រយៈពេលមិនដល់ ១ សប្តាហ៍ផង បទចម្រៀង «មិនអាចវិលវិញ» របស់ វណ្ណដា ជាមួយ វណ្ណថាន ដែលមានការបញ្ចូលចម្រៀងរបស់អ្នកស្រី ម៉ៅ សារ៉េត បានហក់ឡើងដល់ trending #1 លើបណ្ដាញសង្គម YouTube និងអ្នកចុចមើលជាង ២ លានដង។

ក្រៅពីការដាក់បញ្ចូលភ្លេងគំរូបទដើម «ចម្រៀងសោកា» ទៅក្នុងបទ «មិនអាចវិលវិញ» ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងបានស្ដាប់ចង្វាក់បទភ្លេងនេះ តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស វណ្ណដា និងតារាចម្រៀងជំនាញឧបករណ៍តន្ត្រីខ្មែរ វណ្ណថាន ក៏បានដាក់បញ្ជូលឃ្លាប្រយោគរ៉េបទៅក្នុងបទ «មិនអាចវិលវិញ» ផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺវត្តមានតួឯកស្រីមុខថ្មី ក្នុង MV បទ «មិនអាចវិលវិញ» កញ្ញា Tang sorklaing ពិតជាស្រស់ស្អាត ហើយទាក់ទាញខ្លាំងមែនទែន។ ទន្ទឹមការគាំទ្រខ្លាំងលើបទចម្រៀង «មិនអាចវិលវិញ» តួឯកស្រីរូបស្រស់នេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកប្រើប្រាស់កម្មវិធី Tik Tok ផងដែរ។






ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ដើម្បីដឹងពីសម្រស់ពិតរបស់តួឯកស្រីក្នុង MV trending #1!








































Account
Security
Favourite Content