សូម្បីតែតារាគ្នាឯងទាំងនេះក៏ចូលចិត្ត និងជាអ្នកគាំទ្រផ្កាប់មុខរបស់ BIGBANG ដែរ!

ក្រុមចម្រៀងបុរស BIGBANG ជាក្រុមខេប៉ុបមួយដែលមានភាពល្បីល្បាញ រីឯបទចម្រៀងនីមួយៗសុទ្ធសឹងតែពីរោះមានអត្ថន័យ និងគុណភាពល្អមិនសរសើរមិនបាន។ ចេញប្រឡូកក្នុងវិស័យខេប៉ុបតាំងពីឆ្នាំ ២០០៦ ក្រុមចម្រៀងបុរសមួយនេះឆក់យកបេះដូងអ្នកគាំទ្រមិនតិចទេជុំវិញពិភពលោក មិនតែប៉ុណ្ណោះសូម្បីតែតារាខេប៉ុបគ្នាឯងជាច្រើនរូបទៀតក៏គេចមិនផុតជាប់ស្នេហ៍ និងគាំទ្រឡើងផ្កាប់មុខផងដែរ។ តោះមកមើលថាតារាណាខ្លះជាហ្វេនផ្កាប់មុខរបស់ BIGBANG៖

១. Bambam សមាជិកក្រុម GOT7

សមាជិកក្រុម GOT7 រូបនេះធ្លាប់បាននិយាយជាច្រើនដងរួចមកហើយថា ខ្លួនចូលចិត្តក្រុមចម្រៀងបុរស BIGBANG លើសពីនេះថែមទាំងជានិមិត្តរូបរបស់ខ្លួន​ទៀតផង ហើយក្រុមចម្រៀង BIGBANG ក៏ជាអ្នកជំរុញទឹកចិត្តម្នាក់ដែរធ្វើឱ្យរូបគេក្លាយជាតារាខេប៉ុប។

២.IU

ជាតារាចម្រៀងល្បីម្នាក់ក្នុងប្រទេសកូរ៉េ ប្រិយមិត្តខ្លះច្បាស់ជាឆ្ងល់ហើយថាតើនិមិត្តរូបរបស់តារាស្រីរូបនេះជានរណា? រូបនាងក៏ជាអ្នកគាំទ្រ BIGBANG មួយរូបថែមទាំងជាហ្វេនផ្កាប់មុខរបស់ Taeyang។ បកទៅកាលពីកំឡុងឆ្នាំ ២០១០ រូបនាងបានសម្ដែងបទ I Need a Girl ជាមួយ Taeyang ក្នុងកម្មវិធី G7 ហើយក្រោយៗមកក៏ត្រូវហ្វេនសង្កេតឃើញថា រូបនាងពិតជាសប្បាយរីករាយពេលដែលបានជួបនឹង Taeyang ឬក៏ BIGBANG។


៣.Zico

សម្រាប់តារាប្រុសរូបនេះក៏ជាតែងតែរំលឹកពីក្រុម BIGBANG ដូចគ្នា ជាពិសេសថែមទាំងសរសើរពីការនិពន្ធបទចម្រៀង និងស្ទីលផ្សេងៗពីមួយបទទៅមួយបទ។ លោកថែមទាំងលើកឡើងថាបើមានឱកាសពិតជាចង់សហការជាមួយក្រុម BIGBANG ឬ Taeyang។

៤.Dahyun សមាជិកក្រុម Twice

ក្រុមនារី Twice ក៏តែងតែត្រូវហ្វេនប្រទះឃើញថាចូលចិត្ត និងគាំទ្រក្រុមចម្រៀង BIGBANG ដែរ ថែមទាំងច្រៀងតាមបទចម្រៀងរបស់ BIGBANG ទៀត ហើយ Dahyun ជាសមាជិកម្នាក់ដែលឧស្សាហ៍ cover បទចម្រៀងរបស់ BIGBANG។

៥.Rosé សមាជិក Blackpink

ជាការពិតទៅសមាជិកទាំងអស់សុទ្ធតែជាអ្នកគាំទ្ររបស់ក្រុម BIGBANG តាំងតែពីខ្លួននៅជាអ្នកហ្វឹកហាត់ម្ល៉េះ។ ខណៈ Rosé ធ្លាប់បាននិយាយចំៗតែម្ដងថារូបនាងពិតជាគោរព និងចូលចិត្ត Taeyang ខ្លាំង ហើយសង្ឃឹមថាមានថ្ងៃអាចរួមសហការច្រៀងជាមួយគ្នា។

៦.Lee Hi

តារាចម្រៀងស្រីទោលរូបនេះវិញ តែងតែនិយាយជារឿយៗថាខ្លួនចូលចិត្តក្រុមចម្រៀង BIGBANG មិនតែប៉ុណ្ណោះថែមទាំងលើកឡើងថា T.O.P ជាប្រភេទមនុស្សប្រុសដែលរូបនាងចូលចិត្តទៀត។

៧.សមាជិកក្រុម Astro

ចំណែកក្រុម Astro វិញតែងតែរំលឹកពីក្រុមចម្រៀង BIGBANG ក្នុងបទសម្ភាសន៍របស់ខ្លួនថាជារាមច្បងដែលពួកគេគោរពស្រឡាញ់ខ្លាំង។ មែនទែនទៅពួកគេធ្លាប់រាំច្រៀងតាមក្រុម BIGBANG​​ តាំងពីមិនទាន់ចេញច្រៀងជាផ្លូវការមកម្ល៉េះ។

ចុះប្រិយមិត្តជាអ្នកគាំទ្រក្រុម Bigbang ឬអត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ