YG បានប្រកាសពីថ្ងៃដែលក្រុមចម្រៀងនារី BABYMONSTER ត្រៀមបង្ហាញខ្លួនជាផ្លូវការគឺនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ តែរឿងដែលធ្វើឲ្យក្រុមចម្រៀងមួយនេះក្លាយជាប្រធានបទត្រូវគេលើកយកមកជជែកវែកញែកពាសពេញបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ ទាក់ទិននឹងបញ្ហាពាក្យចចាមអារ៉ាមសមាជិកម្នាក់ត្រូវចាកចេញពីក្រុម។

អ្វីដែលកាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រហាក់មានអារម្មណ៍ច្របូកច្របល់ និងមិនសប្បាយចិត្តនោះគឺ YG ស្រាប់តែប្រកាសថាសមាជិកក្រុម BABYMONSTER នឹងសល់តែ ៦ រូបដែលត្រូវចេញជាផ្លូវការនៅខែ វិច្ឆិកា ខាងមុខនេះ ដោយសមាជិក Ahyeon អវត្ដមានក្នុងក្រុម។
តែយ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ យោងតាមប្រភពព័ត៌មាន Naver ផលិតកម្ម YG ក៏បានចេញបញ្ជាក់ជាផ្លូវការម្ដងទៀតថា Ahyeon នៅតែជាសមាជិកក្រុមចម្រៀងនារី BABYMONSTER គ្រាន់តែរូបនាងមិនបានចេញច្រៀងជាផ្លូវការជាមួយសមាជិកដទៃទៀត ដោយសារបញ្ហាសុខភាព។ ក្រុមចម្រៀងនេះ ជាក្រុមចម្រៀងមានសមាជិក ៧ នាក់។

បើទោះជាមានការបញ្ជាក់ពីផលិតកម្ម YG ប៉ុន្ដែអ្នកគាំទ្រជាច្រើននៅមិនអស់ចិត្ត ជាពិសេសពួកគេជឿជាក់ថាវាគ្រាន់តែជាព័ត៌មានធ្វើឲ្យគ្រប់គ្នាស្ងប់ចិត្តប៉ុណ្ណោះ ដោយសារតែឈ្មោះរបស់ Ahyeon ត្រូវបានលុបចេញពីគេហទំព័រ Naver សម្រាប់ក្រុម BABYMONSTER ទៅហើយ។ ស្របពេលដែលអ្នកគាំទ្រមិនដែលប្រទះឃើញរូបនាងលេចមុខនៅផលិតកម្ម YG ទៀតទេ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ ២០២៣។ ដូច្នេះមានតែរង់ចាំតាមដានបន្ដទៀតប៉ុណ្ណោះ៕























Account
Security
Favourite Content