ផលិតកម្មចេញមុខសូមទោសមហាជនចំពោះកំហុសឆ្គងអចេតនារបស់ នាយ គ្រឿន 

បន្ទាប់ពីមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិសេសក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម ត្រង់ឈុតឆាកការ​សម្ដែង​របស់​ នាយ ​គ្រឿន​ ដែល​បាន​យួរ​ក​សត្វ​ឆ្មា​ហើប​ផុត​ពី​ដី​ បង្ហាញពីការ​ប្រមាថ​អាយុ​ជីវិតរបស់​សត្វ​ឆ្មា ពេលនេះក្រុមការងារផលិតកម្ម 9Colors Production បានចេញលិខិតសូមទោសមហាជនជាសាធារណៈហើយ។

តាមការរៀបរាប់ក្នុងលខិតសូមអភ័យទោស 9Colors Production បានសូមអធ្យាស្រ័យពីទស្សនិកជនទាំងអស់ចំពោះកំហុសឆ្គងដោយអចេតនារបស់តារាកំប្លែងខ្លួន គឺនាយគ្រឿន ដែលបានកើតឡើងអំឡុងពេលសម្ដែងជាមួយសត្វឆ្មានៅក្នុងកម្មវិធី 168យប់។ មិនតែប៉ុណ្ណោះ ថែមទាំងលើកឡើងបន្តថា សំណេររបស់នាយគ្រឿន គឺគ្មានចេតនាធ្វើបាបសត្វនោះទេ សង្ឃឹមថាទស្សនិកជនទាំងអស់នឹងយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនានេះ។

សូមជម្រាបថា តារាកំប្លែងសំដីចាក់ទឹកមិនលេច នាយ គ្រឿន បានធ្វើឱ្យទស្សនិកជនខឹងសម្បារជាខ្លាំង បន្ទាប់ពីរូបលោកសម្តែងឈុតឆាកកំប្លែងមួយក្នុងកម្មវិធី «១៦៨យប់» Ep17 ដោយលោកបាន​បាន​យួរ​ក​សត្វ​ឆ្មា​ហើប​ផុត​ពី​ដី ដែលនេះជាទង្វើមិនសមរម្យ ហើយក្រុមអ្នកអ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម បានចាត់ទុកទង្វើនេះជាការ​ប្រមាថ​អាយុ​ជីវិតរបស់​សត្វ​ឆ្មា។

បន្ទាប់ពីកើតមានការរិះគន់ហើយនោះ តារាកំប្លែងមានប្រភពមកពីខេត្តស្វាយរៀងនេះ បាន​បង្ហោះ​សារ​សុំទោស​ទៅ​កាន់​មហាជន​អ្នក​គាំទ្រ​​ថា ​៖ «​សូម​អភ័យ​​ទោស​បងប្អូន​ខ្ញុំ​ដឹង​ខុស​ហើយ​នូវ​ការ​សម្ដែង​លេង​យួរ​ឆ្មា​ភ្លេច​ខ្លួន​ នឹក​ឃើញ​ថា​ក្រឡៅ​ករ​ឆ្មា​ធំ​ដែរ​ យួរ​មួយ​ភ្លែត​វា​មិន​អី​ សត្វ​ឆ្មា​ខ្ញុំ​មិន​ស្រលាញ់​ក៏​ខ្ញុំ​មិន​ស្អប់​ដែរ​ បើ​ម្ចាស់​ឆ្មា​មិន​សប្បាយ​ចិត្ត​ប្ដឹង​ឬ​ឱ្យ​ខ្ញុំ​សូម​ទោស​ឆ្មា​ក៏​ខ្ញុំ​ព្រម​ តែ​ខ្ញុំ​អន់​ចិត្ត​មាន​បងប្អូន​ ប្រមាថ​ជីវិត​ខ្ញុំ​តែ​មិន​អី​ទេ​ខ្ញុំ​ធ្វើ​បុណ្យ​បាន​ខ្លះ​ដែរ​ បើ​មាន​ជាតិ​ក្រោយ​សូម​កើត​ជា​សត្វ​ទៅ​នៅ​ភព​ផ្សេង​»​។​

មិនយូរប៉ុន្មានក្រោយការបង្ហោះរបស់ នាយ គ្រឿន ទំព័រហ្វសប៊ុកផ្លូវការ 9Colors Production ក៏បានចេញមុខមកសូមទោសមហាជនជាសាធារណៈដូចអ្វីដែលបានឃើញនៅខាងលើនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។