នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ នឹងត្រូវប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងនោះ សិល្បករ-សិល្បការនីកំពុងដុតដៃដុតជើងក្នុងការហ្វឹកហាត់តាមផ្នែកនីមួយៗ ត្រៀមសម្រាប់ការសម្តែងក្នុងពិធីបើកស៊ីហ្គេមដែលកំពុងខិតជិតមកដល់នាពេលឆាប់ៗនេះ។ រូបថតក្រៅឆាកពីក្រោយការហាត់សមជាច្រើនត្រូវបានសិល្បករ-សិល្បការនីល្បីៗបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត បញ្ជាក់ឱ្យដឹងថា គ្រប់គ្នាត្រៀមខ្លួនជាស្រេចហើយសម្រាប់ពិធីបើកស៊ីហ្គេម នៅថ្ងៃទី៥ ខាងមុខនេះ។
យ៉ាងណាមិញ នៅពីក្រោយភាពស្រស់ស្អាតរបស់សិល្បករ-សិល្បការនី ដែលត្រៀមសម្តែងក្នុងពិធីបើកស៊ីហ្គេម គឺមានអ្នកជំនាញច្នៃម៉ូដល្បីៗនៅក្នុងស្រុកខ្មែរ ដែលសុទ្ធសឹងតែមានបេះដូង និងឆន្ទៈចូលរួមឧបត្ថម្ភនូវសម្លៀកបំពាក់ដែលច្នៃឡើងដោយគោមហូលខ្មែរ ក្រមា និងបែបរចនាបថខ្មែរបស្ចឹមប្រទេស ពាក់ព័ន្ធនិងបរិស្ថានបែបធម្មជាតិជាដើម។ នេះបើយោងតាមការបង្ហោះឱ្យដឹងរបស់ទំព័រហ្វេកប៊ុក ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមកម្ពុជា ២០២៣ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ខាងក្រោមនេះគឺអ្នកជំនាញច្នៃម៉ូដល្បីៗត្រៀមបង្ហាញស្នាដៃក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម៖
ឌួង ហ្សូរីដា (ដាណាម៉ា កាត់ដេរ)

សុផល កាត់ដែរ (Sophal Tailor)

Bong Dy Make Up (ក្រុម ស្រមោល Fashion&Creative)

ណុប ដាណេ សម្អាងការ (Nob Dane SamAngkar)

បណ្ឌិតច្នៃម៉ូដ ឯម រៀម

អ្នកច្នៃម៉ូដ លី សុភក្ត្រារដ្ឋហ្វុង

កញ្ញា មាន សូនីតា (Slanh House ផ្ទះស្រលាញ់)

អ្នកស្រី នូ វាសនា (បូរ៉ានិច កាត់ដេរ)





















































Account
Security
Favourite Content