និយាយដល់តារាចម្រៀងមិនចេះចាស់ នីកូ និង អែនជែលឡា ទស្សនិកជនភាគច្រើនប្រាកដជាផ្តោតអារម្មណ៍ដល់បទ «បង្ខំចិត្តបែក» ដែលល្បីល្បាញកាលជំនាន់ជាង ១០ ឆ្នាំមុន។ ស្រាប់តែថ្មីៗនេះ អតីតតារាចម្រៀងផលិតកម្ម M ទាំងពីរនាក់បានងាកមកចាប់ដៃគ្នាផលិតបទចម្រៀងថ្មីមួយ ចំណងជើងថា «ឈឺចាប់មិនចាញ់គ្នា» ជាបទមនោសញ្ចេតនាស្នេហារៀបរាប់ពីអារម្មណ៍ដ៏ឈឺចាប់របស់គូស្នេហ៍មួយគូ។

ស្នាដៃចម្រៀងថ្មីក្រោយបែកគ្នាជាង ១០ឆ្នាំ របស់ នីកូ និង អែនជែលឡា ត្រូវបានទម្លាក់លើទីផ្សារកាលពីថ្ងៃទី២០ ខែឧសភា ម្សិលមិញនេះ លើឆានែលយូធូបផ្លូវការ Nico Mrcookies ។ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ អ្នកគាំទ្រយ៉ាងច្រើនកុះករបាននាំគ្នាសរសើរទឹកដមសំនៀងរបស់ដៃគូរចាស់នេះថា នៅតែល្អខ្លាំង ស័ក្តិសម និងពីរោះរណ្តំមិនចាញ់កាលពីជាង ១០ ឆ្នាំមុននោះឡើយ។
ចំណងដៃបទថ្មីនេះមិនត្រឹមតែពីរោះខ្លាំងសម្រាប់ហ្វេនៗ តែខ្លឹមសារអត្ថន័យក៏ចាក់ដោតខ្លាំងសម្រាប់យុវវ័យនាពេលបច្ចុប្បន្នទៀតផង ធ្វើឱ្យគ្រប់គ្នានឹករលឹករសជាតិចម្រៀងចាស់ៗកាលពីជាង ១០ ឆ្នាំ ដែលអ្នកទាំងពីរនៅជ្រកកោនផលិតកម្មជាមួយគ្នា។
ក្រៅពីស្នាដៃចម្រៀងថ្មី បទ «ឈឺចាប់មិនចាញ់គ្នា» តារាចម្រៀង នីកូ និង អែនជែលឡា ក៏បាន Cover បទ «បង្ខំចិត្តបែក» ជាស្នាដៃចាស់របស់អ្នកទាំងពីរឡើងវិញ សម្រាប់ហ្វេនស្តាប់កម្សាន្តផងដែរ។ ទឹកដមតារាចម្រៀងប្រុសស្រីទាំងពីរនៅតែពីរោះខ្លាំង ការដាក់អារម្មណ៍មនោសញ្ចេតនាក៏ល្អខ្លាំងមិនចាញ់កាលពីមុនឡើយ៕

























Account
Security
Favourite Content