មើលសឹងមិនស្គាល់ តួប្រុសក្នុងរឿង “Ashes Of Love” បង្ហាញរូបរាងថ្មីសង្ហាដាច់ជាងពីមុនទ្វេដង

រឿងភាគបុរាណចិន “Ashes Of Love” ដែលចេញផ្សាយក្នុងឆ្នាំ ២០១៨ គិតមកដល់ពេលនេះគឺនៅតែជារឿងភាគល្បីមួយរបស់ប្រទេសចិន ដែលមានអ្នកចូលទស្សនាច្រើនរហូតដល់ខ្ទង់ពាន់លាននាក់ ខណៈតារាសម្ដែងប្រុស ស្រីដែលមានវត្ដមានក្នុងរឿងនោះដូចជា តារាស្រី YangZi, Yukee Chen តារាប្រុស Luo Yunxi សុទ្ធតែជាតារាកំពុងមានភាពល្បីល្បាញក្នុងវិថីសិល្បៈចិន។ មិនតែប៉ុណ្ណោះសូម្បីតែតារាប្រុសលោក Liao JinFeng ដែលសម្ដែងត្រឹមជាតួរងក៏មានអ្នកចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនផងដែរ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលនោះគឺសម្រស់របស់លោកបែរជាប្រែមកសង្ហាកាន់តែខ្លាំងឡើងសឹងតែមើលមិនស្គាល់ ថែមទាំងផ្លាស់ប្ដូរឈ្មោះថ្មីពី Liao JinFeng ទៅជា Lin HaoYang ទៀតរហូតធ្វើឱ្យអ្នកគាំទ្រខ្លះស្មានថាជាមនុស្សពីរនាក់ផ្សេងគ្នាទៀតផង។

រូបភាពរបស់តារាប្រុសវ័យ ២៦ ឆ្នាំនេះ ត្រូវបានបណ្ដាអ្នកគាំទ្រ និងមហាជនចែករំលែកតៗគ្នាក្នុងបណ្ដាញសង្គម Weibo ជាហេតុធ្វើឱ្យមុខមាត់ថ្មីរបស់លោកបានក្លាយជាប្រធានបទក្ដៅគគុក។ មតិជាច្រើនបានសសើរថារូបលោកពិតជាស្រស់ស្អាតខ្លាំងជាមុនឆ្ងាយ និងចូលចិត្តរូបរាងថ្មីរបស់លោកខ្លាំងមែនទែន។ បន្ថែមពីនោះ បណ្ដាអ្នកគាំទ្រក៏សង្ឃឹមថាតារាប្រុសរូបនេះនឹងមាន​ឱកាសបានចូលសម្ដែងរឿងភាគផ្សេងៗ ទៀតនៅពេលខាងមុខ ព្រោះរូបរាងដូច្នេះបើមិនបានសម្ដែងក្នុងរឿងភាគណាមួយទេពិតជាគួរឱ្យសោកស្ដាយ។

តែយ៉ាងណាមិញក៏មានមតិរិះគន់ថា លោកទៅកែសម្ផស្សរហូតដល់មើលលែងស្គាល់ថាជានរណា។ ជាការឆ្លើយតបតារាប្រុស Lin HaoYang មិនបាននិយាយអ្វីច្រើនឡើយគ្រាន់តែអរគុណដល់មហាជនដែលចាប់អារម្មណ៍រូបលោក និងបញ្ចេញមតិល្អលើកទឹកចិត្ត លោកពិតជាអរគុណខ្លាំងមែនទែន។

គួរបញ្ជាក់ ក្រោយពីបង្ហាញខ្លួនក្នុងរឿងភាគ “Ashes Of Love” មក លោកទើបតែបានសម្ដែងរឿងភាគថ្មីចំនូន ២ ប៉ុណ្ណោះគឺរឿង “Miss Huafu Don’t Run Away” និង “Song Of The Moon”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក