ក្រោយកែសម្ផស្សមិនបានប៉ុន្មាន ប្រុសខួច ហោះទៅវៀតណាមម្ដងទៀត វះកៀរ filler ចេញវិញ

កាលពី​ចុង​ឆ្នាំ​មុន តួឯក​ប្រុស​រឿង “លោកប៉ាមហាកូរ” បានទៅ​វះកាត់​កែ​សម្ផស្ស​នៅ​ប្រទេស​វៀតណាម បើ​ទោះ​ជា​ពី​សម្រស់​ពី​ធម្មជាតិ​ស្អាត​ស្រាប់​ហើយ​ក៏​ដោយ។ លី សុខគឹមសាន ហៅ ប្រុស ខួច បាន​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ​វះកាត់​កែ​សម្ផស្ស​ផ្ទៃមុខ មិន​ទាន់​បាន​ប៉ុន្មាន​ផង ថ្មី​ៗ​នេះ​លោក​បាន​ហោះ​ទៅ​វៀតណាម​ម្ដង​ទៀត ដើម្បី​វះ កៀវ​កន្លែង​ចាក់ filler ចង្កាចេញ​មក​វិញ។

រូបក្រោយវះកាត់

ក្រោយ​ពេល​​វះកាត់​ហើយ​ថ្មី​ៗ ផ្នែក​ខ្លះ​នៃ​ផ្ទៃមុខ ប្រុស​ខួច ប្រែប្រួល​សម្រស់​ខ្លាំង មើល​ទៅ​ដូច​មនុស្ស​ម្នាក់​ផ្សេង​ទៀត ជា​ហេតុ​នាំ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​​​មិន​ពេញ​ចិត្ត​នឹង​សម្រស់​ក្រោយ​ឆ្លងកាត់​មុខ​កាំបិត​នោះ ព្រោះ​មើល​ទៅ​មិន​ស្រស់​សង្ហា​ដូច​មុខ​ធម្មជាតិ។ ទោះ​ជា​មាន​ការ​រិះគន់ ក្រោយ​វះកាត់​កែ​សម្ផស្ស​នោះ​រួច លោក​ហាក់​មិន​ខ្វល់​ពី​ការ​លើក​ឡើង​ទាំង​នោះ​ឡើយ ដោយ​ឆ្លើយ​តប​​យ៉ាង​ខ្លី​ថា លោក​ពេញ​ចិត្ត​ផ្ទៃ​មុខ ក្រោយ​កែ​សម្ផស្ស​រួច​នោះ​ខ្លាំង​ណាស់។

តែ​ជា​ហេតុ​មិន​ល្អ​កន្លែង​កែកុន​ខ្លះ​លើ​ផ្ទៃ​មុខ​បែរ​ជា​មាន​បញ្ហា ធ្វើឲ្យ​លោក​ត្រូវ​ត្រឡប់​ទៅ​វៀតណាម វះកាត់​ម្ដងទៀត។ ដោយ​ម្សិលមិញ​នេះ​តួ​ប្រុស​ថ្ពាល់​ខួច​ទាំង​សងខាង​រូប​នោះ​បង្ហោះ​សារ​លើ FB ថា “អរគុណ​ដល់​លោក Doctorដែល​បាន​ព្យាបាល​ហើយ​និង​​យក (ស៊ីលីកូ) ចេញ​អោយខ្ញុំ ហើយ​សម្រាប់​អ្នក​ចង់​ចាក់ filler បើ​ចាក់​ចំ fillerសុទ្ធ​គឺ​មិន​អី​នោះ​ទេ តែ​បើ​យើង​ចាក់​ខុស នោះ​យើង​នឹង​ត្រូវ​យក​វា​ចេញ​ដដែល (ស៊ីលីកូ) តែ​សម្រាប់​ខ្ញុំ​ពេល​នេះ​គឺ​អស់​អី​ហើយ ព្រោះ​ថា​ខ្ញុំ​យក​ចេញ​អស់​ហើយ. Thank everything doctor”។

ក្រោយ​ឃើញ ប្រុសខួច បង្ហោះ​បែប​នេះ​អ្នក​គាំទ្រ​ខ្លះ​ក៏​បន្ទោស ដោយ​លើក​ឡើង​ថា “ធម្មជាតិ​ស្អាត​មិន​ចង់​ទេ បែរជា​ទៅ​កែកុន ឥឡូវ​មាន​បញ្ហា​បន្ថែម​ទៀត ហើយ​អ្នក​ខ្លះ​លើក​ឡើង​ថា “មុខ​ធម្មជាតិ​ស្អាត​យក​ទៅ​ណា​មិន​អស់”។ តែ​ទោះ​ជា​បែប​នេះ​ក្ដី​ក៏​មាន​ហ្វេន​ៗ​លើក​ទឹកចិត្ត និង ជូន​ពរ​លោក​ឲ្យ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ៕

រូបមុនពេលវះកាត់

រូបក្រោយពេល កៀរ filler ចេញវិញ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la