បន្ទាប់ពីត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានស្វះស្វែងប្រមូលថវិកា និងជំនួយជាស្បៀងយកទៅជូនដល់កងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីពីការឈ្លានពានសត្រូវ។

ដូចកាលពីថ្មីៗនេះតារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ ព្រមជាមួយក្រុមគ្រួសារ និងក្រុមការងារបាននាំយកគ្រឿងបរិភោគ និងថវិកា មួយចំនួនជូនដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាល និងវីរកងទ័ពប្រចាំការនៅតំបន់នោះ។ ការនាំយកជំនួយទៅជូនដល់កងទ័ពខ្មែរដែលកំពុងឈរជើងការពារទឹកដីខ្មែរពីការឈ្លានពានរបស់ទាហានថៃ។
កញ្ញា បានបន្ថែមទៀតថា ទាំងនេះគឺជាការអរគុណនូវការលះបង់ដ៏ធំធេងរបស់វីរកងទ័ពជួរមុខទាំងអស់គ្នា។ ម្ចាស់បទ «ស្នាមស្នេហ៍សមុទ្ររាម» ក៏បានអរគុណចំពោះជនជាតិខ្មែរទាំងក្នុង និង ក្រៅប្រទេសទាំងអស់ ដែលបានរួមចំណែកឧបត្ថម្ភ សម្ភារៈ និងថវិកា ដែលកើតចេញពីឆន្ទៈរួមគ្នា ស្រលាញ់ គាំទ្រ និងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរអស់ពីបេះដូងពិតៗ។

អំឡុងពេលការឈ្លានពានពីសំណាក់ភាគីថៃមកលើកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីកំពុងស្នាក់នៅអូស្ត្រាលី។ គ្រានោះ ទោះជាកាយនៅឆ្ងាយពីប្រទេសជាតិ តែកំពូលតារាស្រីជួរមុខលំដាប់ប្រទេសកម្ពុជារូបនេះ មិនបាននៅស្ងៀមឡើយ ដោយបានចេញទៅរួបរួមជាមួយជនជាតិខ្មែរដទៃរស់នៅលើទឹកដីអូស្ត្រាលីទៀត នៅមុខរដ្ឋសភាវិកតូរៀល ដើម្បីបង្ហាញទៅពិភពលោកនូវបញ្ហាព្រំដែន ដែលទាហានថៃព្យាយាមវ៉ៃដណ្ដើម និងបានសម្លាប់ទាហាន ព្រមទាំងជនស៊ីវិលជាច្រើន ឲ្យប្រទេសដទៃបានដឹងឭ។
អំឡុងពេលស្នាក់នៅអូស្ត្រាលី ឱក សុគន្ធកញ្ញា ក៏បានបង្កើតមូលនិធិ ដើម្បីជួយដល់វីរកងទ័ពជួរមុខទាំងអស់។ មកទល់ពេលនេះម្ចាស់បទ «សារភាពយឺតពេល» បានទៅព្រំដែនច្រើនលើកហើយ៕















រូបភាព៖ Aok Sokunkanha























Account
Security
Favourite Content