ការពិតពិសេស ៨ យ៉ាងពីតួឯកប្រុស Lee Jong Suk ដែលអ្នកគាំទ្រមិនសូវបានដឹង

Lee Jong Suk ជាតារាសម្ដែងប្រុសជួរមុខនៃប្រទេសកូរ៉េខាងត្បូងដែលមិនអាចរាប់រំលងបាននោះទេ។ អស់រយៈពេលជាង ១៥ ឆ្នាំទៅហើយដែលតារាប្រុសរូបនេះបានឈរជើងនៅក្នុងវិស័យ ហើយកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញសុសសាយទាំងក្នុង និងក្រៅប្រទេស។

បច្ចុប្បន្នលោកក៏ជាមិត្តប្រុសដែលពោរពេញទៅដោយភាពកក់ក្ដៅ និងផ្អែមល្ហែមរបស់តារាចម្រៀងស្រី IU ផងដែរ។ ចង់ដឹងថាថាតើតារាប្រុសសង្ហារូបនេះមានការពិតយ៉ាងណាខ្លះ តោះ! មកតាមដាននៅខាងក្រោមនេះ៖

១. ចាប់ផ្ដើមអាជីពដំបូងជាតារាម៉ូដែលឆ្នាំ ២០០៥

នៅក្នុងវ័យ ១៥ ឆ្នាំតារាប្រុស Lee Jong Suk បានចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូដនៅ Seoul Collection walkway ក្នុងឆ្នាំ ២០០៥ ដែលធ្វើឱ្យលោកក្លាយជាតារាម៉ូដែលប្រុសមានវ័យក្មេងបំផុតក្នុងកម្មវិធីនេះ។ ចាប់តាំងពីពេលនោះមក លោកក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូដជាបន្តបន្ទាប់។

២. ចាប់ផ្ដើមជាតារាសម្ដែងនៅឆ្នាំ ២០១០

នៅក្នុងឆ្នាំ ២០១០​ តារាម៉ូដែលប្រុសរូបនេះក៏បានចាប់ផ្ដើមបោះជំហានចូលក្នុងវិស័យសិល្បៈជាតារាសម្ដែងដំបូងនៅក្នុងរឿង Prosecutor Princess ដោយលោកបានគ្រងតំណែងជាតួរង។ ចំពោះមូលហេតុដែលលោកចង់ក្លាយជាតារាសម្ដែងគឺបន្ទាប់ពីបានមើលរឿង Full House ហើយ កំពូលតារាចម្រៀង និងសម្ដែង Rain ក៏បានក្លាយជាអាយដលក្នុងដួងចិត្តលោកតែម្ដង។ នៅក្នុងបទសម្ភាសជាមួយ KBS លោកក៏បានប្រាប់លោកមិនមែនត្រឹមតែចង់ក្លាយជាតារាសម្ដែងបន្ទាប់ពីមើលនោះហើយទេ ពោលគឺលោកចង់សម្ដែងឱ្យល្អ និងឡូយដូច Rain ដែរ។

៣. ជាកូនបងក្នុងគ្រួសារ

តារាសម្ដែងប្រុស Lee Jong Suk មានបងប្អូន ៣ នាក់ដោយលោកជាកូនប្រុសច្បង។ លោកធ្លាប់និយាយនៅក្នុងបទសម្ភាសជាមួយ Estar Entertainment ថាបើទោះបីលោកជាកូនប្រុសច្បងពិតមែន ប៉ុន្តែលោកមានអារម្មណ៍ថាប្អូនប្រុសរបស់លោកមានភាពចាស់ទុំជាងលោកណាស់។ លោកក៏បានបន្ថែមទៀតថា កាលលោកនៅក្មេងម្ដាយរបស់លោកមិនអាចទុកលោកចោលម្នាក់បានឡើយព្រោះលោកច្បាស់ជាយំយ៉ាងខ្លាំងជាមិនខាន។

៤. ជាមនុស្សស្ងៀមស្ងាត់ ឬ Introvert

បើទោះបីលោកជាតួសម្ដែងពិតមែន ប៉ុន្តែជាមនុស្សស្ងៀមស្ងាត់តាំងពីក្មេងមកម្ល៉េះដោយក្នុងបទសម្ភាសជាមួយ Estar Entertainment លោកបានប្រាប់ថាអំឡុងពេលរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សាលោកមិនដែលលើកដៃឆ្លើយសំនួរនោះទេ។ ក្រោយមកលោកក៏បានបន្ថែមពេលនេះលោកក៏អាចចេះនិយាយលេងបានច្រើនជាងមុនបើប្រៀបទៅនឹងកាលពីមុនដែលធ្វើឱ្យម្ដាយរបស់លោកសប្បាយចិត្តមែនទែន។

៥. ជាអ្នកហ្វឹកហាត់ដើម្បីក្លាយជាតារារ៉េបមុនពេលក្លាយជាអ្នកសម្ដែង

តាំងពីមុនពេលក្លាយជាតារាសម្ដែង តារាប្រុសវ័យ ៣៤ ឆ្នាំរូបនេះត្រូវបានហ្វឹកហ្វាត់ដើម្បីបង្ហាញខ្លួនជាតារារ៉េបនៅក្នុងផលិតកម្ម SM Entertainment។ លោកបានទទួលការហ្វឹកហាត់រយៈ ៣ ខែសម្រាប់ក្រុមតារាចម្រៀងដែលតាមពាក្យចចាមអារ៉ាមហៅថា Real។ ប៉ុន្តែលោកក៏បានចាកចេញភ្លាមៗបន្ទាប់ពីក្រុមហ៊ុនបានបំពានពាក្យសន្យាថាឱ្យលោកបង្ហាញមុខជាតារាសម្ដែងផងដែរ។

៦.​ Kim Woo Bin ជាមិត្តជិតស្និទ្ធបំផុត

Lee Jong Suk និង Kim Woo Bin គឺជាមិត្តល្អជាមួយគ្នាចាប់តាំងពីក្លាយជាតារាម៉ូដែលមកម្ល៉េះ។ លើសពីនេះ ពួកគេទាំងពីរក៏ធ្លាប់បានសម្ដែងជាតួមិត្តល្អនៅក្នុងរឿង School 2013 ផងដែរ។ បើទោះបីជាមានការប្រកួតប្រជែងគ្នានៅក្នុងវិស័យនេះក៏ដោយ ក៏ពួកគេទាំងពីរបានភ្នាល់គ្នាថាអ្នកណាធ្វើបានល្អជាងត្រូវប៉ាវអ្នកម្ខាងញ៉ាំអាហារទៀតផង។

៧. ជាមនុស្សចូលចិត្តកាហ្វេ

លោកជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំកាហ្វេជាជាងគ្រឿងស្រវឹង។ លោកចូលចិត្តទៅហាងកាហ្វេដើម្បីជជែកលេងជាមួយមិត្ត ហើយលោកថែមទាំងបានបើកហាងកាហ្វេផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Café 89Mansion ទៀតផង។ ប៉ុន្តែជាអកុសល ដោយសារជំងឺកូវីដ ១៩ រាតត្បាតខ្លាំង ទើបលោកត្រូវបង្ខំចិត្តបិទហាងជារៀងរហូតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលចំថ្ងៃកំណើតលោកតែម្ដង។ អ្នកគាំទ្រជាច្រើនពិតជាសោកស្ដាយចំពោះដំណឹងនេះមែនទែន ប៉ុន្តែក៏សង្ឃឹមថាលោកអាចនឹងបើកដំណើរហាងកាហ្វេម្ដងទៀត។

៨. ចូលចិត្តបើកចំហចំពោះទំនាក់ទំនងស្នេហា

នៅកម្មវិធី Rain Effect ក្នុងឆ្នាំ ២០១៤ លោកបាននិយាយថាប្រសិនបើមានទំនាក់ទំនងស្នេហា លោកនឹងបើកចំហចំពោះរឿងនេះ ហើយប្រកាសជាសាធារណៈផងដែរ។ លោកគិតថាវាប្រសើរជាជាងការលេចឮតាមព័ត៌មានចចាមអារ៉ាម ឬរូបថតអាស្រូវដែរ។ ជាក់ស្ដែងយើងអាចមើលទៅការប្រកាសជាសាធារណៈរវាងទំនាក់ទំនងរបស់លោកជាមួយកំពូលតារាចម្រៀង IU បានផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​