ក្នុងនាមជាសែរាជវង្សខ្មែរព្រះនាង នរោត្តម ជេនណា មិនដែលឲ្យមហាជនអ្នកគាំទ្រខកបំណងឡើយពេលបង្ហាញខ្លួនម្ដងៗ។ ដូចកាលពីពេលថ្មីៗនេះ ពេលឡើងសម្ដែងនៅពិធីបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំ ការប្រកួតដណ្ដើមពានរង្វាន់ ASEAN Hyundai Cup 2026 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រះនាង ជេនណា ឡើងសម្ដែងបើកជាផ្លូវការ ព្រឹត្តិការណ៍ ASEAN Hyundai Cup 2026 ទ្រង់មិនត្រឹមតែសម្ដែងបទចម្រៀងបង្ហាញពីស្មារតីកីឡាករឡើយ ហើយក៏ជាវេលាដែលសិល្បករខ្មែរ និងជាសែរាជវង្សអង្គនេះ ផ្សាយពីវប្បធម៌ខ្មែរ ឲ្យមហាជនបានស្គាល់ និងដឹងពីសិល្បៈបុរាណខ្មែរ ដែលមានរាប់រយពាន់។
ព្រះនាងព្រះជន្ម ១៤ ព្រះវស្សាអង្គនេះ បានគ្រងឈុតដែលច្នៃចេញពីសូត្រខ្មែរពណ៌ទឹកប៊ិចយ៉ាងស្រស់ស្អាត ច្នៃជារ៉ូបយ៉ាងស្រស់ស្អាត សមជាមួយរូបរាង និងឋានៈព្រះនាងផ្ទាល់តែម្ដង។ មិនរ៉ូបដ៏ប្រណីត ព្រះនាង បានបន្ថែមកន្លាស់អាវជាមកុដអប្សរាជាសម្បត្តិថ្លៃថ្លារបស់ខ្មែរ បញ្ជាក់ពីអត្តសញ្ញាណជាតិ។






ចំណែកឈុតទ្រង់ ក៏រចនាជាស្បៃពានានៅពីក្រោយ ដោយអាចចាត់ទុកថាជាកន្លែងបង្ហាញវប្បធម៌ខ្មែរ ដល់ជាតិសាសន៍ដទៃបានស្គាល់ និងឃើញយ៉ាងច្បាស់ផងដែរ។ ព្រោះអំឡុងបើក ព្រឹត្តិការណ៍ ASEAN Hyundai Cup 2026 មិនមែនមានតែខ្មែរប៉ុណ្ណោះទេដែលចូលរួមទស្សនា ជនបរទេសជាច្រើនក៏មានវត្តមាននៅទីនោះដូចគ្នា។
នៅថ្ងៃបើក ព្រឹត្តិការណ៍ ASEAN Hyundai Cup 2026 ក្រុមដែលត្រូវប្រកួត គឺជម្រើសជាតិខ្មែរ និងសិង្ហបុរី។ ដូច្នេះហើយមានទាំងជនជាតិសិង្ហបុរីដែលមករស់នៅធ្វើការនៅកម្ពុជា ក៏ដូចជាជនជាតិបរទេសដទៃបានចូលរួមគាំទ្រការប្រកួត ហើយក៏បានឃើញពីសម្លៀកបំពាក់ ក៏ដូចជាគ្រឿងតុបតែងខ្លួនរបស់ម្ចាស់បទ “Way You Are” នាគ្រានោះជាក់ជាមិនខាន។
គួរបញ្ជាក់ថា ព្រះនាង នរោត្តម ជេនណា មិនត្រឹមជាខត្តិយៈត្រកូលដែលតែងតែផ្សព្វផ្សាយពីសម្បត្តិ វប្បធម៌ខ្មែរដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ទ្រង់ក៏ជាតារាពហុជំនាញមិនថាច្រៀង រាំ (បុរាណ-សម័យ) សម្ដែងដែលទទួលស្គាល់ជាអន្តរជាតិ និងជាមុខមាត់របស់ខ្មែរ លើវេទិកាសម្ដែងក្រៅប្រទេស៕







រូបភាព៖ Jenna Norodom





















































Account
Security
Favourite Content