បណ្ដុំរូបភាពស្អាតៗពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ស្វាគមន៍កូនប្រុសដំបូង!

កៀក​ថ្ងៃ​សម្រាល កំពូល​សម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះ​រូបភាព​ស្អាតៗ ជា​មួយ​ស្វាមី និង​កូន​ក្នុង​ផ្ទៃ​យ៉ាង​មាន​ក្ដី​សុខ។ នៅ​មិន​ដល់ ១ ខែ​ទៀត​នោះ​ទេ​អ្នក​នាង​នឹង​បាន​ឃើញ​វង់ភក្ត្រ​កូន​ប្រុស​ជា​ទី​ស្រលាញ់​ដែល​ជា​តំណក់​ឈាម​ទី១​នៅ​ក្នុង​គ្រួសារ។

គិត​មក​ទល់​ពេល​នេះ ជាង ២ ឆ្នាំ​ពិធី​ការិនី​រូប​ស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បាន​រៀប​ការ និង​សាង​គ្រួសារ​ជាមួយ​បុរស​ក្រៅ​សិល្បៈ​ម្នាក់​កាល​ពី​ថ្ងៃ​ទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣។ ក្រោយ​រៀប​ការ​ពិធី​ការិនី​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន និង​ស្វាមី​បាន​រួម​រស់​ក្រោម​ដំបូល​តែ​មួយ​យ៉ាង​មាន​សុភមង្គល។ រហូត​មក​ដល់​ចុង​ឆ្នាំ ២០២៤ អ្នក​នាង​និង​ស្វាមី​បាន​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដែល​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​ឪពុកម្ដាយ​របស់​គេ។ ក្នុង​នាម​ជា​ប៉ា​ម៉ាក់​ថ្មោង​ថ្មី​ទាំង​អ្នក​នាង ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ បាន​ត្រៀម​ជា​ស្រេច​ខណៈ​កូន​នៅ​ក្នុង​ផ្ទៃ​មាន​អាយុ​ប្រមាណ​ជា ៨ខែ ដោយ​នៅ​សល់​១​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​សម្រាល​ហើយ។

ដោយ​ឡែក មុន​ថ្ងៃ​សម្រាល​មក​ដល់​អ្នក​នាង​បាន​ដឹក​ដៃ​ស្វាមី​រូប​សង្ហា​ទៅ​ថត​រូប​ជាមួយ​កូន​នៅ​ក្នុង​ផ្ទៃ​យ៉ាង​មាន​ក្ដី​សុខ​ដើម្បី​ត្រៀម​ចាំ​ស្វាគមន៍​វត្តមាន​របស់​ទាយាទ​ដំបូង​ក្នុង​គ្រួសារ៕

នេះ​ជា​បណ្ដុំ​រូបភាព​ស្អាត​របស់​ពិធី​ការិនី​រូប​ស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន និង​ស្វាមី​ព្រម​ទាំង​កូន​ក្នុង​ផ្ទៃ៖

រូបភាព ៖ Hin Channiroth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស



Leave a Reply

Your email address will not be published.Required fields are marked *