ប្លែកទៀតហើយ! អ្នកគាំទ្រម្នាក់រត់ទៅរក Charmaine Sheh ដើម្បីសុំលេខឆ្នោត លទ្ធផលចេញមកហួសការរំពឹងទុក

អ្នកគាំទ្រស្រីម្នាក់រត់ទៅរក Charmaine Sheh ដើម្បីសុំលេខឆ្នោត ក្រោយពីបានជួបតារាសម្ដែងស្រីរូបនេះនៅព្រលានយន្តហោះហុងកុងកាលពីដើមខែតុលានេះ ហើយនាងពិតជាបានត្រូវរង្វាន់ពិតៗ។

វាជារឿងធម្មតាដែលមនុស្សម្នាក់ៗតែងតែចង់ថតរូប ឬសុំហត្ថាលេខាពីតារា ឬបុគ្គលល្បី ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសបានជួបពួកគេនៅខាងក្រៅនោះទេ។ ដោយឡែកសម្រាប់អ្នកគាំទ្ររូបនេះវិញ មិនដូចជាអ្នកគាំទ្រទូទៅទេ ព្រោះជំនួសដោយការថតរូប ឬសុំហត្ថាលេខាជាអនុស្សាវរីយ៍ គាត់បែរជាសុំលេខឆ្នោតដើម្បីផ្សងសំណាងទៅវិញ។

តាមរយៈការចុះផ្សាយរបស់គេហទំព័រ 8days បានឱ្យដឹងថា តួស្រីក្នុងរឿងរាជនីសារព័ត៌មានរូបនេះបានឱ្យលេខ ២ខ្ទង់ចំនួន៣​​​​​ ទៅអ្នកគាំទ្រ រួមមានលេខ ១១, ១៩ និង ៣៦។​ ដោយឡែក ដោយសារតែភាពអាចទៅរួចខ្ពស់បំផុតសម្រាប់ឆ្នោតនៅក្នុងទីក្រុងហុងកុងគឺ ៣៣ អ្នកគាំទ្ររូបនេះបានសម្រេចចិត្តបំបែកលេខ ៣៦ ជាពីរ​​​។

លើសពីលេខដែលតារាស្រីវ័យ ៤៩ឆ្នាំរូបនេះបានទស្សន៍ទាយ អ្នកគាំទ្រដដែលនេះ​ ក៏បានទិញឆ្នោតមួយសន្លឹកទៀតដែលមានលេខ ២៨ ដោយហេតុថាវាត្រូវគ្នានឹងថ្ងៃកំណើតរបស់ Charmaine Sheh ដែលកើតនៅថ្ងៃទី២៨ ខែឧសភា។​

សំណាងពិតៗ នៅពេលដែលលទ្ធផលឆ្នោតកាលពីថ្ងៃទី៨ ខែតុលានេះបានចេញ ក្នុងចំណោមលទ្ធផលទាំង​ ៦ មានលេខដែលទាក់ទងនឹង Charmaine Sheh រហូតដល់ទៅ ៤ បានចេញ គឺលេខ ៣, ១១, ១៩ និង ២៨។ ត្បិត អ្នកគាំទ្ររូបនោះមិនបានបង្ហើបពីចំនួនប្រាក់រង្វាន់ដែលខ្លួនបានឈ្នះក៏ពិតមែន តែគ្រប់គ្នាបានស្ញើចសរសើនឹងលាភសំណាងរបស់នាង ក៏ដូចជាសមត្ថភាពក្នុងការទស្សន៍ទាយលេខឆ្នោតរបស់តួស្រី TVB​ រូបនេះ​​។

គួររំឭកផងដែរ នេះមិនមែនជាអ្នកមានសំណាងទីមួយនោះទេ ព្រោះកាលពីឆ្នាំមុននៅពេលដែល Charmaine Sheh ទៅថតរឿង Modern Dynasty 2 នៅទីក្រុងគូឡាឡាំពួ អ្នកគាំទ្រជនជាតិម៉ាឡេស៊ីម្នាក់បានឈ្នះឆ្នោតក្រោយពីសាកល្បងផ្សងសំណាងតាមរយៈស្លាកលេខឡានរបស់តារាស្រីរូបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច



Leave a Reply

Your email address will not be published.Required fields are marked *