បទ «ដែនដីនៃក្តីសង្ឃឹម» សុខ សម្បត្តិ & អលជ្ជី ផ្ទុះការគាំទ្រខ្លាំង រហូតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ពោលសរសើរ

តារា​ចម្រៀង និង​ជាផលិតបទ​​ភ្លេង សុខ សម្បត្តិ បាន​ចាប់ដៃ​គ្នា​ជាមួយ​តារា​ប្រុស​មក​ពី​ក្រុម La Cima Cartel អលជ្ជី ចេញ​បទ​ចម្រៀង​រួម​គ្នា «ដែនដីនៃក្តីសង្ឃឹម»។ បទ​ថ្មី​ដែល​មាន​ការ​សហការ​ពី​សិល្បករ​ដ៏​មាន​ទេពកោសល្យ​ទាំង ២ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ថា​ជា​អ្នក​គាំទ្រ ហើយ​សូម្បី​តែ​អ្នក​សិល្បៈ​ដូច​គ្នា​ក៏​លាន់មាត់​ថា មិន​ធម្មតា​ដែរ។

បទ «ដែនដីនៃក្តីសង្ឃឹម» របស់ សុខ សម្បត្តិ និង អលជ្ជី ចេញ​កាលពី​ថ្ងៃ ២៤ ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ មាន​អ្នក​​មើល​ច្រើន​ទាំង​ក្នុង Facebook Page និង YouTube។ បទ​នេះ​ដែរ​មិន​ត្រឹម​តែ​ជា​ការ​ចាប់ដៃ​គ្នា​របស់​រវាង សម្បត្តិ និង អលជ្ជី ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​សិល្បករ​ថ្មី​ៗ​ដូចជា Dj Nana និង​កំពូល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ថែម​ទៀត​ផង។

Lead vocal fx ក្នុង​បទ​នេះ គឺជា​សំឡេង​របស់​តារា​ស្រី​វ័យ ៣៨ ឆ្នាំ ឱក សុគន្ធកញ្ញា និង​សំឡេង​សើច ជា​របស់ DJ ណាណា។ ក្រោយ​វីដេអូ Official visual បទ «ដែនដីនៃក្តីសង្ឃឹម» ចេញ ម្ចាស់​បទ «ស្នាម​ស្នេហ៍​សមុទ្រ​រាម» ក៏​បាន​ចែក​រំលែក​បន្ត និង​សរសើរ​បទ​នេះ​ថា «ពីរោះ​ស្ដាប់​មិន​ឆ្អែត»។

សម្រាប់​តារា​ស្រី​ជួរ​មុខ​នៃ​កម្ពុជា ឱក សុគន្ធកញ្ញា គឺជា​រៀមច្បង​គំរូម្នាក់ដែល​តែងតែឈរ​ចាំ​សាទរ និង​ជួយ​លើក​ទឹកចិត្ត​ដល់​សិល្បករ​ជំនាន់​ក្រោយ​គ្រប់​គ្នា។ អ្នកនាង ជា​មនុស្ស​មាន​គំនិត​សុទិដ្ឋិនិយម និង​ចូលចិត្ត​ចែក​រំលែក​ភាព​វិជ្ជមាន​ដល់​អ្នក​គាំទ្រ និង​អ្នក​រួម​អាជីព។

«ដែនដី​នៃ​ក្តី​សង្ឃឹម» បាន​បរិយាយ​ពី​សម្រស់​អស្ចារ្យ​នៃ​ដែនដី​កម្ពុជា​ដែល​មាន​សម្បត្តិ​បេតិកភណ្ឌ សម្បត្តិ​ធម្មជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ឆើតឆាយ និង​ប្រជាជន​ខ្មែរ​មាន​ស្នាម​ញញឹម​ស្រស់​បំព្រង់​ចាំ​ទទួល​ស្វាគមន៍​គ្រប់​ជាតិសាសន៍៕

រូបភាព៖ Aok Sokunkanha និង Sambath Sok



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *