តារាប្រុសស្រី ៩ រូប នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង ដើម្បីរកជំនួយទ្រទ្រង់កងទ័ពកម្ពុជា

សិល្បករ​ខ្មែរ​ចំនួន ៩ រូប​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ខាង​មុខ​ក្នុង​គោល​បំណង​ស្វែង​រក​ជំនួយ​ ដើម្បី​ជួយ​ដល់​កង​ទ័ព​ជួរ​មុខ​ដែល​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន​កម្ពុជា។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​លោក ឆឹម សក្កដា។

នា​ថ្ងៃ​ទី ៥ ខែ តុលា ខាង​មុខ​នេះ​សិល្បករ​ខ្មែរ​ចំនួន ៩ រូប​នឹង​ចាក​ចេញ​ពី​មាតុ​ប្រទេស​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​មូលនិធិ សិល្បករ​ទ្រទ្រង់​វីរៈ​កង​ទ័ព ។ មូលនិធី​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​សមាគម​សិល្បករ​ខ្មែរ​ដោយ​មាន​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ជា​ប្រធាន​ និង​ជា​អ្នក​ដឹក​នាំ។

កន្លង​មក​មូលនិធិ​ដែល​បង្កើត​ឡើង ​ដើម្បី​កង​ទ័ព​ជួរ​មុខ​នេះ​តែង​បាន​បង្កើត​ព្រឹត្តិការណ៍​ជា​ហូរហែ​នៅ​តាម​ទីតាំង​សំខាន់ៗ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដោយ​មាន​ការ​ចូលរួម​បរិច្ចាគ​ជា​ទឹក​ប្រាក់​របស់​បង​ប្អូន​ជន​រួម​ជាតិ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​បាន​មក​លេង ព្រ​មទាំង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​ឡែក សម្រាប់​បេសកកម្ម​នា​លើក​នេះ​នឹង​រៀប​ចំ​ធ្វើនៅ​ប្រទេស​កូរ៉េ​ដោយ​មាន​សិល្បករ​ខ្មែរៗ​ល្បី​ជា​ច្រើន​រូប​ដូច​ជា បវរ​កញ្ញា កុយ អេនណា ​ដែល​កញ្ញាគឺជាស្ត្រីខ្មែរដំបូងគេដែលបាន​បញ្ចប់​បេសកកម្ម​ដើរ​ ដើម្បី​ក្មេងៗ​និង​ជន​ពិការ​នៅ​កម្ពុជា​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប។ ក្រៅ​ពី​នេះ​ក៏​មាន​តារា​ចម្រៀង តារា​សម្ដែង និង​សិល្បករ​ល្បី​ៗ​ជាច្រើន​នាក់​ទៀត​ផង​ដែរដូចជា ឆឹម សក្កដា, លឹម ជាឡាយ, ប៉ាច គីមមួយ-ស៊យ រតនៈ ជាដើម។

តាម​រយៈ​មូល​និធិ​ដែល​នឹង​គ្រោង​រៀប​ចំ​នា​ពេល​ខាង​មុខ​ឆាប់ៗ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​សង្ឃឹម​ថា​ពុក​ម៉ែ​បង​ប្អូន​ក៏​ដូច​ជា​ពលរដ្ឋ​ដែល​រស់​នៅ​ទីនោះ​ចូលរួម​ជា​ថវិកា​បន្តិច​បន្តួច​ដើម្បី​ទ្រទ្រង់​ដល់​វីរៈ​កង​ទ័ព​ខ្មែរ​ដែលបាន​លះ​បង់​សាច់និងឈាម​ស្រស់​ការ​ពារ​បូរណភាពទឹក​ដី​ពី​ការ​ឈ្លានពាន​របស់​កង​ទ័ព​សៀម៕

រូបភាព ៖ សមាគម​សិល្បករ​ខ្មែរ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *