ដោយសារមូលហេតុមួយនេះទើប Aimee Chan មិនចង់ថតរឿងជាមួយ Moses Chan

បន្ទាប់ពីដកឃ្លាពីសកម្មភាពសិល្បៈមួយរយៈធំ Amiee Chan បានវិលត្រលប់មកប្រឡូកក្នុងវិស័យសម្ដែងរឿងវិញដោយរឿងដំបូងដែលនាងបានសម្ដែងមានចំណងជើងថា Romeo and His Butterfly Lover។ ក្រោយចាក់ផ្សាយបានប៉ុន្មានភាគរួចមក រឿងមួយនេះហាក់ដូចជាមិនបានទទួលការវាយតម្លៃល្អនោះទេ។

ក្នុងពេលសម្ភាសជាមួយសារព័ត៌មាន Hong Kong 01 តារាសម្ដែងស្រីរូបនេះបានឱ្យដឹងថាសម្រាប់ខ្លួននាងផ្ទាល់នាងយល់ថាមិនគួរផ្ដោតអារម្មណ៍ទៅលើការវាយតម្លៃខ្លាំងពេកនោះទេ។ នាងក៏បានបន្ដថាមុនពេលមើលអំពីការវាយតម្លៃ យើងគួរតែមើលសាច់រឿងទាំងមូលជាមុនសិនព្រោះគ្រប់រឿងទាំងអស់សុទ្ធតែមានអ្នកចូលចិត្ត និងអ្នកមិនចូលចិត្ត។ អ្វីដែលនាងអាចនិយាយបាននោះគឺតួសម្ដែងទាំងអស់សុទ្ធតែបានដាក់បេះដូងមកសម្ដែង។

ស្របពេលនោះគេក៏បានសួរនាងដែរ ប្រសិនបើមានឱកាស តើនាងនឹងថតជាមួយប្ដីរបស់នាង Moses Chan ទៀតដែរ ឬទេ? Amiee ក៏បានឆ្លើយភា្លមៗដែរថានាងនឹងមិនគិតថាសម្ដែងជាមួយប្ដីរបស់នាងម្ដងទៀតឡើយ ហើយវាមិនមែនជាបញ្ហាការផលិតឡើយ វាគឺបញ្ហាក្នុងគ្រួសារនាងប៉ុណ្ណោះ។

នាងបានប្រាប់ថាអំឡុងពេលដែលអ្នកទាំងពីរកំពុងជាប់រវល់ថត កូនរបស់នាងម្នាក់បានឈឺ ដូច្នេះហើយពេលនោះមិនមានអ្នកណាម្នាក់នៅមើលថែគេនោះទេ។ Amiee បានបន្ថែមទៀតថាការថតរឿង Romeo and His Butterfly Lover គឺជារឿងដំបូងហើយក៏ជារឿងចុងក្រោយដែរដែលនាងបានសម្ដែងជាមួយ Moses Chan។ ទោះបីជាយ៉ាងណាក៏ដោយ Amiee នៅតែស្រឡាញ់ការសម្ដែង ហើយនាងក៏បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលថតរឿងថ្មីជាមួយតារាផ្សេងៗផងដែរ។

គួរបញ្ជាក់ផងដែរថាគ្រួសារ Chan ចូលចិត្តផ្ដល់ភាពភ្ញាក់ផ្អើលឱ្យគ្នាទៅវិញទៅមក ចូលចិត្តនិយាយដោយប្រើពាក្យផ្អែមល្ហែម សូម្បីតែកូនតូចៗរបស់ពួកគេក៏មានទម្លាប់សរសេរក្រដាស note ជាញឹកញាប់ដើម្បីបង្ហាញក្ដីស្រឡាញ់ដែរ។ មិនត្រឹមប៉ុណ្ណេះ នៅថ្ងៃបុណ្យណូអែលឆ្នាំនេះ Amiee ក៏បានបង្ហើបថានាងគ្រោងនឹងនាំក្រុមគ្រួសារ និងម្ដាយក្មេកទៅដើរលេងទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)