តារាប្រុសហុងកុង Moses Chan និងភរិយា Aimee Chan ជាគូស្វាមីភរិយាផ្អែមល្ហែមមួយក្នុងវិស័យសិល្បៈហុងកុង អ្នកទាំងពីរក៏ជាគូស្នេហ៍ដែលត្រូវមហាជនស្រឡាញ់ចូលចិត្ដច្រើនផងដែរ។ តារាប្រុសស្រីមួយគូនេះ បានលង់ស្រឡាញ់គ្នា ក្រោយសម្ដែងរឿង Master Of Play និងសម្រេចចិត្ដរៀបការសាងគ្រួសារ នៅក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន តារាប្រុស Moses Chan និងភរិយា មានកូនចំនួន ៣ នាក់ គឺប្រុសចំនួន ២ និងស្រី ម្នាក់។



ថ្មីៗ នេះ គូស្នេហ៍ដ៏ស្អិតល្មួតទាំងពីរ បានទម្លាយពីមូលហេតុអាចធ្វើឲ្យអ្នកទាំងពីរអាចថែរក្សាចំណងស្នេហារបស់ខ្លួនបានយូររហូតជាង ១០ ឆ្នាំ។ តារាស្រី Aimee Chan បានលើកឡើងថា៖ ការនិយាយគ្នាត្រង់ៗ និងតែងនិយាយប្រាប់ទៅភាគីម្ខាងទៀត ពីក្ដីស្រឡាញ់របស់យើងជារឿងសំខាន់។ ជាពិសេស កុំខ្លាចក្នុងការបង្ហាញ ទង្វើផ្អែមល្ហែមតិចតួច ក៏ជាក្ដីសុខ។ ការយល់ពីមនុស្សជុំវិញ មិនថា កូន ឬស្វាមី ជារឿងសំខាន់។ ជាក់ស្ដែង នៅពេលកូនរបស់នាងចូលចិត្ដអ្វី ឬរៀនអ្វី នាងព្យាយាមយល់ពីរឿងទាំងនោះដូចគ្នា។


ចំណែកឯតារាប្រុស Moses Chan វិញ បានលើកឡើងថា៖ ភាគីទាំងសងខាង ត្រូវមានក្ដីស្រឡាញ់ចំពោះគ្នាទៅវិញ ទៅមក។ នៅពេលដែលមានក្ដីស្រឡាញ់ សូម្បីតែកូនៗ ក៏រស់នៅយ៉ាងរីករាយ និងពោរពេញដោយក្ដីស្រឡាញ់។
គួររំឭកថា នៅពេលដែលតារាស្រី Aimee Chan រៀបការ និងក្លាយជាម្ដាយរបស់កូនៗ នាងទើបមានអាយុ ៣២ ឆ្នាំ។ នាងបានសម្រាកពីសិល្បៈអស់ជាច្រើនឆ្នាំ ដើម្បីយកពេលវេលាមើលថែទាំក្រុមគ្រួសារ។ តារាស្រី Amiee Chan ធ្លាប់បានលើកឡើង រូបនាងមិនដែលស្ដាយក្រោយម្ដងណាទេ ចំពោះការបោះបង់អាជីពសិល្បៈរបស់ខ្លួន វាជាផ្លូវនាងជ្រើសរើស។ មនុស្សត្រូវលះបង់អ្វីមួយ ដើម្បីទទួលបានអ្វីមួយមកវិញ សម្រាប់នាងគឺនាងជ្រើសរើសយកគ្រួសារ ស្វាមី និងកូនៗ ពេលខ្លះយើងមិនអាចទទួលបានលទ្ធផលគាប់ប្រសើរទាំងរឿងការងារ និងជីវិតគ្រួសារឡើយ៕





























































Account
Security
Favourite Content