កាន់តែល្បីល្បាញហើយ! ប្រាសាទអង្គរវត្ត និងក្បាច់គុនល្បុក្កតោខ្មែរ ត្រូវបញ្ចូលក្នុងភាពយន្តសិង្ហបុរី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បណ្ដា​អ្នក​តាម​ដាន​ខ្សែ​ភាពយន្ត​ភាគរឿង «កំពូល​អ្នក​ប្រដាល់​» ដែល​ទើប​ចេញ​នៅ​លើ​ឆាណែល​យូធូប​ PPCTV ប្រាកដ​ជា​បាន​ឃើញ​​នូវ​ទិដ្ឋភាព​​​ប្រាសាទ​បុរាណ​របស់​ខ្មែរ ​ព្រមជាមួយ​ការ​រៀប​រាប់​ពី​ក្បាច់​គុន​ល្បុក្កតោ ​នៅ​ដើម​​ដំបូង​នៃ​ភាគ​ទី​១​ របស់​ខ្សែ​រឿង​មួយ​នេះ​។​

​​​រឿង​ «កំពូល​អ្នក​ប្រដាល់​»​ ជា​ខ្សែ​រឿង​សិង្ហបុរី​ ដែល​និយាយ​ពី​ជីវិត​អ្នក​ហាត់​ក្បាច់​គុន​​នៅ​លើ​សង្វៀន​ប្រយុទ្ធ​ដែល​មាន​តែ​ពាក្យ​ថា​ចាញ់ ​និង​ឈ្នះ​តែ​ប៉ុណ្ណោះ​។​​​ ​ក្នុង​ខ្សែ​រឿង​បែប​ប្រយុទ្ធ​ដោយ​កម្លាំង​មួយ​​នេះ​ក៏បាន​​ថត​ពី​ការ​បង្ហាញ​ក្បាច់​គុន​ល្បុក្កតោ​របស់​ខ្មែរ ​ព្រម​ទាំង​បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​បុរាណ​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប ដែលមានដូចជា ប្រាសាទអង្គរធំ និង​​​ប្រាសាទ​អង្គរវត្ត​ ហើយក្នុងសាច់រឿងក៏មានបង្ហាញ​​​កង់បី​និង​ក្រមា​ខ្មែរ​​ផងដែរ ។​ ដោយ​ឡែក​ នៅ​ភាគ​ដំបូង​នៃ​ខ្សែ​រឿង​មួយ​នេះ​​​ក៏​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​​តារា​ប្រុស​​កម្ពុជា​ ផល ពៅ​វីរ័ត្ន​​​ ដែល​ជា​តារា​សម្ដែង​ និង​ជា​តារា​ម៉ូដែល​ដ៏​មាន​ប្រជាប្រិយ​ផង​​ដែរ​។​​​

គួរបញ្ជាក់ឱ្យដឹងថា ទិដ្ឋភាព​នៃ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ និង​ក្រមា​ខ្មែរ​ត្រូវ​បាន​បង្ហាញ​យ៉ាង​មាន​មោទកភាព​បំផុត​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​មួយ​រឿង​នេះ​៕

សូមទស្សនាវីដេអូខាងក្រោម ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ