ប្លែកពិតៗ! មកមើលពីទម្លាប់តារាខេប៉ុបល្បីៗ ៦ រូបពេលស្រវឹង

ជាទូទៅមនុស្សយើងម្នាក់ៗតែងតែមានទម្លាប់ប្លែកផ្សេងពីគ្នាពេលញ៉ាំគ្រឿងស្រវឹង។ អ្នកណាមានទម្លាប់ស្រវឹងហើយសើច ខ្លះទៀតយំ ខ្លះចូលចិត្តឱប ហើយក៏មានខ្លះវិញទៀតស្រវឹងឆាតទៅសង្សារចាស់អីជាដើម។ មិនមែនតែមនុស្សធម្មតាទេ សូម្បីតែតារាល្បីៗក៏មានទម្លាប់ប្លែកៗបែបនេះដែរ។ ជាក់ស្ដែងដូចជាតារាខេប៉ុប ៦ រូបនេះ៖

១. Seungyoon ក្រុម WINNER

អំឡុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី Video Star របស់ស្ថានីយ៍ទូរទស្សន៍ MBC តារាចម្រៀងប្រុស​ Seungyoon បានបង្ហើបថានៅពេលដែលលោកស្រវឹងប្លែកណាស់គឺតែងតែសុំទោសគេមិនឈប់។ ចំពោះមូលហេតុដែលនៅពីក្រោយទម្លាប់បែបនេះគឺលោកចាប់ផ្ដើមគិតថាខ្លួនជាមនុស្សរំខាន។

២. Yuju ក្រុម​ GFIREND

អំឡុងពេលចូលរួមក្នុងកម្មវិធីវិទ្យុ The Two Man Show របស់ SBS Love FM Sowon ដែលជាអតីតសមាជិកក្រុមតារាចម្រៀងស្រី GFIREND បាននិយាយថា Yuju មិនមែនជាអ្នកពូកែផឹកអីនោះទេ។ ដូច្នេះហើយឱ្យតែពេលស្រវឹងនាងដឹងតែយំហើយ។ Sowon បានបន្ថែមទៀតថាអតីត CEO របស់ពួកគេក៏ធ្លាប់ច្រៀងចម្រៀងឱ្យ Yuju នៅពេលនាងកំពុងយំអំឡុងពេលសិក្ខាសាលារបស់ក្រុមហ៊ុនទៀតផង។

៣. Xiumin ក្រុម EXO

អ្នកគាំទ្របាននិយាយ Xiumin ជាមនុស្សម្នាក់ដែលចូលចិត្តសូជូ និងផឹកតែម្នាក់ឯង។ ប៉ុន្តែពេលផឹកច្រើនបន្តិច លោកប្រែជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ដោយនិយាយចេញមកទាំងអស់ ហើយនិយាយទៅមកៗដដែលៗរហូត។ សូម្បីតែ Baekhyun ដែលជាមិត្តរួមក្រុមក៏បាននិយាយដែរថាកាលពីលើកមុន Xiumin បាននិយាយពាក្យសម្ដីចេញពីក្នុងចិត្តរួចហើយ ក្រោយមកលោកនឹងនិយាយអ្វីគ្រប់យ៉ាងចេញឡើងវិញមកម្ដងទៀត។

៤. Eunji ក្រុម Apink

ងាកមកមើល Eunji សមាជិកអតីតក្រុមតារាចម្រៀង Apink ពេលស្រវឹងហើយមានទម្លាប់គួរឱ្យស្រឡាញ់មែនទែន ប៉ុន្តែវាប្លែក។ អំឡុងពេលនាង និងសមាជិកមិត្តរួមក្រុម Hayoung បង្ហាញខ្លួនក្នុងកម្មវិធី Hello Counselor របស់ KBS Hayoung បាននិយាយថាពេលស្រវឹង Eunji ចូលចិត្តថើបអ្នកដទៃ។

៥. Chorong ក្រុម Apink

ចំពោះ Chorong ដែលជាសមាជិកអតីតក្រុមតារាចម្រៀង Apink ម្នាក់ទៀតនេះវិញក៏មានទម្លាប់គួរឱ្យចាប់អារម្មណ៍ពេលស្រវឹងដែរ។ នៅក្នុងកម្មវិធី Life Bar របស់ tvN Eunji បាននិយាយថា Chorong មានទម្លាប់និយាយឡើងវិញដដែលៗដូចទៅនឹង Xiumin ដែរហើយយំទៀតផង។ បើទោះបីជាយ៉ាងណា នាងនៅតែ Chorong បានព្យាយាមការពារខ្លួនថាមិនបានមានទម្លាប់យំនោះទេ។

៦. Jin ក្រុម BTS

ចំពោះសមាជិកកូនបងប្រចាំក្រុមតារាចម្រៀងប្រុសល្បីលំដាប់ពិភពលោក BTS ឯណេះពេលស្រវឹងគឺលោកប្រែជាគួរឱ្យស្រឡាញ់មែនទែន។ អំឡុងពេលចូលរួមក្នុងកម្មវិធី Please Take Care of My Refrigerator របស់ JTBC Jin បាននិយាយដោយអៀនខ្មាស់បន្តិចថានៅពេលខ្លួនស្រវឹងគឺលោកកំណាញ់ ហួងហែងសមាជិកក្រុមខ្លាំងណាស់ ហើយក៏ភ្ជាប់មកជាមួយភាពគួរស្រឡាញ់តាមដែរ។ សូម្បីតែ Jimin ដែលបានទៅចូលរួមកម្មវិធីជាមួយគ្នាក៏បាននិយាយលេងសើចថាគ្មានគួរឱ្យខ្មាសជាងភាពកំណាញ់របស់ Jin នោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ