ពេលវេលាចេះតែរំកិល ថ្ងៃមង្គលការរបស់ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ជាអនាគតស្វាមី ក៏កាន់តែខិតជិតមកដល់ បន្ទាប់ពីអ្នកទាំងពីរបានធ្វើពិធីពិសាស្លាដក់កន្សែងតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ។





តាមការប្រកាសផ្សំផ្គុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅទំព័រហ្វេសប៊ុកផ្លូវ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ បានកំណត់យកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃជោគថ្ងៃជ័យ និងជាថ្ងៃដ៏បវរនៃការរៀបចំពិធីមង្គលការរបស់ នីរ័ត្ន និងលោក ឌី ពេជ្រ។ បើគិតមកទល់ពេលនេះ នៅសល់រយៈពេលប្រមាណ ១ ខែទៀតប៉ុណ្ណោះ ពិធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍បាយ័ន និងលោក ឌី ពេជ្រ នឹងប្តូរឈ្មោះពីគូដណ្តឹង មកជាប្តីប្រពន្ធស្របច្បាប់ហើយ។

ស្របពេលដែលថ្ងៃមង្គលការកាន់តែជិតមកដល់ គេស្រាប់តែប្រទះឃើញវីដេអូផ្អែមល្ហែមដ៏ខ្លីមួយលើ Tik Tok បង្ហោះដោយគណនី Tik Tok @photocity_kun ដែលគេសង្ស័យថា វីដែអូនេះ អាចជាវីដេអូ Pre-wedding របស់ ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមី ព្រោះគេអាចកំណត់ចំណាំបានថា អ្នកកំលោះ និងស្រីស្រស់សោភានៅក្នុងវីដេអូនោះ គឺជា ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ។ វីដេអូខ្លីលើគណនី Tik Tok @photocity_kun នោះមើលទៅរៀងព្រិលៗបន្តិច តែវាបង្ហាញឱ្យសកម្មភាពយ៉ាងផ្អែមល្អែមក្នុងឈុតសម្លៀកបំពាក់កូនកំលោះបែបបរទេស និងឈុតរ៉ូបពណ៌ស ជាឈុតដែលកូនក្រមុំតែងនិយមពាក់នៅពេលថត Pre-wedding និងពិធីមង្គលការជាដើម។
ទោះមិនទាន់មានការបញ្ជាក់ណាមួយថា វីដេអូរៀងព្រិលៗរៀងខ្លីៗអាចជាឈុតឆាកមួយនៃការថត Pre-wedding របស់អនាគតកូនកំលោះកូនក្រមុំថ្មីថ្មោងនេះឬយ៉ាងណា ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺ កាលពីចុងសប្តាហ៍កន្លងទៅ រ័ត្ន និងអនាគតស្វាមី ពិតជាបានទៅដើរលេងកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ពិតមែនថែមទាំងបានបង្ហោះរូបថតស្អាតៗទុកជាអនុស្សាវរីយ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង។




យ៉ាងណាមិញ សម្រាប់ការពិតថា វីដេអូរៀងព្រិលៗដែលបានបង្ហោះលើគណនី Tik Tok @photocity_kunកាលពីពេលថ្មីៗ ជាការថត Pre-wedding របស់ពិធីការិនីធ្មេញច្រពើស ឬមិនមែននោះ មានតែរង់ចាំមើលការ update របស់នាងទាំងអស់គ្នា៕























Account
Security
Favourite Content