កិត្តិយសណាស់! Maddox ធ្វើ​ឱ្យ Angelina Jolie ញញឹម​បិទ​មាត់​មិនជិត ពេល​ទៅទទួលទាន​អាហារពេលល្ងាចជាមួយប្រធានាធិបតីអាមេរិក

តារាសម្ដែងអាមេរិក Angelina Jolie និងកូនប្រុសច្បងដើមកំណើតខ្មែរ Maddox Jolie-Pitt បានចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាចផ្លូវការមួយនៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន កាលថ្ងៃទី ២៦ ខែមេសាកន្លងទៅ។

រូបភាព​ដែលត្រូវ​បាន​ថត​ដោយ​អ្នកសារព័ត៌មាន​មុន​ពេលចូលកម្មវិធី បាន​បង្ហាញ​ពីស្នាមញញឹម​យ៉ាងពេញចិត្តរបស់ Angelina Jolie ចំពោះកូនប្រុសច្បង​ដែលបច្ចុប្បន្ន​មាន​អាយុ ២១ឆ្នាំ និង​កំពុងសិក្សានៅសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល។

ក្នុងកម្មវិធីនេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden និង​ជំទាវ​ទីមួយ​ Jill Biden បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol និង​ជំទាវទីមួយ Kim Keon Hee ហើយ Angelina Jolie និង Maddox ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាមួយ​នឹង​បុគ្គលល្បីមួយ​ចំនួន​ទៀត​ដូចជាតារាសម្ដែង Chip Gaines និង Joanna Gaines និងអ្នកជិះស្គីអូឡាំពិក Chloe Kim ។

គួរ​បញ្ជាក់ថានេះគឺជាការបង្ហាញខ្លួនយ៉ាងកម្រមួយសម្រាប់ Maddox ខណៈដែលការចេញមុខជាសាធារណៈចុងក្រោយរបស់គេគឺតាំងពី ខែតុលា ឆ្នាំ ២០២១ ក្នុងឱកាសកម្មវិធីសម្ពោធបញ្ចាំងភាពយន្ត “Eternals” របស់ Angelina Jolie នៅ​ចក្រភពអង់គ្លេស។

កើតនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០០១ Maddox ត្រូវបានតារាសម្ដែង Angelina Jolie ទទួលចិញ្ចឹមពីមណ្ឌលកុមារកំព្រាក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២។ ចំណាប់អារម្មណ៍ដំបូងរបស់ លោកស្រី Jolie ចំពោះកូនចិញ្ចឹមម្នាក់នេះគឺ ភាពវៃឆ្លាត គួរឱ្យស្រលាញ់ និងសើចរួសរាយជាមួយ​មនុស្សជុំវិញច្រើនជាងកុមារដទៃទៀត។

នៅឆ្នាំ២០១៧ Maddox បានមកធ្វើការនៅប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនលើកដំបូងក្នុងនាមជាជំនួយការរបស់ម្ដាយ​ដឹកនាំភាពយន្ត First They Killed My Father។

នៅចុងឆ្នាំ២០១៨ Maddox បានសម្រេចចិត្តមកបន្តការសិក្សាថ្នាក់មហាវិទ្យាល័យផ្នែកជីវគីមីវិទ្យានៅប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងការសិក្សា Maddox ក៏បានអមដំណើរ Angelina Jolie ក្នុងការងារសប្បុរសធម៌ជារឿយៗផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។