មានទឹកចិត្តណាស់! នារីបរទេសជា Influencer ឈរចែកមួកសុវត្ថិភាពដល់កុមារតូចៗតាមដងផ្លូវ

ផ្ទុះ​ការ​កោត​សរសើរ​ពី​សំណាក់​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ចំពោះ​នារី​បរទេស​ម្នាក់​ឈរ​ចែកមួក​សុវត្ថិភាព​ដល់​កុមារ​តូច​ៗ​ដែល​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ជាមួយ​ឪពុក​ម្ដាយ​នៅ​ត្រង់​ចំណុច​រង្វង់​មូល​លោក​តា​ដំបង​ក្រញូង​ ខេត្ត​បាត់ដំបង។

កាល​ពី​ម្សិលមិញ​នេះ ​វីដេអូ​មួយ​ត្រូវ​បាន​ចែក​រំលែក​ព្រោងព្រាត​ក្រោយ​បាន​ឃើញ​សកម្មភាព​មនុស្សធម៌​របស់​នារី​ជា​ជន​ជាតិ​អាមេរិក​ម្នាក់​ដែល​បាន​ឈរ​ចែក​មួក​សុវត្ថិភាព​ជូន​ដល់​កុមារ​តូច​ៗ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ តាម​រយៈ​វីដេអូ​ដែល​បាន​បង្ហោះកាលពីម្សិលមិញនេះ ​ម្ចាស់​គណនី​ហ្វេសបុក​ដែល​មាន​ឈ្មោះ ShanaeLael បាន​រៀបចំ​មួក​​សុវត្ថិភាព​ ៦០​ ដើម្បី​ចែក​ជូន​​ដល់​កុមារ​តូច​ៗ​​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ជា​មួយ​ឪពុកម្ដាយ ​ខណៈ​ពួកគេ​ពុំ​មាន​អ្វី​ពាក់​សម្រាប់​ពាក់ការពារ​ក្បាល។ នារី​បរទេស​ដែល​អាច​ប្រើប្រាស់​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​រូប​នេះ​មាន​ភាព​រហ័សរហួន​ជា​ខ្លាំង​ដោយ​គ្រាន់​តែ​បាន​ឃើញ​អ្នក​ដំណើរ​ឆ្លង​កាត់​ដែល​ពុំ​មាន​មួក​សុវត្ថិភាព​ក៏​បាន​ឱ្យ​មួក​ការពារ​ព្រម​ទាំង​បាន​ពាក់​ឱ្យ​ក្មេង​តូច​ៗ​ទាំងនោះ​ផង​ដែរ។

អ្នក​នាង ShanaeLael ក៏​បាន​ចែក​មួក​ដល់​ក្មេង​ៗ​សិស្ស​សាលា​និង​បន្ត​ចែក​ដល់​កុមារ​ជា​អ្នក​ដំណើរ​នៅ​តាម​ផ្លូវ​រហូត​អស់។ បន្ថែមពីនេះ ​នារី​បរទេស​រូប​នេះ​ក៏​បាន​ផ្ដាំ​ផ្ញើ​ទៅ​ដល់​កុមារ​តូច​ៗ​ និង​ឪពុកម្ដាយ​របស់​ពួក​គេ​ឱ្យ​គិត​គូ​ពី​សុវត្ថិភាព​របស់​កូន​ៗ​ឱ្យ​បាន​ខ្ពស់​ជា​ពិសេស​គឺ​សុវត្ថិភាព​នៅ​លើ​ដង​ផ្លូវ​ពេល​កំពុង​បើកបរ​តែ​ម្ដង។

ក្រោយ​បាន​ឃើញ​សកម្មភាព​មនុស្ស​ធម៌​បែប​នេះ​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក ក៏​ដូច​ជា​មហាជន​បាន​កោត​សរសើរ​ជា​ខ្លាំង​ចំពោះ​ទឹក​ចិត្ត​នារី​បរទេស​រូប​នេះ​ដែល​បាន​គិត​ដល់​សុវត្ថិភាព​កុមារ​តូច​ៗ ជា​ចម្បង។ ទោះ​បី​នេះ​ជា​ចំណែក​តូច​មួយ​ក៏​ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​ក្មេង​ៗ ក៏​ដូច​ជា​ឪពុកម្ដាយ​ពួកគេ​ញញឹម​ដោយ​ក្ដី​រីករាយ​នៅ​ពេល​ដែល​កូន​ៗ​របស់​ខ្លួន​ទទួល​បាន​ការពារ​ពី​សំណាក់​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​ល្អ​បែប​នេះ៕

លីងសម្រាប់ទស្សនាវីដេអូ ៖ https://www.facebook.com/61557586252154/videos/1888140115269209

ប្រភពរូបភាព ៖ ShanaeLael 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *