៅពេលដែលមានរឿងអកុសលដូច្នេះគ្រប់គ្នាហាក់មានការអាណិតអាសូរខ្លាំងចំពោះ MoonSua ព្រោះត្រូវបាត់បង់បងប្រុសជាទីស្រឡាញ់គ្មានថ្ងៃជួបគ្នាវិញ។


រយៈពេលជាង ១ ខែ ក្រោយ MoonBin ទទួលមរណភាពគឺសមាជិក ASTRO ទាំងអស់ត្រូវបានរាយការណ៍ថា បានមើលថែ និងយកចិត្តទុកដាក់ចំពោះ Sua យ៉ាងខ្លាំង ដោយពួកគេចំណាយពេលទៅញ៉ាំអាហាររួមគ្នា និងទៅសួរសុខទុក្ខដល់ហាងអាហាររបស់គ្រួសារ MoonBin ទៀតផង។
ថ្មីៗ នេះដែរ សមាជិក ASTRO និង Sua ក៏បានទៅចូលរួមស្ដាប់តន្ដ្រីជាមួយគ្នាផងដែរ។ សមាជិកម្នាក់ៗ បានចាត់ទុក MoonSua ដូចជាប្អូនស្រីរបស់ខ្លួនដូចគ្នា និងនៅកំដរមើលថែនាងជំនួស MoonBin។



ជាមួយគ្នាដែរ EunWoo ក៏បានលើកឡើងថា៖ ខ្លួននឹងបន្ដធ្វើរឿងគ្រប់យ៉ាងជំនួស MoonBin រឿងណាដែល MoonBin មិនទាន់ធ្វើបានសម្រេច Eunwoo នឹងបន្ដធ្វើឱ្យចប់ចុងចប់ដើម។
គួរបញ្ជាក់ សមាជិកក្រុមចម្រៀង ASTRO MoonBin ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់ខ្លួនកាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣។ ដោយការស្លាប់របស់ MoonBin គឺមុនការធ្វើតន្ដ្រីទេសចរណ៍របស់ខ្លួននៅប្រទេស ឥណ្ឌូណេស៊ី តែ ៣ ថ្ងៃប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការស្លាប់មិនត្រូវបានបញ្ជាក់ជាសាធារណៈឡើយ ប៉ុន្ដែមហាជនជាច្រើនជឿថាទាក់ទិនបញ្ហាសុខភាព៕


























Account
Security
Favourite Content