បើល្អថ្នាក់នេះ សូម្បី ឱក សុគន្ធកញ្ញា ក៏អត់ទ្រាំមិនសរសើរ ចន សុទីម៉ា មិនបានដែរ!

កាលពី​យប់មិញ​នេះ​កំពូល​តារា​ចម្រៀង​ជួរ​មុខ​លំដាប់​ប្រទេស​កម្ពុជា បាន​លាន់​មាត់​សរសើរ​ពី​រូប​សម្រស់ និង​ចរិយា​សម្បត្តិ ចន សុទីម៉ា បវរកញ្ញា​ចក្កវាឡដែល​កំពុង​ប្រកួត​នៅ​ប្រទេស​អែល​សាវ៉ាឌ័រ​ជាមួយ​បេក្ខភាព​ជាច្រើន​រូប​ទៀត។

អម​ជាមួយ​រូបភាព ២ សន្លឹក​ម្ចាស់​បទ «ស្រលាញ់​គឺ​លះបង់» បាន​រៀបរាប់​ពី​គុណ​សម្បត្តិ និង​បរិយាយ​ពី ចន សុទីម៉ា យ៉ាង​ល្អ​ល្អះ​ថា “JOHN SOTIMA You’re The Bestបង​មាន​តែ​ពាក្យ​មួយ​ម៉ាត់​ទេ​គឺ WOW PERFECT មិន​មាន​អ្វី​ច្រើន​ទេ ប្អូន​មាន​រូបរាង មុខមាត់ បូករួម​ទាំង​អត្តចរិត នេះ​គឺជា​ភាព​ទាក់ទាញ​យ៉ាង​ពិសេស សូម​ឲ្យ​ប្អូន​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ កុំ​ភិតភ័យ​ណា ធ្វើ​ទៅ​តាម​បែប​ធម្មជាតិ ដូច​ដែល​ប្អូន​បាន​ឆ្លង​កាត់​មក​នេះ​ចុះ កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ខ្លាំង តែ​មិន​ភ្លេច​ក្ដី​ស្រមៃ និង​ការ​តាំង​ចិត្ត។ ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ពិសេស សម្រាប់ Miss Universe Cambodia 🇰🇭 យើង​នៅ​ក្នុង​វគ្គ Preliminary Competition”។

គ្រាន់តែ​ឃើញ​តារា​ចម្រៀង​រូប​នោះ​ផុស​ភ្លាម អ្នក​គាំទ្រ​ក៏​បាន​ចូលរួម​បញ្ចេញ​មតិ​ច្រើន​អនេក និង​ពោល​ថា ឱក សុគន្ធកញ្ញា គឺជា​រៀមច្បង​ដ៏​ល្អ​ចេះ​ជួយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​សិល្បករ​ខ្មែរ​ដែល​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​ដូច្នេះ។ នេះ​ក៏​មិនមែន​ជា​លើក​ដំបូង​ដែរ ដែល​តារា​ស្រី​រូប​នេះ​តែងតែ​ជួយ​គាំទ្រ​សិល្បករ​ខ្មែរ​គ្នា​ឯង កន្លង​មក​អ្នកនាង​បង្ហាញ​ការ​ស្រលាញ់ និង​ជំរុញ​បេក្ខភាព​កម្ពុជា​ចេញ​ទៅ​ប្រកួត​ជារឿយៗ។

មិន​ត្រឹម​តែ​អ្នកគាំទ្រ​ប៉ុណ្ណោះ​ទេ​ចូល​ទៅ cmt សូម្បីតែ​សិល្បករ​ដូច​គ្នា​ក៏​យល់​ឃើញ​ដូច​ប្អូន​ថ្លៃ​ថៅកែ​ហង្សមាស​ដែរ ព្រម​ទាំង​បានរួម​គ្នា​លើក​ទឹក​ចិត្ត​បវរកញ្ញា​កម្ពុជា​រូប​នេះកាន់តែច្រើន​ឡើង​ថែម​ទៀត។

សម្រាប់​បវរកញ្ញា​វ័យ ២៤ ឆ្នាំ​រូប​នេះ​វិញ​វិញ ពិតជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ព្រោះ​ថា Miss Universe Cambodia ឆ្នាំ ២០២៣ នេះ​បាន​ទាំង​ព្រម​រូប​សម្រស់ កម្ពស់ ចំណេះដឹង ហើយ​ជា​ពិសេស​សូម្បី​តែ​បណ្ដាញ​សង្គម​របស់​កម្មវិធី Miss Universe ផ្ទាល់​តែងតែ​មាន​វត្តមាន​នាង​ថត​វីដេអូ​ផ្សេងៗ សឹង​មិន​រំលង​។

កាលពី​យប់មិញ​នេះ​ដែរ Miss Universe Cambodia 2023 មាន​កិត្តិយស​បាន​ចូលរួម​កម្មវិធី Gala Dinner ជាមួយ​ប្រធានាធិបតីអែល​សាវ៉ាឌ័រ​។ បវរកញ្ញា​កម្ពស់ ១,៨២ ម៉ែត្រ​រូប​នេះ​បាន​ជ្រើសរើស​រ៉ូប​ពណ៌​បៃតង​ចាស់ មាន​រំលេច​ត្បូង អង្កាំ​ភ្លឺផ្លេក ព្រម​ទាំង​ធ្វើ​សក់​បួង​ឡើង​ទៅ​លើ បញ្ចេញ​សម្រស់​ស្រស់​ផូរផង់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ